ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​​សង្គ្រោះ​​បន្ទាន់ ខណៈ​ទឹក​អូរ​​ព្រំ​ដែន​ចាប់ផ្តើម​ហក់​​ឡើង​​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ត្បិ​ដ​មួយ​រយៈ​ថ្មី​ៗ​ករណី​ជំនន់​ទឹកភ្លៀង​មាន​តិចតួច ​និង​ដោយ​អន្លើ​ៗ​គ្មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ​ប៉ុន្តែ​សម្រាប់​យប់​ថ្ងៃ​ទី​១៦​ តុលា​ ​ស្ថានភាព​ទឹកអូរ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ​ហាក់​មានកា​ហក់​ឡើង​ខុស​ពី​សព្វមួយដង​ ព្រោះ​ព្រះ​ភិ​រុណ​បាន​បង្អុរ​ហើយ​បង្អុរ​ទៀត​ល្ងាច​និង​យប់​នេះ​។​ កាល​មុន​ថ្ងៃ​១៤​ តុលា…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ត្បិ​ដ​មួយ​រយៈ​ថ្មី​ៗ​ករណី​ជំនន់​ទឹកភ្លៀង​មាន​តិចតួច ​និង​ដោយ​អន្លើ​ៗ​គ្មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ​ប៉ុន្តែ​សម្រាប់​យប់​ថ្ងៃ​ទី​១៦​ តុលា​ ​ស្ថានភាព​ទឹកអូរ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ​ហាក់​មានកា​ហក់​ឡើង​ខុស​ពី​សព្វមួយដង​ ព្រោះ​ព្រះ​ភិ​រុណ​បាន​បង្អុរ​ហើយ​បង្អុរ​ទៀត​ល្ងាច​និង​យប់​នេះ​។​

កាល​មុន​ថ្ងៃ​១៤​ តុលា ទឹកអូរ​ព្រំដែន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ហាក់​នៅ​ទ្រឹង​បាត​អូរ​ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ទី​១៤, ១៥​ និង​១៦​ តុលា ​ទឹកអូរ​ព្រំដែន​ហាក់​ហក់​ឡើងជា​បន្តបន្ទាប់​ និង​យប់​នេះ​ ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់​។​ ទោះជា​យ៉ាងណា​ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ចៅហ្វាយ​ក្រុង​ប៉ោយ​ប៉ែ​ត​ឈ្មោះ គាត ហ៊ុ​ល​-Keat Hol​ ្ក៏បាន​បង្ហោះ​ថា ៖ ​រាត្រី​នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​តាម​មាត់​អូរ​ព្រំដែន​ចំណុច​ប៉ុស្តិ៍អូរ​ជ្រៅ​ភូមិ​ប៉ោយ​ប៉ែ​ត​សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត ​ខេត្តបន្ទាយមានជ័យ​ ។

​​ទឹកបាន​ហក់​ឡើង​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ​និង​បាន​ប្រជុំ​ដាក់​ផែនការ​ត្រៀម​សង្គ្រោះ​បន្ទាន់​ជាមួយ​កងក​ម្លាំ​និង​រដ្ឋបាល​សង្កាត់​ក្នុង​ករណី​ចាំបាច់​។ ​បើ​ទោះជា​បែប​នេះ​ក្តី​ តាម​ការ​សាកសួរ​ពី​ភាគី​ថៃ​ក្នុង​ពេល​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ស្រះ​កែវ​ប្រគល់​ទូក​ជ័រ​ និង​គ្រឿង​បរិភោគ​មួយ​ចំនួន​ដល់​យោធា​យោធភូមិ​ភាគ​៥​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ស្រុក​អារញ្ញ​ឈម​ទឹកដី​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​១៥​តុលា​ភាគី​ថៃ​ប្រាប់​ថា​ពុំ​មានកា​បើកទ្វារ​ទឹក​ពី​ខេត្ត​ស្រះ​កែ​ឆ្លងកាត់​ស្រុក​អារញ្ញ​ហូរ​ចូល​ចំ​ក្រុង​ប៉ោយ​ប៉ែ​ត​ទេ​។​

អត្ថបទសរសេរ ដោយ