ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ជនសង្ស័យ​៦​នាក់ដកហូត​អាវុធ​អាកា​១​ដើម​​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រតិបត្តិការ​ចាប់​ជនសង្ស័យ​ជួញដូរប្រើប្រាស់ និង​រក្សា​ទុក​គ្រឿងញៀនចំនួន​២​ករណី​ ដាច់​ដោយឡែក​ពី​គ្នា រួម​ទាំង​ដកហូត​អាវុធ​អាកា​មួយ​ដើម​ផង​ដែរ​ ។ ក្នុង​កិច្ច​ប្រតិបត្តិការ​រៀប​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី១៦​…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រតិបត្តិការ​ចាប់​ជនសង្ស័យ​ជួញដូរប្រើប្រាស់ និង​រក្សា​ទុក​គ្រឿងញៀនចំនួន​២​ករណី​ ដាច់​ដោយឡែក​ពី​គ្នា រួម​ទាំង​ដកហូត​អាវុធ​អាកា​មួយ​ដើម​ផង​ដែរ​ ។ ក្នុង​កិច្ច​ប្រតិបត្តិការ​រៀប​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី១៦​ តុលា​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​រលាប្អៀរ ។

លោក ហ៊ុ​ល វាសនា សងការ​រង​នគរបាល​ខេត្ត ទទួល​បន្ទុក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានដឹង​ថា​៖ ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើការ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៦ នាក់ ក្នុង​បទ​លើ្ម​ស​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​នោះ​ករណី​ទី​១ បាន​ឃាត់​ជនសង្ស័យ​ចំនួន ៤ នាក់ ដកហូត​ថ្នាំ​ញៀន ១២ កញ្ចប់ ដាវ​២​ដើម ពូថៅ​១ ដំបង​ដែក​បំពង់​ទីប​១ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

ជនសង្ស័យ​ទាំង​៤​នាក់​មាន​៖ ១​ឈ្មោះ ព្រឿ​ង ពិសី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ២​ឈ្មោះ ឡេ​ង សុ​ភ័ស្ស ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ៣,​ឈ្មោះ ទន់ ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​៤ ឈ្មោះ ញឹ​ម ទិ​ត ភេទ​ប្រុស អាយុ​២៦ រស់នៅ​ភូមិ​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។

លោក ស្នងការ​រង​បាន​បន្ត​ថាៈ ដោយឡែក​ករណី​ទី​២ នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៧ យប់​យើង​បាន​ឃាត់ខ្លួន មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយ​ករណី​ទៀត​នៅ​ភូមិ​កំបុត ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ ដកហូត​បាន​ថ្នាំ​ញៀន ១៣ កញ្ចប់ អាវុធ​អាកា​ស្វាយ​១​ដើម និង​ម៉ូតូ​១​គ្រឿង ។

ជនសង្ស័យ​ក្នុង​ករណី​ទី​១​នេះ មាន​៖១​ឈ្មោះ សុខ សា​វី អាយុ​៣១ ឆ្នាំ និង​១​ឈ្មោះ ថេ​ង សីហា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំជនសង្ស័យ​ទាំង​២​ករណី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ