ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​យល់ព្រម​សុំ​ទោស​កម្ពុជា ​ចំពោះ​​​​ដាក់​រូប​ប្រាសាទ​អង្គរ​​​ខ្មែរ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ ភាគី​ថៃ​បាន​យល់ព្រម​សុំ​ទោស​កម្ពុជា​ ចំពោះ​កំហុស​ខុស​ឆ្គង​ទៅ​លើ​ការ​ប្រើប្រាស់​រូបភាព​ប្រាសាទអង្គរវត្ត នៅ​លើ​Posterនៅ​លើ​រឿង​ភាគ​មួយ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ បន្ទាប់​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រជាជន​កម្ពុជា​។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ភាពយន្តនៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នៅ​ថ្ងៃនេះ​ថា នាយកដ្ឋាន​សិល្ប​ភាពយន្ត…

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ ភាគី​ថៃ​បាន​យល់ព្រម​សុំ​ទោស​កម្ពុជា​ ចំពោះ​កំហុស​ខុស​ឆ្គង​ទៅ​លើ​ការ​ប្រើប្រាស់​រូបភាព​ប្រាសាទអង្គរវត្ត នៅ​លើ​Posterនៅ​លើ​រឿង​ភាគ​មួយ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ បន្ទាប់​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រជាជន​កម្ពុជា​។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ភាពយន្តនៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នៅ​ថ្ងៃនេះ​ថា នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​បាន​ជ្រាប​ថា តាម​រយ​:​ស្ថានទូត​រាជាណាចក្រ​ថៃ​ប្រចាំ​នៅ​កម្ពុជា ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ បាន​ធ្វើការ​សុំ​អភ័យទោស​ចំពោះ​ភាគី​កម្ពុជា ក្នុង​កំហុស​នៃ​ការ​ប្រើប្រាស់​រូបភាព​ប្រាសាទអង្គរវត្ត​លើ Poster ដោយ​ពុំ​មានការ​អនុញ្ញាត​។

ភាពយន្ត​ភាគ​រឿងសន្យា​ស្នេហ៍ នេះ គឺ​សាច់​រឿង​ពុំ​មាន​ជាប់​ទាក់ទង​នឹង​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​ឡើយ ហើយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ​ក៏​បាន​លុប​រូប​ប្រាសាទ​អង្គរវត្ត​ចេញពី​គ្រប់ការ​ផ្សព្វផ្សាយ​ទាំងអស់​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​នោះ​ហើយ​។
សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។

នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ថ្លែងអំណរគុណ​ចំពោះ​ជនរួមជាតិ​ទាំងអស់​ដែល​តែង​យកចិត្តទុកដាក់​ស្រឡាញ់ ថែរក្សា និង​ការពារ​នូវ​វប្បធម៌​ជាតិ ដែល​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗ​រូប​។

ជា​ការ​កត់សម្គាល់ មុន​មានការ​សុំ​ទោស​ពី​ភាគី​ថៃ​ខាងលើ​នេះ​មហាជន​ខ្មែរ ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​ប្រា​សាទ​អង្គរវត្ត​របស់​ខ្មែរ​នៅ​លើ​Poster ភាពយន្ត​ភាគ​ថៃ​មួយ​រឿង​។ ពួក​គេ​បាន​ចាត់​ទុក​ទ​ង្វើ​មួយ​នេះ​ថា មិន​សាក​សម និង​ខុសឆ្គង ត្បិត​ប្រាសាទអង្គរវត្ត​ជា​របស់​ខ្មែរ​ដែល​ពិភព​លោក​​ទទួលស្គាល់ ខ​ណះ​ពេល​ដែល​ថៃ​ធ្វើ​បែប​នេះ​នាំ​អោយ​បរទេស​ខ្លះ​មាន​ភាន់ច្រឡំ​។

ជា​ការ​កត់សម្គាល់​បញ្ហា​ខាងលើ​នេះ​ ក៏​មាន​អ្នក​សិ​ល្បះ​ខ្មែរ​មួយ​ចំនួន​បាន​ធ្វើការ​ប្រតិកម្ម​ផង​ដែរ ដោយ​ពួក​គេ​បាន​បង្ហោះ​សារ​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម​រៀង​ៗ​ខ្លួន​។
តារា​សម្តែង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​លោក អ៊ុ​ន សិទ្ធា បាន​បង្ហោះ​សារ​ថា ប្រាសាទ​ខ្មែរ គឺ​មាន​តែ​មួយ​គ្មាន​ពីរ​ទេ ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​សិ​ល្បះ​មួយ​រូប​ដែរ សូម​ធ្វើ​ការ​មិន​យល់​ស្រប​សំរាប់​ភាពយន្ត​ភាគ​ថៃ ដែល​យក​រូប​ប្រាសាទអង្គរវត្ត​ទៅ​ផ្សព្វផ្សាយ​ជា​សាធារ​ណៈ ដូច​ជា​ប្រាសាទ​ប្រទេស​ខ្លួនឯង​ទៅ​វិញ ។ តែ​បេ​ី​សំរាប់​សាសន៍​ដទៃ​ដូច​ជា​អឺរ៉ុប​រឺ​ក៏ Holywood មក​ថត​វា​មិនជា​អ្វី ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​ជួយ​ផ្សព្វផ្សាយ​អោយ​ប្រទេស
ខ្មែរ ។

ភាពយន្ត​ថៃ​ឆ្លុះ​បញ្ចាំង​បែប​នេះ​ធ្វេ​ី​អោយ​ប្រទេស​ដទៃ​គេ​យល់​ច្រឡំ​កាន់តែ​ខ្លាំង ថា​ប្រាសាទខ្មែរ​ជា​របស់​ថៃ រឺ​សៀម ។ ជាក់ស្តែង​ការ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​អរិយធម៌​ខ្មែរ​មិនសូវ​ទូលំទូលាយ​ដូច​សាសន៍​ដទៃ​ផង វា​អាច​ផ្តល់​ផល​ប៉ះពាល់​។
ចំណែក​តារា​សម្តែង​វ័យក្មេង​ស្រស់​ស្អាត​កញ្ញា ណាត់ ទី​យ៉ា ក៏​បា​នប​ង្ហះ​សារ​ស្រ​ដៀង​គ្នា​ដែរ​ថា ប្រាសាទខ្មែរ គឺ​មាន​តែ​មួយ​គ្មាន​ពីរ​ទេ ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​សិ​ល្បះ​មួយ​រូប​ដែរ សូម​ធ្វេ​ី​ការ​មិន​យល់​ស្រប​សំរាប់​ភាពយន្ត​ភាគ​ថៃ ដែល​យក​រូប​ប្រាសាទអង្គរវត្ត​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដូច​ជា​ប្រាសាទ​ប្រទេស​ខ្លួនឯង​ទៅ​វិញ ។

ការ​ឆ្លុះ​បញ្ចាំង​បែប​នេះ​ធ្វេ​ី​អោយ​ប្រទេស​ដទៃ​គេ​យល់​ច្រឡំ​កាន់តែ​ខ្លាំង ថា​ប្រា​សាទខ្មែរ​ជា​របស់​ថៃ រឺ​សៀម ។ នាង​បញ្ជាក់​ថា ជាក់ស្តែង​ការ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​អរិយធម៌​ខ្មែរ​មិនសូវ​ទូលំទូលាយ​ដូច​សាសន៍​ដទៃ​ផង វា​អាច​ផ្តល់​ផល​ប៉ះពាល់​។
ក្នុង​នាម​ជា​កូន​ខ្មែរ​ត្រូវ​តែ​ជួយ​គ្នា​ការពារ​វប្បធម៌​របស់​ពួក​យើង ៕ ​

អត្ថបទសរសេរ ដោយ