ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបាត់ដំបង​អាច​នឹង​មាន​ទឹកជំនន់​សារ​ជា​ថ្មី​ម្តងទៀត ហើយ​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ខេត្ត​ជូនដំណឹង​ថា ខេត្តបាត់ដំបង​អាច​បង្ក​ឱ្យ​មាន​ទឹកជំនន់​សារ​ជា​ថ្មី​ម្តងទៀត ហើយ​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នៅ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើតឡើង​ជាយថាហេតុ ។ បើតាមទូរទស្សន៍ជាតិកម្ពុជាបានចុះផ្សាយ ។…

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ខេត្ត​ជូនដំណឹង​ថា ខេត្តបាត់ដំបង​អាច​បង្ក​ឱ្យ​មាន​ទឹកជំនន់​សារ​ជា​ថ្មី​ម្តងទៀត ហើយ​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នៅ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើតឡើង​ជាយថាហេតុ ។ បើតាមទូរទស្សន៍ជាតិកម្ពុជាបានចុះផ្សាយ ។

រដ្ឋបាល​ខេត្តបាតដំបង សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​នៅ​ក្នុង​ខេត្តបាត់ដំបង​មេត្តា​ជ្រាប​ថា យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប​សកម្ម​នឹង​ចូល​មក​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​១៩ ខែតុលា ឆ្នាំ​២០២០ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្ត ក្នុង​នោះ​មាន​ខេត្តបាត់ដំបង​ផង​ដែរ ដែល​អាច​បង្ក​ឱ្យ​មាន​ទឹកជំនន់​សារ​ជា​ថ្មី​ម្តងទៀត អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តបាត់ដំបង ក៏​ដូច​ជា តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នៅ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើតឡើង​ជាយថាហេតុ ៕