ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរខេត្តបានប្រកាសផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និង ផ្លូវខេត្តលេខ១៤១ ចាប់ពីផ្សារព្រៃផ្តៅដល់ផ្លូវខេត្តកំពង់ស្ពឺលេខ១៣០ ។
រដ្ឋបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី១៧ តុលា ២០២០នេះបានជូនដំណឹងថា ដោយសារជំនន់ទឹកភ្លៀងបាន និងកំពុងជន់លិចកំណាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ធ្វើឲ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទបាន និងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនោះ អាជ្ញាធរខេត្តបានប្រកាសផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និង ផ្លូវខេត្តលេខ១៤១ ចាប់ពីផ្សារព្រៃផ្តៅដល់ផ្លូវខេត្តកំពង់ស្ពឺលេខ១៣០) រហូតដល់មានការជូនដំណឹងជាថ្មី ៕
ចែករំលែកព័តមាននេះ