ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​របស់​កម្មករ​រោងចក្រ​ម្នាក់​ដែល​បាន​ក្លាយជា​មហាសេដ្ឋី

3 ឆ្នាំ មុន

លោក យេ ហ្គូ​ហ្វូ (Ye Guofu) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Minoso Group Holding…

លោក យេ ហ្គូ​ហ្វូ (Ye Guofu) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Minoso Group Holding Ltd. រកបាន​ប្រមាណ ៦០៨​លាន​ដុល្លារ​បន្ទាប់​ពី​បាន​ដាក់​ក្រុមហ៊ុន​លើ​ទីផ្សារ​ភាគហ៊ុន​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​លោក និង​ភរិយា​របស់​លោក​សរុប​ស្មើ​ប្រមាណ ៤​ប៊ី​លាន​ដុល្លារ​។

Miniso ជា​ហាង​ដែល​លក់​សម្ភារៈ​ប្រើរ​ប្រាស់​ជា​ច្រើន​ដូច​ជា​ច​ង្គៀ​ង ស្បែកជើង និង​របស់​ប្រើប្រាស់​ផ្សេង​ៗ​។ ប្រមាណ ៩៥%​នៃ​ផលិតផល​របស់​ហាង​នេះ​ក្នុង​ប្រទេស​ចិន​បាន​តម្លៃ​ក្រោម ៧.៤៤​ដុល្លារ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ជា​ច្រើន​។

លើស​ពី​នេះ​ទៅ​ទៀត ហាង​ដែល​លក់​ផលិតផល​ថោក​ៗ​កំពុង​តែ​រីក​ចម្រើន​ខ្លាំង​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ដែល​បង្ខំ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ធ្វើការ​ទិញ​សម្ភារៈ​អន​ឡាញ និង​ទិញ​ផលិតផល​ដែល​មានការ​លក់​បញ្ចុះតម្លៃ​ដើម្បី​សន្សំ​ថវិកា​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា​។

ទោះជា​បច្ចុប្បន្ន​លោក​យេ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ពិតមែន លោក​បាន​ធំធាត់​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​សាម​ញ្ញា​តែ​ប៉ុណ្ណោះ​។ លោក​ធ្លាប់​ធ្វើការ​ក្នុង​រោងចក្រ​ផលិត​បំពង់​ដែក​មុន​នឹង​ប្តូរ​ទៅ​ធ្វើ​ជា​អ្នកជំនួញ​ជួញដូរ​ផលិតផល​ជា​ច្រើន​ដូច​ជា​គ្រឿងសម្អាង និង​សម្លៀក​បំពាក់​ជាដើម​។

ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ធ្វើការ​ក្នុង​ឆ្នាំ ២០១៣ លោក​បាន​ចាប់អារម្មណ៍​នឹង​ហាង​លក់ទំនិញ​ថោក​ៗ និង​បាន​នាំ​វា​ទៅ​កាន់​ប្រទេស​ចិន ដោយ​សហការ​ជាមួយ​អ្នក​ច្នៃ​ម៉ូ​ដ​ជនជាតិ​ជប៉ុន មី​យ៉ា​គី ជុន​យ៉ា (Miyake Junya)​។ បច្ចុប្បន្ន Miniso មាន​ហាង​ប្រមាណ ៤,២០០​កន្លែង ដោយ ៦០%​មាន​ទីតាំង​ក្នុង​ប្រទេស​ចិន​។

យ៉ាងណា​ក្តី ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ទទួល​បណ្តឹង​ជា​ច្រើន​ទាក់ទិន​នឹង​ការ​លួច​ចម្លង និង​ល្មើស​នឹង​ច្បាប់​កម្មសិទ្ធិបញ្ញា​ទៀត​ផង​។

Miniso មិន​ទាន់​អាច​រក​ប្រាក់​ចំណេញ​បាន​ទេ ហើយ​ក្រុមហ៊ុន​នេះ​កំពុង​តែ​ជួប​នូវ​ដៃគូ​ប្រកួតប្រជែង​ជា​ច្រើន​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន​ឡាញ​ដូច​ជា Pinduoduo និង Alibaba Group Holding Ltd. ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ