ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ក្នុង​ការ​ជួយ​ឲ្យ​អាជីវកម្ម​អន​ឡាញ​របស់​អ្នករក​លុយ​បាន​លឿន

3 ឆ្នាំ មុន

ក្នុង​ពេល​ដែល​អាជីវករ​កាន់តែ​ច្រើន​ងាក​ទៅ​ប្រកប​អាជីវកម្ម​អន​ឡាញ គ្រាន់តែ​មាន​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​គឺ​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​អាជីវកម្ម​ដទៃ​ក្នុង​ជំនាន់​នេះ​។ ប៉ុន្តែ​ជាក់ស្តែង អ្នក​មិន​អាច​ចាក​ចេញពី​ប្រព័ន្ធ​សង្គម​ដើម្បី​អាច​បន្ត​ដំណើរការ​អាជីវកម្ម​របស់​អ្នក​ទេ​។ ដូច្នេះ​តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​អាច​រក​ចំណូល​បាន​កាន់តែ​ច្រើន​សម្រាប់​អាជីវកម្ម​អន​ឡាញ​របស់​អ្នក? ១. រក្សា​ភាព​ស្មោះត្រង់ភាពល្អ​ឥត​ខ្ចោះ​មិនមែន​ជា​វី​ធី​ល្អ​ជាងគេ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៀត​ទេ​។ កត្តា​សំខាន់​គឺ​អ្នក​ត្រូវ​តែ​តំណាង​អ្នកគាំទ្រ​របស់​អ្នក​។ អតិថិជន​ដែល​មើលឃើញ​អ្វី​ដែល​ត្រូវចិត្ត​របស់​ពួក​គេ​នឹង​ឧស្សាហ៍​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​។ លើស​ពី​នេះ​ទៅ​ទៀត…

ក្នុង​ពេល​ដែល​អាជីវករ​កាន់តែ​ច្រើន​ងាក​ទៅ​ប្រកប​អាជីវកម្ម​អន​ឡាញ គ្រាន់តែ​មាន​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​គឺ​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​អាជីវកម្ម​ដទៃ​ក្នុង​ជំនាន់​នេះ​។ ប៉ុន្តែ​ជាក់ស្តែង អ្នក​មិន​អាច​ចាក​ចេញពី​ប្រព័ន្ធ​សង្គម​ដើម្បី​អាច​បន្ត​ដំណើរការ​អាជីវកម្ម​របស់​អ្នក​ទេ​។ ដូច្នេះ​តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​អាច​រក​ចំណូល​បាន​កាន់តែ​ច្រើន​សម្រាប់​អាជីវកម្ម​អន​ឡាញ​របស់​អ្នក?

១. រក្សា​ភាព​ស្មោះត្រង់
ភាពល្អ​ឥត​ខ្ចោះ​មិនមែន​ជា​វី​ធី​ល្អ​ជាងគេ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៀត​ទេ​។ កត្តា​សំខាន់​គឺ​អ្នក​ត្រូវ​តែ​តំណាង​អ្នកគាំទ្រ​របស់​អ្នក​។ អតិថិជន​ដែល​មើលឃើញ​អ្វី​ដែល​ត្រូវចិត្ត​របស់​ពួក​គេ​នឹង​ឧស្សាហ៍​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​បង្ហាញ​ប្រាប់​អតិថិជន​ថា​អ្នកជា​មនុស្ស មិនមែន​មនុស្ស​យន្ត​ដែល​គិតតែ​ពី​ការ​លក់​ទេ​។

២. កុំ​រង​ចាំ​ដល់​ពេល​ត្រឹមត្រូវ​ដើម្បី​ចាប់ផ្តើម
មាន​ពេល​ខ្លះ ការ​រង​ចាំ​មុន​ពេល​បង្កើត​ប្រេ​ន​ដោយ​ខ្លួនឯង​មិនល្អ​សម្រាប់​អ្នក​ទេ​។ អ្នក​មិន​ចាំបាច់​ត្រូវការ​អ្នកគាំទ្រ​ច្រើន​ជា​មុន​សិន​ទើប​អាច​ចាប់ផ្តើម​ប្រេ​ន​ដោយ​ខ្លួនឯង​ទេ​។ អ្នក​ត្រូវ​តែ​វិនិយោគ​ទាំង​ថវិកា ពេលវេលា និង​កម្លាំង​លើ​ប្រេ​ន​របស់​អ្នក ហើយ​អ្នក​ត្រូវ​តែ​មានចិត្ត​ចង់​មើលឃើញ​វា​ជោគជ័យ​ខ្លាំង​ផង​ដែរ​។

៣. កុំ​ព្យាយាម​ធ្វើ​អ្វី​ទាំងអស់​ដោយ​ខ្លួនឯង
ពេល​ដែល​អាជីវកម្ម​របស់​អ្នក​លូតលាស់​ដល់​កម្រិត​ណាមួយ​ហើយ អ្នក​ប្រហែលជា​មិន​មាន​ពេល និង​កម្លាំង​សម្រាប់​គ្រប់គ្រង​គ្រប់​ផ្នែក​ទាំងអស់​នៃ​អាជីវកម្ម​របស់​អ្នក​ដូច​មុន​ទេ​។ គ្រាន់តែ​បង្កើត​ការ Post លើ​ប្រព័ន្ធ​សង្គម​ក៏​ជា​ការងារ​ច្រើន​ស្រាប់​ទៅ​ហើយ​។ ជាមួយ​គ្នា​នេះ​អ្នក​ត្រូវ​ដោះស្រាយ​រឿង​ទំនាក់ទំនង​ជាមួយ​អតិថិជន ផ្សព្វផ្សាយ និង​ដឹក​ជញ្ជូន​ថែម​ទៀត​។ ដល់​កម្រិត​ណាមួយ​ដែល​អ្នក​គិត​ថា​អ្នក​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​ទៀត អ្នក​គួរតែ​ពិចារណា​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ជួយ​អ្នក​។

៤. សាកល្បង​ប្រព័ន្ធ​សង្គម​ថ្មី​ៗ
ទោះជា​មាន​មនុស្ស​ជា​ច្រើន​ប្រើ Facebook និង Instagram ពិតមែន​ក្តី អាជីវករ​នៅ​មានឱកាស​ជា​ច្រើន​ទៀត​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​លើ​ប្រព័ន្ធ​សង្គម​ដទៃ​ដូច​ជា TikTok ជាដើម​។ អ្នក​អាច​បង្កើត​វត្តមាន​លើ TikTok ក្នុង​នាម​ជា​ម្ចាស់​ប្រេ​ន​របស់​អ្នក​និង​បង្ហាញ​អ្នកគាំទ្រ​របស់​អ្នក​ពី​ដំណើរ​ទៅ​រក​ភាព​ជោគជ័យ ឧបសគ្គ​ដែល​អ្នក​ជួប​ប្រទះ ឬ​ការ​បរាជ័យ​មួយ​ចំនួន​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ