ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ចាន់​ស្រី​មុំ លេង​មួយចាស់ដៃដើម្បី​អបអរបាន 1M follow នៅ​ក្នុងបណ្តាញសង្គម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ពិធី​ការិនី​ស្រី និង​ជា​តារា​សម្តែង ដែល​តែងតែ​បង្ហាញ​ស្ទីល​ថតរូប​ ប្លែកៗនិង​ទីកន្លែង​ស្អាត អ្នក​នាង គង់ ចាន់​ស្រី​មុំ បាន​ធ្វើ​អោយ​មហាជន…

រាជធានី​ភ្នំពេញ​ ៖ ពិធី​ការិនី​ស្រី និង​ជា​តារា​សម្តែង ដែល​តែងតែ​បង្ហាញ​ស្ទីល​ថតរូប​ ប្លែកៗនិង​ទីកន្លែង​ស្អាត អ្នក​នាង គង់ ចាន់​ស្រី​មុំ បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ អបអរ​ចំពោះ​នាង​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារា​ស្រី​រូប​នេះទទួល​បាន​ចំនួន​អ្នក​ចុច follow នៅ​ក្នុង​បណ្តា​យ​សង្គម Instagram រហូតមួយលាននាក់ (1M) ។

ដើម្បី​អបអរសាទរក្នុង​ការ​ទទួល​បាន​អ្នក​តាមដាន​ច្រើនតាម​រយៈ​បណ្តាញ​សង្គម​បែប​នេះ គង់ ចាន់​ស្រី​មុំ ក៏​បាន​បង្ហោះ​សារ បង្ហាញការ​អរគុណ​ដល់​អ្នកគាំទ្រ​របស់​នាង ជាមួយនឹង​ការ​បង្ហាញ​រូបភាពយ៉ាង​ទាក់ទាញ និង​គួរ​អោយ​ចាប់អារម្មណ៍ ក្នុង​ការ​លេង​ស្ទីល​ម៉ូ​ដ​សក់​ជា​អក្សរ M (តំណាងឲ្យមួយលាន) ថែម​ទាំង​បាន​គូស​លេខ 1 នៅ​លើ​ផ្ទៃមុខ​ទៀត​ផង​។


យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​តារា​ស្រី​ពេញ​ទៅ​ដោយ​សមត្ថភាព​រូប​នេះ បង្ហាញ​ស្ទីល​ថតរូប នៅ​ក្នុង​ការ​អបអរ​បែប​នេះ បាន​ធ្វើ​អោយ​អ្នក​គា​ទ្រំ កាន់តែ​ចាប់អារម្មណ៍លើនាង​បន្ថែម​ទៀត និងខ្លះបាននិយាយថា ការតុបតែងរបស់នាងប្លែកៗ តែគួរឲ្យទាក់ទាញ ហើយនាងសមទទួល​បានការ​ចុច​តាមដាន​ច្រើន​បែប​នេះ ពីព្រោះ​តែ​រូប​នាង​តែងតែ​បង្ហាញ​នូវ​អ្វី​ដែល​ថ្មី​ប្លែក សម្រាប់​អ្នកគាំទ្រ​របស់​នាង​ជា​និច្ច ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា នៅ​ក្នុង​ចំណោម អ្នកសិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់ ដែល​លេង នៅ​បណ្តាញ​សង្គម​Instagram តារា​សម្តែង និង ពិធី​ការិនី គង់ ចាន់​ស្រី​មុំ បាន​ក្លាយជា​តារា​ស្រី​ខ្មែរ​ទី ២ ហើយ ដែល​ទទួល​បាន ចំនួន​អ្នក​ចុច Follow កើនឡើង​រហូត​ដល់​១ លាន​នាក់ បន្ទាប់​ពី តារាចម្រៀងជួរមុខនៅកម្ពុជា អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ៕

កែសម្រួលដោយ