ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាំពីរ​ចំនុច​ដែល​ធ្វើ​អោយ Ford Everest សាក​សម​បំផុត​សម្រាប់​អ្នកបើកបរ

8 ឆ្នាំ មុន

រថយន្ត Ford Everest ស៊េរី​ថ្មី​ដែល​ទើបបាន សម្ពោធ​កាល​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​អោយ​ទីផ្សារ​នៃ​រថយន្ត​ប្រភេទ SUV ដែល​មាន​បច្ចេកវិទ្យា​ទំនើប និង​សមត្ថភាព​ខ្ពស់​សម្រាប់​ការ​បើកបរ

រថយន្ត Ford Everest ស៊េរី​ថ្មី​ដែល​ទើបបាន សម្ពោធ​កាល​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​អោយ​ទីផ្សារ​នៃ​រថយន្ត​ប្រភេទ SUV ដែល​មាន​បច្ចេកវិទ្យា​ទំនើប និង​សមត្ថភាព​ខ្ពស់​សម្រាប់​ការ​បើកបរ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ ជាមួយនឹង​ការ​សំរិត​សំ​រុំ​ា​ង និង​ការ​ច្នៃប្រឌិត​ខ្ពស់​ទៅ​លើ​តួ​រថយន្ត​ផ្នែក​ខាងក្នុង​ដ៏​ទំនើប​និង​មាន​ភាព​ទូលាយ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូត​ដល់​៧​កៅអី សាក​សមឥត​ខ្ចោះ​សម្រាប់​អ្នក​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​នេះ ។

ទាំងនេះ ជា​ចំនុច​ពិសេស​របស់​រថយន្ត Ford Everest ស៊េរី​ថ្មី៖

-​រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សម្រិតសម្រាំង នូវ​តួ​រថយន្ត​ផ្នែក​ខាងក្រោម​យ៉ាង​រឹង​មាំ​ដើម្បី​ប្រ ឈម ជាមួយនឹង​ការ​បើកបរ​នៅ​លើ​ស្ថានភាព​ផ្លូវ​បួន​ប្រភេទ​ផ្សេង​គ្នា​ដូច​ជា ការ​បើកបរ​នៅ​លើ​ផ្លូវ​ធម្មតា ផ្លូវ​ដែល​មាន​ស្ថានភាព​ព្រិល​/​មាន​ក្រួស​/​មាន​ស្មៅ​ច្រើន ផ្លូវ​ដីខ្សាច់ និង​ផ្លូវ​ដែល​មាន​ដុំ​ថ្ម​ធំ​ៗ ដែល​ផ្តល់​ឲ្យ​អ្នកបើកបរ​អាច​ផ្លាស់​ប្តូរ​នូវ​ការ​បើកបរ​របស់​ខ្លួន​នៅ​តាម​ស្ថានភាព​ផ្លូវ​ផ្សេង​ៗ​គ្នា ដោយ​ប្រើប្រាស់​នូវ​ប្រ​ព​ន្ធ័​គ្រប់គ្រង​ការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System) ជាមួយ​កម្ពស់​រថយន្ត ២២៥​មី​លី​ម៉ែត្រ និង សមត្ថភាព​ក្នុង​ការ​បើកបរ​ក្នុង​ទឹកបាន​នៅ​ក្នុង​ជម្រៅ ៨០០​មី​លី​ម៉ែត្រ​។

-ដើម្បី​កាត់​បន្ថយ​ភាព​លំបាក​ក្នុង​ការ​ចូល​ចត រថយន្ត Ford Everest ស៊េរី​ថ្មី​នេះ​បាន​បំពាក់​ដោយ ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Active Park Assist) ដែល​អាច​ជួយ​សម្រួល​ឲ្យ​អ្នកបើកបរ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ ។

-​បច្ចេកវិទ្យា​ចុង​ក្រោយ​ដើម្បី​ផ្សារ​ភ្ជាប់​រថយន្ត​ជាមួយនឹង​អ្នកបើកបរ នោះ​គឺ SYNC 2 ដែល​អាច​ឲ្យ​អ្នកបើកបរ​ប្រើប្រាស់​នូវ​សម្លេង​របស់​គាត់ ដើម្បី​បញ្ជា​ទៅ​លើ​ការ​កំសាន្ត​របស់​រថយន្ត ក៏​ដូច​ជា​ការ​កំនត់​នូវ​កម្រិត​សីតុណ្ហភាព​ដែល​មាននៅ​ក្នុង​រថយន្ត និង​ការ​ភ្ជាប់​ទូរស័ព្ទ​ដៃ​ទៅ​នឹង​រថយន្ត​មាន​ភាព​ងាយស្រួល​ជាង​មុ​ជាមួយនឹង​អេ​ក្រង់ Touch Screen ដែល​មាន​ទំហំ ៨​អ៊ី​ញ​។

-​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​លើ​ផ្លូវ​កោង (Curve Control) បាន​បង្កើត​ឡើង​សម្រាប់​ផ្តល់​ជូន​អ្នកបើកបរ​អាច​គ្រប់គ្រង​រថយន្ត​បាន​នៅ​ពេល​ដែល​រថយន្ត​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ដើម្បី​បញ្ចៀស​រថយន្ត​ឲ្យ​ជៀស​ផុត​ពី​ការ​ក្រឡាប់​។ ជាង​នេះ​ទៅ​ទៀត ប្រព័ន្ធ​ផ្តល់​ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Sport Information System) រួម​ជាមួយនឹង ប្រព័ន្ធ​ប្រាប់​ដំនឹង​ពេល​មាន​រថយន្ត​ពី​ខាងក្រោយ (Cross Traffic Alert) អាច​បង្ហាញ​អ្នកបើកបរ​នៅ​ពេល​ដែល​មាន​រថយន្ត​មក​ពី​ផ្នែក​ដែល​គាត់​មើល​មិនឃើញ​ខណៈ​ពេល​ដែល​កំពុង​បើកបរ​ឬ​ហៀបនឹង​ចូល​ចត​។

-​ការ​បំពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ផ្សេង​ទៀត​ដូច​ជា ប្រព័ន្ធ​គ្រប់គ្រង​រថយន្ត​មិន​ឲ្យ​ក្រឡាប់ (Roll Stability Control) និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត (Electronic Stability Program) ដែល​មានមុខ​ងារ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​អ្នកបើកបរ​គ្រប់គ្រង​ស្ថានភាព​រថយន្ត​បាន​។

-​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ក្នុង​ការ​គ្រប់គ្រង​នូវ​សុវត្ថិភាព ដែល​បាន​បំពាក់​នៅ​លើ​រថយន្ត សម្រាប់​អ្នកបើកបរ​ក៏​ដូច​ជា​អ្នកដំណើរ​ផង​ដែរ​នោះ​គឺ ការ​បំពាក់​ពោង​សុវត្ថិភាព​ចំនួន ៧​សម្រាប់​ការពារ​នៅ​ពេល​ជួប​នូវ​ការ​បុក​ទង្គិច​ផ្សេង​ៗ ។

ជាមួយនឹង​ការ​បំពាក់​ដោយ​បច្ចេកវិទ្យា​ដ៏​វៃឆ្លាត និង​ការ​សម្រិតសម្រាំង​រចនា​នៅ​តួ​រថយន្ត​ផ្នែក​ខាងក្នុង ព្រមទាំង​សមត្ថភាព​បើកបរ​នៅ​លើ​ផ្លូវជាតិ​ឬ​ផ្លូវ​ដែល​មាន​ស្ថានភាព​លំបាក រថយន្ត Ford Everest គឺជា​រថយន្ត​ប្រភេទ SUV ដែល​សាក​សម​បំផុត​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ទីផ្សារ​អាស៊ាន​” នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Worthington ៕

សូម​ទស្សនា​វី​ដេ​អូ ៖