ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ស្ទើរ​រាល់ថ្ងៃ​ដំណាំ​ពោតក្រហម​កសិករ​ខូច និង​ខ្លះ​ទៀត​កំពុង​តែ​ដុះ​បណ្តើរ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ ដែល​មេឃ​បាន​បង្អុរ​ភ្លៀង​ស្ទើរតែ​គ្មាន​ពន្លឺ ហើយ​ក៏​បង្ក​ទៅ​ជា​ជំនន់​ទឹកភ្លៀង​លិចលង់​ភូមិ​នានា​ជា​ច្រើន នៅ​ក្នុងស្រុក​សាលា​ក្រៅ និង​ខូចខាត​ដំណាំ​ចម្ការ​ប្រជាពលរដ្ឋ​រាប់​សិប​ហិ​កតា​ផង​ដែរ ។ សង្កេត​ឃើញ​ផលដំណាំ​ពោតក្រហម​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​បែប​នេះ…

ខេត្ត​ប៉ៃលិន ៖ អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ ដែល​មេឃ​បាន​បង្អុរ​ភ្លៀង​ស្ទើរតែ​គ្មាន​ពន្លឺ ហើយ​ក៏​បង្ក​ទៅ​ជា​ជំនន់​ទឹកភ្លៀង​លិចលង់​ភូមិ​នានា​ជា​ច្រើន នៅ​ក្នុងស្រុក​សាលា​ក្រៅ និង​ខូចខាត​ដំណាំ​ចម្ការ​ប្រជាពលរដ្ឋ​រាប់​សិប​ហិ​កតា​ផង​ដែរ ។

សង្កេត​ឃើញ​ផលដំណាំ​ពោតក្រហម​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​បែប​នេះ ពិសេស​នៅ​ក្នុង​ចំការ​ខ្លះ​បាន​លិចលង់​រហូត​ដល់​ក្លាយទៅជា​រលួយ និង​បាន​ដុះ​បណ្តើរ​ៗ ។ ទើប​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋ​លេខា ធិ​ការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ក្រុម​យុវជន​ស​.​ស​.​យ​.​ក ខេត្ត ព្រមទាំង​យុវជន​កាកបាទក្រហម​សាខា​ខេត្ត​ប៉ៃលិន ចុះ​ប្រមូល​ផល​ជូន​ពួក​គាត់​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ជួបនឹង​បញ្ហា​ប្រឈម​លិចលង់​ចម្ការ​ដំណាំ​ពោតក្រហម​របស់​ខ្លួន ទើប​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ឺ ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ដឹកនាំ​ក្រុមការងារ​ជា​ច្រើន​ស្ថាប័ន រួម​មាន​កង​កម្លាំងយោធា កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​នគរបាល ចុះ​ជួយ​ប្រមូល​ភោគផល​ដំណាំ​ពោតក្រហម ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា ក្រុមការងារ​បាន​នាំ​គ្នា​សស្រាក់សស្រាំ ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជា ពលរដ្ឋ​ដោយ​ទឹកមុខ​ញញឹម និង​អំណរ ដោយ​មិន​មានការ​ត្អូញត្អែរ​ពី​ភាព​ហត់នឿយ​នោះ​ឡើយ ដោយ​អ្នកខ្លះ​កាច់​ស្នៀតពោត អ្នកខ្លះ​លី​សែង និង​ដឹក​យក​ទៅ​ទីទួល ដើម្បី​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​បន្ត ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក៏​ដោយនៅ​តាម​ចម្ការ​មួយ​ចំនួន ទទួល​រង​ការ​ខូចខាត​អស់​ច្រើន ដោយ​ត្រូវ​ទឹក​ហូរ​នាំ​ធ្លាក់​ចូល​ទៅ​តាម​ទឹកអូរ​អស់រលីង មិន​អាច​ប្រមូល​ផល​កើត​នោះ​ទេ ។

ចំណែក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ ក៍បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម អ៊ី ឈាន កងកម្លាំង​ទាំង​បី​ប្រភេទ និង​ក្រុមការងារ​ទាំងអស់ ដែល​តែងតែ​ជួយ​ប្រមូល​ផល​កសិផល​ជូន​ពួក​គាត់​ដែល​រង​គ្រោះ​លិចលង់​ដោយ​ទឹកជំនន់ ហើយ​ក៏​ខំប្រឹង​ប្រមូល​ផល​ទាំង​ភ្លៀងរលឹម​ថែម​ទៀត ។ ពួក​គាត់​ក៏​សូម​ជួន​ពរ​ឱ្យ​ក្រុមការងារ​ទទួល​បាន​នូវ​ជោគជ័យ​ក្នុង​ភារកិច្ច ជា​ពិសេស​បន្ត​ជួយ​ដល់​ពលរដ្ឋ​និង​ប្រទេស​ជាតិ​យើង​ឱ្យ​មានការ​រីក​ចម្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ