សាងទង្វើអាក្រក់កាល​18ឆ្នាំមុន តែ​​មក​​​សំងំខ្លួន​​រស់​នៅ​​ស្ទឹង​ត្រែង​


ខេត្តស្ទឹងត្រែង​៖​ កម្លាំង​ជំនាញកា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ព្រមទាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងត្រែង​ សហការ​ជាមួយ​កម្លាំង​អ​ធិការដ្ឋាន​នគរបាល​ស្រុក​កងមាស នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីការ​បង្គាប់​អោយ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកំពង់ចាម ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈកាលពី
​១៨​ឆ្នាំ​មុន​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ហោ វុ​ទ្ធី អោយ​ដឹង​ថា បុរសត្រូវចាប់
ខ្លួ​ន​ឈ្មោះ ឆៃ កេ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជាអ្នក​​លក់ដូរ ត្រូវ​បាន​តុលាការខេត្ត​កំពង់​ចាម វិ​និច្ឆ័​យ​ផ្ត​ន្ទា​ទោស​ដាក់​ពន្ធនាគារ​​​១៧ឆ្នាំ​រួច​ហើយ ពី​បទល្មើស​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​កាលពី​ថ្ងៃ​០៨ ​ មីនា ឆ្នាំ​២០០២ ស្ថិត​នៅ​ភូមិ​អូរ​កណ្តាល ឃុំ ព្រែក​កំ​បៅ ស្រុក​កងមាស ខេត្ត្តកំពង់ចាម​។

លោក​បន្ត​ថា ​ជនជាប់ចោទ​ក្រោយ​ប្រព្រឹត្ត​បទល្មើស​បាន​គេចខ្លួន​ចេញពី​ខេត្តកំពង់ចាម​បន្ទាប់​ការ​ស្រាវជ្រាវ​ជនល្មើស​ខាងលើ​បាន​មក​សម្ងំ​នៅ​ខេត្តស្ទឹងត្រែង​ ស្នាក់​នៅផ្ទះ​របស់​ទណ្ឌិត ​(​ផ្ទះ​ជនល្មើស​)​ ភូមិ​រា​ជានុ​កូ​ល ​(​ជាង​ជើង​ទីបញ្ជាការ​កងពល​១២៨)​ សង្កាត់ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើកា​រិ​ជំនាញប្រគល់​ជូនកំលាំង​អ​ធិការដ្ឋាន​ស្រុក​កងមាស​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នាំ​យក​ទៅ​ខេត្តកំពង់ចាម ​ដើម្បី​ចាត់ការ​តាម​​នីតិ​វិធី​៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ