គោលការណ៍៤លោកម៉ាក ហ្សាក់កាបឺកនឹងជួយឲ្យអ្នកជោគជ័យក្នុងអាជីព
អ្នកស្រីណាអូមី គ្លីត (Naomi Gleit) បានធ្វើការជាជំនួយការរដ្ឋបាលផ្នែកទីផ្សារនៅ Facebook ក្នុងឆ្នាំ ២០០៥។ បច្ចុប្បន្ន អ្នកស្រីជាអនុប្រធានផ្នែកផលិតផល…
អ្នកស្រីណាអូមី គ្លីត (Naomi Gleit) បានធ្វើការជាជំនួយការរដ្ឋបាលផ្នែកទីផ្សារនៅ Facebook ក្នុងឆ្នាំ ២០០៥។ បច្ចុប្បន្ន អ្នកស្រីជាអនុប្រធានផ្នែកផលិតផល…
អ្នកស្រីណាអូមី គ្លីត (Naomi Gleit) បានធ្វើការជាជំនួយការរដ្ឋបាលផ្នែកទីផ្សារនៅ Facebook ក្នុងឆ្នាំ ២០០៥។ បច្ចុប្បន្ន អ្នកស្រីជាអនុប្រធានផ្នែកផលិតផល និងឥទ្ធិពលសង្គមនៅ Facebook ដែលដឹកនាំការខិតខំរបស់ក្រុមហ៊ុនក្នុងការជំរុញមនុស្សឲ្យទៅបោះឆ្នោត បរិច្ចាគឈាម ថវិកា និងជួយដល់គម្រោងដទៃទៀតដែលជំរុញមនុស្សឲ្យធ្វើល្អក្នុងសង្គម។
អ្នកស្រីបានចំណាយពេលជាច្រើនម៉ោងធ្វើការផ្ទាល់ជាមួយលោកមហាសេដ្ឋីម៉ាក ហ្សាក់កាបឺក (Mark Zuckerberg) ដែលជានាយកប្រតិបត្តិរបស់ Facebook។ អ្នកស្រីបានរៀនពីមេរៀនសំខាន់មួយពីលោកហ្សាកាបឺកនោះគឺគោលការណ៍ចំនួន ៤ ដែលនឹងជួយឲ្យមនុស្សជោគជ័យក្នុងអាជីពរបស់ពួកគេ។
នៅឆ្នាំ ២០១៣ អ្នកស្រីគ្លឺត និងលោកហ្សាក់កាបឺក បានធ្វើការស្ម័គ្រចិត្តទៅបង្រៀនក្រុមសិស្សានុសិស្សនៅរដ្ឋ California ពីសហគ្រិនភាព។ នៅម៉ោងដែលត្រូវបង្រៀនពីការអភិវឌ្ឍន៍ខ្លួន លោកហ្សាក់កាបឺកបានដើរទៅក្តារខៀននិងសរសេរចំណុចចំនួន ៤ ខាងក្រោម៖
១. ស្រលាញ់ខ្លួនឯង
២. បន្ទាប់មកអ្នកអាចជួយដល់អ្នកដទៃបានកាន់តែច្រើន
៣. ផ្តោតស្មារតីលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន
៤. មិនត្រូវចុះចាញា់ដាច់ខាត
អ្នកស្រីបានប្រាប់ដល់ Business Insider ថា «វាជាមេរៀនដែលខ្ញុំនៅតែគោរពតាម។ វាបានក្លាយជាមេរៀនក្នុងជីវិតរបស់ខ្ញុំដែរ។»
អ្វីដែលអ្នកដទៃអាចរៀនបានពីគោលការណ៍សំខាន់ៗខាងលើគឺ ទីមួយ មុនពេលអ្នកអាចជួយ និងបម្រើដល់អ្នកដទៃបាន អ្នកត្រូវតែទទួលយក និងមើលថែខ្លួនឯងជាមុនសិន។ ទីពីរ អ្នកមិនត្រូវចំណាយពេលគិតពីអ្វីដែលអ្នកមិនអាចគ្រប់គ្រងបានទេព្រោះវាជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ។ ផ្ទុយមកវិញ អ្នកត្រូវផ្តោតស្មារតីលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន និងព្យាយាមខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការងារទាំងនោះ។
អ្នកស្រីគ្លីតបានចែករំលែកថា «ការងារទាំងនេះមិនងាយស្រួលទេ ការដែលខ្ញុំជាស្ត្រីដែលជាអ្នកដឹកនាំម្នាក់ក្នុងវិស័យបច្ចេកវិទ្យាក្នុងក្រុមហ៊ុនដ៏ធំមួយក្នុងពិភពលោកនេះ និងការសម្រេចចិត្តលើវិធីដែលពួកយើងអាចជះឥទ្ធិពលល្អៗជុំវិញពិភពលោក ប៉ុន្តែអ្វីដែលជួយឲ្យខ្ញុំឆ្លងកាត់ពេលដែលលំបាកភាគច្រើនគឺការផ្តោតស្មារតីលើអ្វីដែលខ្ញុំអាចគ្រប់គ្រងបាន។»
ចែករំលែកព័តមាននេះ