ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​ដងព្រែក​កំពង់បាយ​សូម​ប្រយ័ត្ន​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ​គ្រោង​បើកទ្វារ​រំដោះ​ទឹក

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តកំពត នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តី​ដំណឹង​ប្រាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ភូមិសាស្ត្រ​រស់នៅ​អម​សងខាង​ដងព្រែក​កំពង់បាយ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជន់​លិច​លំនៅ​ឋាន ខណៈ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ…

ខេត្តកំពត ៖ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តកំពត នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តី​ដំណឹង​ប្រាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ភូមិសាស្ត្រ​រស់នៅ​អម​សងខាង​ដងព្រែក​កំពង់បាយ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជន់​លិច​លំនៅ​ឋាន ខណៈ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ គ្រោង​នឹង​បើកទ្វារ​រំដោះ​ទឹក ។

ចំពោះស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៧៖០០​នាទី​ព្រឹក មាន​កម្ពស់ ១៤៨.៨៩​ម៉ែត្រ ទឹក​ហូរ​ចូល​អាង​មាន​ចំនួន ៧៣៦.៥០​ម៉ែត្រគូប ក្នុង​១​វិនាទី ។

ក្រុមការងារ​បច្ចេកទេស​របស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ គ្រោង​នឹង​បើកទ្វារ​រំដោះ​ទឹក តាម​លក្ខណៈ​បច្ចេកទេស ដោយ​សន្សឹម​ៗ ចេញពី​ទំនប់​នា​ពេល​ឆាប់​ៗ​នេះ ក្នុង​ករណី​ដែល​មាន​ភ្លៀង​ធ្លាក់​នៅ​តែ​បន្ត​ធ្លាក់​។ ការ​បើកទ្វារ​ទឹក​នេះ​អាច​នឹង​បណ្ដាល​ឱ្យ​ជន់​លិច​នៅ​ភូមិសាស្ត្រ នៅ​អម​សងខាង​ដងព្រែក​៕