ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​រំលែក​ទុក្ខ អ្នក​បាត់បង់​ជីវិត​ដោយ​ជំនន់​ទឹកភ្លៀង​កើន​ដល់​២៤​នាក់​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា​គិតដល់​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០២០ មាន​អ្នកបាត់បង់​ជីវិត​ដោយសារ​ជំនន់​ទឹកភ្លៀង​កើន​ដល់​២៤​នាក់​ហើយ ក្នុង​ចំណោម​ខេត្ត​ចំនួន​៦ ។ យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែតុលា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា​គិតដល់​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០២០ មាន​អ្នកបាត់បង់​ជីវិត​ដោយសារ​ជំនន់​ទឹកភ្លៀង​កើន​ដល់​២៤​នាក់​ហើយ ក្នុង​ចំណោម​ខេត្ត​ចំនួន​៦ ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រជាជន​ដែល​បាត់បង់​ជីវិត​​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ចំនួន​៦ ក្នុង​ចំណោម​ខេត្ត​ចំនួន​១៩ ដែល​រង​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ។

ចំពោះ​ខេត្ត​ដែល​បាត់​បង់ជីវិត​មាន ៖ ខេត្តបន្ទាយមានជ័យ​១២​នាក់ ខេត្ត​ព្រះ​សីហ​នុ​២​នាក់ ខេត្ត​ពោធិ​សា​តិ៍​៣​នាក់ ខេត្ត​ប៉ៃលិន​១​នាក់ ខេត្តកំពង់ធំ​២​នាក់ ខេត្តកណ្តាល​៤​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ