លោក កឹម សុខា ៖ យើងជួយរំលែកទុក្ខរបស់ប្រជាពលរដ្ឋទោះតិចក្តីច្រើនក្តី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា យើងជួយរំលែកទុក្ខប្រជាពលរដ្ឋទោះបីតិចក្តី ច្រើនក្តី ។ នេះបើតាមលោក…
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា យើងជួយរំលែកទុក្ខប្រជាពលរដ្ឋទោះបីតិចក្តី ច្រើនក្តី ។ នេះបើតាមលោក…
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា យើងជួយរំលែកទុក្ខប្រជាពលរដ្ឋទោះបីតិចក្តី ច្រើនក្តី ។ នេះបើតាមលោក មុត ចន្ថា ។
លោកមុត ចន្ថាយកខុទ្ទកាល័យ លោកកឹម សុខាបានសេសេលើបណ្តាញសង្គមនៅថ្ងៃទី១៧ តុលា ឆ្នាំ២០២០២ថា ឮគេថា មិនដូចឃើញផ្ទាល់! នៅទីឆ្ងាយ មិនដូចនៅជិត! ដឹងការពិត ទើបគិតត្រូវ!។ លោកបញ្ជាក់ថា«ថ្ងៃនេះ ខ្ញុំមិនត្រឹមតែបានទៅជួបជុំ ចែកជូននូវស្បៀង និងសម្ភារៈ ជូនដល់អ្នករងគ្រោះដោយទឹកជំនន់ជាក្រុមនោះទេ អ្វីដែលសំខាន់នោះ ខ្ញុំបានជួបសួរសុខទុក្ខដោយផ្ទាល់ដល់ជម្រករបស់ពួកគាត់ខ្លះៗ នាំឲ្យខ្ញុំដឹងកាន់តែច្បាស់ថា ប្រជាពលរដ្ឋដែលរងគ្រោះ មិនមែនខ្វះតែស្បៀង និងជម្រកទេ គឺពួកគាត់ខ្វះអនាម័យ ជាពិសេសមានជំងឺជាប់ខ្លួនខ្លះទៀត រួមទាំងកូនក្មេងផង ។ សួរទៅថា ពេទ្យក៏មិនបានទៅមើលដែរ នេះនៅក្បែរភ្នំពេញផង» ។
លោកបន្តថា ករណីនេះមិនមែនទាំងអស់គ្នាទេ គឺខ្លះៗតែប៉ុណ្ណោះ ហើយក៏មិនមែនជាការបន្ទោសដែរ គ្រាន់តែជូនយោបល់ ផ្តល់ព័ត៌មាន ដើម្បីឲ្យខ្មែរជួយខ្មែរ បន្ថែមទៀតតែប៉ុណ្ណោះ ។ ជាមួយគ្នានោះដែរលោកក៏សូមលើកទឹកចិត្ត និងកោតសរសើរដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរយើងយ៉ាងសកម្ម ។ សូមបងប្អូនថែរក្សាអនាម័យ និងនាំកូនដែលឈឺទៅពេទ្យផង ៕
ចែករំលែកព័តមាននេះ