ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៃដន្យម្ល៉េះ! ឪពុកលាចាក​ទៅ​ហើយ​បែរអ្នក​ម្តាយ​​​ក៏លាចាកដែរ​

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ដោយ​បុរស​ជា​ប្តី​បានបាត់បង់ជីវិត​​នៅ​ក្នុងផ្ទះ​តៀម​​តូច​មួយ ក្នុងភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់​។​ លុះ​មក​ដល់​ម៉ោង​ប្រហែល​៦ព្រឹក​ថ្ងៃ​ទី​១៦​ តុលា ២០២០…

ខេត្ត​ត្បូងឃ្មុំ​ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ដោយ​បុរស​ជា​ប្តី​បានបាត់បង់ជីវិត​​នៅ​ក្នុងផ្ទះ​តៀម​​តូច​មួយ ក្នុងភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់​។​ លុះ​មក​ដល់​ម៉ោង​ប្រហែល​៦ព្រឹក​ថ្ងៃ​ទី​១៦​ តុលា ២០២០ ស្ត្រី​ជា​ប្រពន្ធ​បាន​ជិះ​កង់​ទៅ​ផ្សារ ដើម្បី​ទិញ​ទាន ធូប​មក​ធ្វើបុណ្យ ​តែ​មិន​ទាន់​ដល់​ផ្សារ​ផង ប្រពន្ធ​ក៏​បាន​ខ្យល់គរ​​បាត់បង់ជីវិតដែរ​​ ដោយ​បន្សល់​ទុក​​​កូន​ចំនួន​២​នាក់ ។ ​បច្ចុប្បន្ន សព​ប្ដី​ប្រពន្ធ​ត្រូវ​បាន​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ជួយ​រៀបចំ​ធ្វើបុណ្យ​នៅ​សាលា​បុណ្យ​តាម​ប្រពៃណី ​។

លោក​វិញ នី មេឃុំ​ត្រ​មូង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​​ឈ្មោះ​ស សេត អាយុ៤៦ ឆ្នាំ​ ជា​មនុស្ស​ម្នាក់​ញៀន​ស្រាស្រវឹង​ស្ទើរ​រាល់ថ្ងៃ ។ ​ចំណែក​ប្រពន្ធ​វិញ​ឈ្មោះ​ផា ស្រី​
ណែ​ត អាយុ​៣៦ឆ្នាំ ​។ មិន​អាច​ធ្វើបុណ្យ​នៅ​ក្នុងផ្ទះ​តៀម​បាន​ទេ ដោយសារ​តែ​ភ្លៀង​ពេក ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​រៀបចំ​ធ្វើបុណ្យ​នៅ​សាលា​បុណ្យ​តែ​ម្ដង​។ ​ជាមួយ​នោះ ​បន្សល់​ទុក​នូវ​កូនស្រី​បង​អាយុ​១៥​ឆ្នាំ​ និង​កូនប្រុស​តូច​អាយុ​៣​ឆ្នាំ ត្រូវ​បាន​ជីដូន​ជីតា​ខាង​ម្ដាយ​យក​ទៅ​ចិញ្ចឹម​បន្ត​។

លោក​មេឃុំ​ត្រ​មូង មាន​ប្រសាសន៍​បន្ត​ថា បុរស​ជា​ប្ដី​កាល​នៅរ​ស់ បាន​យក​ស្ត្រី​ឈ្មោះ​ស្រី​ណែ​ត ជា​មេម៉ាយ​កូន​មួយ​បាន​រយៈពេល​៤​ទៅ​៥​ឆ្នាំ​មក​ហើយ ព្រមទាំង​បានកូន​ប្រុស​តូច​ម្នាក់​សព្វថ្ងៃ​អាយុ​បាន​៣​ឆ្នាំ​ហើយ ​។​ ​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ​ហេតុតែ​ស្រឡាញ់​​ប្ដី​បាន​ដើរ​ស៊ីឈ្នួល​លាងចាន​ឲ្យ​គេ​គ្រាន់​នឹង​បាន​ប្រាក់​មក​ដោះស្រាយ​ជីវ
ភាព​គ្រួសារ​ ។​ ហើយ​ផ្ទះតៀម​​តូច​ចង្អៀត​ដែល​នៅ​សព្វថ្ងៃ​គឺ​ពុំ​មែន​ជា​ផ្ទះ​របស់​ខ្លួន​នោះ​ទេ គ្រាន់តែ​សុំ​គេ​នៅ​ជា​បណ្ដោះអាសន្ន​និង​ជួយ​ចាំ​ដី​ឱ្យ​គេ​ផង​ដែរ​ ។ រាល់ពេល​​​​ផឹកស្រា​ស្រវឹង​តែងតែប្រះ​​ខ្លួន​ដេក​ដូច​សព្វមួយដង នៅ​ក្នុងផ្ទះ​តៀម ។

ជាក់ស្ដែង ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​យប់​ថ្ងៃ​ទី​១៥ តុលា ​២០២០ ហេតុតែ​បុរស​ជា​ប្ដី​បាន​ផឹកស្រា​ស្រវឹង​ហើយ​ ក៏​បណ្ដាល​ឲ្យបាត់បង់ជីវិត​ភ្លាម​ៗនោះ ​ប្រពន្ធ​មិន​បានដឹង​ថា​ ប្ដី​ស្លាប់​​ទេ​ ទើបតែ​រហូត​ដល់​ជិត​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៦ តុលា ទើប​ដឹង ​។​

ជាមួយ​នោះ ​ប្រពន្ធ​ក៏​បាន​ដើរ​ប្រាប់​អ្នក​ជិតខាង​ឲ្យ​បានដឹង​មក​ចូលរួម​បុណ្យសព​ប្ដី ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក ប្រពន្ធ​បាន​ជិះ​កង់​ដើម្បី​ទៅ​ផ្សារ​ទិញ​ទាន
ធូប ព្រមទាំង​របស់របរ​ផ្សេង​ទៀត​ដើម្បី​រៀបចំ​ធ្វើ​បុណ្យសព​ឲ្យ​ប្ដី​។

អត្ថបទសរសេរ ដោយ