ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ការ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​សំខាន់​បំផុត​ក្នុង​នាម​យើង​ជា​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​កំពុង​រង​គ្រោះ​ដោយ​គ្រោះ​ទឹកជំនន់ ដែល​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះសម្បែង និង​បង្ក​ការ​លំបាក​ក្នុង​ការ​រស់នៅ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​សំខាន់​បំផុត​ក្នុង​នាម​យើង​ជា​ខ្មែរ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​កំពុង​រង​គ្រោះ​ដោយ​គ្រោះ​ទឹកជំនន់ ដែល​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះសម្បែង និង​បង្ក​ការ​លំបាក​ក្នុង​ការ​រស់នៅ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​សំខាន់​បំផុត​ក្នុង​នាម​យើង​ជា​ខ្មែរ ។ នេះ​បើ​តាម​ផេ​ក​សម្តេច​តេ​ជោ បាន​ផ្សាយ​ចេញ​ថ្ងៃ​ទី​១៧ ខែតុលា​នេះ ។

សូម​ថ្លែងអំណរគុណ​ចំពោះ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​គ្រប់​រាជធានី​-​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ចេញ​ប្រតិបត្តិការ​ព្រម​ៗ​គ្នា សង្គ្រោះ​ប្រជាជន​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព និង​កោតសរសើរ ចំពោះ​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ថវិកា​ជា​បន្តបន្ទាប់ និង​អរគុណ​ដល់​កាកបាទក្រហមកម្ពុជា​ដែល​បាន​ចេញ​យុទ្ធនាការ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​នេះ នឹង​អរគុណ​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​ផ្ដល់​ជូន​ជា​ទឹក សម្ភារៈ​ប្រើប្រាស់ ជា​ចំណីអាហារ​ផ្សេង​ៗ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ​គ្រោះ​ទឹកជំនន់​នេះ​៕

សម្តេច​តេ​ជោ បាន​បញ្ជាក់​បន្ត​ថា ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​កាន់តែ​រឹង​មាំ ៕