ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​វ័យក្មេង​៣​ដួង​សម្រាលកូន​នៅ​ក្នុង​ខែ​តែ​មួយ​នា​ឆ្នាំ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​វ័យក្មេង​បាន​សម្រាលកូន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខែ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​សម្រេចចិត្ត​ចូល​រោងការ​សាង​គ្រួសារ​ប្រកបដោយ​សុភមង្គល​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ តារា​ទាំង​៣​ដួង​នោះ មាន​តារាចម្រៀង​អ្នក​នាង សួ​ស វី​សា​, តារា​សម្តែង​វ័យក្មេង​នាង ម៉ាក…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​វ័យក្មេង​បាន​សម្រាលកូន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខែ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​សម្រេចចិត្ត​ចូល​រោងការ​សាង​គ្រួសារ​ប្រកបដោយ​សុភមង្គល​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

តារា​ទាំង​៣​ដួង​នោះ មាន​តារាចម្រៀង​អ្នក​នាង សួ​ស វី​សា​, តារា​សម្តែង​វ័យក្មេង​នាង ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា និង​អតីត​តារាចម្រៀង​រូប​ស្រស់​អ្នក​នាង អេ​ន ជី​។

តារា​សម្តែង​នាង ម៉ាក សែន​សូ​នី​តា ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​សម្រាលកូន​ដំបូង​របស់​នាង​ដោយ​ការ​វះកាត់​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ ខណៈ​ពេល​រូប​នាង និង​កូនប្រុស​ទើប​កើត​នោះ គឺ​មាន​សុខភាព​ល្អ ដោយ​កូន​មាន​ទម្ងន់​៣.៦​គីឡូក្រាម​។ តារា​រូប​នេះ​បាន​សម្រេច​សម្រាល​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​ដ៏​ទំនើប​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​កូនប្រុស​ដែល​ទើប​សម្រាល​នេះ ត្រូវ​បាន​ស្វាមី​របស់​នាង គឺ​លោក ប៉ុ​ល វិ​បូរ ដាក់​ឈ្មោះ​ឲ្យ​ថា ប៉ុ​ល បូ​នី​ត​តូ​។

ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា និង​លោក ប៉ុ​ល វិបុល បាន​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​ឡើង​យ៉ាង​កក្រើក​​សង្គម​សិល្បៈ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ ដែល​ចំ​ថ្ងៃកំណើត​របស់​កញ្ញា​តែ​ម្តង​។

ចំណែក​តារាចម្រៀង​នាង សួ​ស វី​សា បាន​សម្រាលកូន​ដំបូង​របស់​នាង​ដោយ​ធម្មជាតិ​កាលពី​ថ្ងៃ​ទី​0៩ ខែ តុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​នាទី​ព្រឹក​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពេល​កូនស្រី​របស់​នាង​នា​ពេល​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ថង សា​ម៉ូ​លី​ណា ហៅ Jenny ។

យ៉ាងណា បន្ទាប់​ពី​ទទួល​បាន​ចំណងដៃ​កូន​ដំបូង​នា​ពេល​នេះ​ទាំង​សួ​ស វី​សា និង​ស្វាមី​លោក​ថម មី បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ហើយ​តំណក់ឈាម​រួម​គ្នា​នា​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ចំណង​ប្តី​ប្រពន្ធ​របស់​ពួក​គេ​កាន់តែ​ផ្អែមល្ហែម និង​ស្អិតរ​មួ​ត​កាន់តែ​ខ្លាំង​។ សួ​ស វី​សា និង​លោក ថ​មមី វិញ បាន​រៀប​មង្គលការ​យ៉ាង​អ​ធឹ​ក​អធម​កាលពី​អំឡុង​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រោយ​ពី​ស្វែង​យល់ចិត្ត​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​។

រីឯ​អតីត​តារាចម្រៀង​អ្នក​នាង អេ​ន ជី វិញ បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បាន​សម្រាលកូន​លើក​ដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២០ ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​នាង​បាន​សាង​គ្រួសារ​អស់​ជា​ច្រើន​ឆ្នាំ​។ កូនប្រុស​ដំបូង​ដែល​នាង​ទើប​សម្រាល​ឃើញ​ពន្លឺ​ថ្ងៃ​នា​ពេល​នេះ ត្រូវ​បាន​នាង និង​ស្នា​មី​បាន​ដាក់​ឈ្មោះ​ថា គង់ វី​រៈ​អ៊ី​ដេ​ន (Eden) ខណៈ​ពេល​ក្រោយ​សម្រាលកូន​នេះ​ដែរ គេ​ឃើញ​ស្វាមី​របស់​នាង​បាន​បង្ហាញ​កាយវិការ​កាន់តែ​ថ្នាក់ថ្នម​ប្រពន្ធ​ខ្លាំង​លើស​ដើម​ផង​ដែរ​។

ក្រោយ​ពី​បាន​សាង​ស្នេហ៍ និង​បាន​សិក្សា​ស្វែង​យល់ចិត្ត​គ្នា​អស់​រយៈពេល​ប្រមាណ​ជាង​៥ ឆ្នាំ​មក អតីត​តារាចម្រៀង​ស្រី​វ័យ​ជាង​២០​ឆ្នាំ​អ្នក​នាង គង់ សុ​កញ្ញា ហៅ​ថា អេ​ន​ជី បាន​សម្រេច​ចូល​រោងការ​ជាមួយ​កូនកំលោះ​មានឈ្មោះ​ថា លោក គង់ សុខ​ឡេ​ង ដែល​គេ​ស្គាល់​ថា ជា​ពាណិជ្ជករ​មានទ្រព្យ​ស្តុក​ម្នាក់​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ ២០១៨​។

ក្រោយ​ពេល​សម្រេចចិត្ត​ចូល​រោងការ​ហើយ​នោះ អេ​ន ជី បាន​ងាក​ចេញ​យ៉ាង​ឆ្ងាយ​ពី​អាជីព​សិល្បៈ​ចម្រៀង​របស់​ខ្លួន ដោយ​នាង​សម្ងំ​បើក​មុខរបរ​រកស៊ី​មួយ​យ៉ាង​ធំ និង​ទុក​ពេលវេលា​មើល​ថែ​គ្រួសារ ក្នុង​ពេល​ដែល​នាង​បាន​រស់នៅ​សោយសុខ​ក្នុងផ្ទះ​វីឡា​ដ៏​ស្តុកស្តម្ភ និង​ការ​ប្រើប្រាស់​រថយន្ត​ទំនើប​ៗ​។ យ៉ាងណា ក្រោយ​ពេល​សម្រាលកូន​ដំបូង​របស់​នាង​ហើយ​នោះ អេ​ន ជី ក៏​ធ្លាប់​បាន​បង្ហាញ​តម្រុយ​នៅ​ក្នុង​ការ​វិល​ចូល​សិល្បៈ​របស់​នាង​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ