ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ត្រៀម​យុទ្ធសាស្ត្រ​វាយលុក​ចូល​ទីផ្សារ​សហរដ្ឋអាមេរិក

8 ឆ្នាំ មុន

បើ​តាម​ការ​ចេញផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​បរទេស​យីហោ​រថយន្ត ដែល​មក​ពី​ទីផ្សារ​រថយន្ត​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បច្ចុប្បន្ន​ចិន​បាន​និង​កំពុង​សំញែង​ថា ពួក​គេ​អាច​នឹង​បោះ​ជំហាន

បើ​តាម​ការ​ចេញផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​បរទេស​យីហោ​រថយន្ត ដែល​មក​ពី​ទីផ្សារ​រថយន្ត​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បច្ចុប្បន្ន​ចិន​បាន​និង​កំពុង​សំញែង​ថា ពួក​គេ​អាច​នឹង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ធំ​បំផុត​ទី​២ គឺ​សហរដ្ឋអាមេរិក​តាម​ក្បួន​យុទ្ធសាស្ត្រ​របស់​ខ្លួន ។

បណ្តា​យីហោ​ចិន​ជា​ច្រើន​ក៏​បាន​បង្ហើប​ពី​សេចក្តី​ប្រាថ្នា​របស់​ពួក​គេ គឺ​ធ្វើ​យ៉ាងណា​វាយលុក​ចូល​ឱ្យ​បាន​ពេញលេញ​រហូត​ដល់ទី​បំផុត​ស្រប​ពេល​យីហោ​ខ្លះ​បាន​សិក្សា​ស្រាវជ្រាវ​ពី​ដៃគូ និង​ការ​បង្កើត​យុទ្ធសាស្ត្រ​ជំនួញ​ដែល​ចាំបាច់​រួច​ស្រេច​ហើយ​នោះ ។ ថ្លែង​ក្នុង​របាយការណ៍​មួយ មន្ត្រី​ប្រតិបត្តិ​របស់​យីហោ​ចិន​ជឿជាក់​លើ​ការ​ប្រជ្រៀតចូល​នៃ​កម្រិត​តម្លៃនឹង​ក្លាយទៅជា​គន្លឹះ ដើម្បី​សម្រេច​បាន​ជោគជ័យ​របស់​ពួក​គេ ។ ជា​ឧទ​ហរ​ណ៍​លោក Wu Song អ្នកចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន Guangzhou Automobile Group Motor Co. (GAC) ដែល​នឹង​ក្លាយជា​អ្នក​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​រថយន្ត​អា​មេ​រិ​កបាន​ដាក់​តម្លៃ​៣០%​ទាប​ជាង​ម៉ូ​ដែល​របស់​គូប្រជែង​នៅ​ក្នុង​ប្រភេទ​រថយន្ត​ដូច​គ្នា ។ លោក Wu បាន​ដាក់​ទិស​ដៅ​ធ្វើតេស្ត​យុទ្ធសាស្ត្រ​តម្លៃ​ដែល​អាច​ទទួលយក​បាន​របស់​ក្រុមហ៊ុន​នៅ​ពេល​ខ្លួន​ចាប់ផ្តើម​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៃ​ម៉ូ​ដែល GS4 ប្រភេទ Crossover នៅ​លើ​ដែនដី​សហរដ្ឋអាមេរិក ដែល​រៀប​នៅ​ពេល​មួយ​សមគួរ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ ។

មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​រូប​នោះ​ក៏​បាន​លើក​ទ្បើ​ង​ផង​ដែរ​ថា ក្រុមហ៊ុន​កំពុង​ពិចារណា​ចំពោះ​ដៃគូ​នាំ​ចូល និង​ចែកចាយ​បន្ត​សម្រាប់​ទីផ្សារ​នេះ​។ គួរ​បញ្ជាក់​ថា Guangzhou Automobile ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា GAC គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន​តែ​មួយ​គត់ ដែល​ចង់​ប្រ​ទ្បូ​កលើ​ជំនួញ​លក់​និង​ដំ​ទ្បើ​ង​រថយន្ត​នៅ​សហរដ្ឋអាមេរិក ។

ទោះជា​យ៉ាងណា ការ​សម្រេចចិត្ត​ប្រហាក់ប្រហែល​គ្នា​នេះ ក៏​ត្រូវ​បាន​ប្រកាស​ដោយ​ក្រុមហ៊ុន Great Wall Motor ជា​អ្នក​ផលិត​រថយន្ត​SUV និង Crossover លំដាប់​កំពូល​ក្នុង​ទីផ្សារ​ចិន និង BYD Auto Co មួយ​ផ្នែក​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Berkshire
Hathaway ជា​អ្នក​ផលិត​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​របស់​លោក Warren Buffett ៕