ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​លី​កា និង​ស្វាមី ធ្វើ​រឿង​មួយ​ជួយ​ពល​រដ្ឋ​​រង​គ្រោះ​ដោយ​ទឹកជំនន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​នោះ គេ​កត់សម្គាល់​ឃើញ​ថា មានការ​ស្រុះស្រួល​គ្នា​ពី​មជ្ឈដ្ឋាន​មហាជន​ដែល​បាន​ជួយ​ដោះ​ទុក្ខ​ធុរៈ​គ្នា​យ៉ាង​ញាប់ដៃ​ញាប់​ជើង​។ ក្នុង​នោះ​ផង​ដែរ ក៏​មាន​តារា​ជា​ច្រើន​នាក់​បាន​រួម​សហ​ការ​គ្នា​ចូលរួម​ជួយ​ផង​ដែរ​។​យ៉ាងណា អ្នក​នាង ម៉ូ​លី​កា…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​នោះ គេ​កត់សម្គាល់​ឃើញ​ថា មានការ​ស្រុះស្រួល​គ្នា​ពី​មជ្ឈដ្ឋាន​មហាជន​ដែល​បាន​ជួយ​ដោះ​ទុក្ខ​ធុរៈ​គ្នា​យ៉ាង​ញាប់ដៃ​ញាប់​ជើង​។ ក្នុង​នោះ​ផង​ដែរ ក៏​មាន​តារា​ជា​ច្រើន​នាក់​បាន​រួម​សហ​ការ​គ្នា​ចូលរួម​ជួយ​ផង​ដែរ​។​យ៉ាងណា អ្នក​នាង ម៉ូ​លី​កា មិន​មើល​រំលង​ឡើយ គឺ​បាន​ធ្វើការ​ជួយ​តាម​សមត្ថភាព​។

អតីត​តារាចម្រៀង អ្នក​នាង​ម៉ូ​លី​កា ដែល​ជា​ម្ចាស់​ហាង ក៏​បាន​បរិច្ចាគ​នូវ​ថវិការ​ផ្ទាល់ខ្លួន​ចំនួន​១០០០​ដុល្លារ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​តប​តាម​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន (​ស្រលាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​)​។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​លោក ហេង ឡុ​ង ដែល​ជា​ប្រធាន​សមាគម​អ្នកសិល្បៈ​ស័​គ្រ​ចិត្ត​ជួយ​សង្គម​ក៏​បាន​បង្ហោះ​សារ​ដែរ​ថា «​សូម​ថ្លែងអំណរគុណ​ដល់​អតីត​តារាចម្រៀង អឿ​ន ម៉ូ​លី​កា និង​ស្វាមី​លោក ហុង មា​នុ​ណ ដែល​បាន​បរិច្ចាគ​ថវិការ​ចំនួន​១០០០​ដុល្លារ តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ ជំនន់​ទឹកភ្លៀង​»​។

គូរ​រំលឹក​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ឡើយ ដែល​អ្នក​នាង ម៉ូ​លី​កា និង​ស្វាមី តែងតែ​បង្ហាញ​នូវ​ទឹកចិត្ត​សប្បុរសធម៌​ជួយ​ដល់​សង្គម​នោះ តែ​ជា​ញឹកញាប់​មក​ហើយ​ដែល​នាង​តែងតែមាន​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​តាម​រយៈ​ការ​បរិច្ចាគ​ថវិការ​ផ្ទាល់ខ្លួន​ជា​បន្ដរ​បន្ទាប់​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដូច​ជា កន្លង​ទៅ​ថ្មី​ៗ​នេះ គូស្នេហ៍​តារា​១​គូ​នេះ​ក៏​បាន​បរិច្ចាគ​នូវ​ថវិការ និង​អាល់កុល​ជូន​ដល់​អាជ្ញា​ធម៌ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ ទើប​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​សម្ដែង​ការ​កោត​សរសើរ​​ចំពោះ​សកម្មភាព​របស់​នាង​។

ដោយឡែក​សម្រាប់​តារា​សិល្បៈ​ជើង​ចាស់​ដែល​ជួប​ផលវិបាក​ក្នុង​ជីវភាព និង​ជន​ក្រីក្រ​មួយ​ចំនួន​ក៏​អ្នក​នាង ម៉ូ​លី​កា ធ្លាប់​ជួយ​ជា​លុយកាក់ និង​សម្ភារៈ​ជា​ហូរហែ​ផង​ដែរ រហូត​ត្រូវ​គេ​ដាក់​ងារ​ឲ្យ​អ្នក​​នាង​ថា «​តារា​ចិត្តធម៌​» ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ