Juventus ត្រៀម​ហែក​កញ្ចប់​ទឹកប្រាក់​៤០០​លាន​អឺ​រ៉ូ ដើម្បី​បំពេញ​ក្តី​​ស្រម៉ៃ​ Mbappé


អ៊ី​តា​លី ៖ ក្លិប​សេះបង្កង់ Juventus កំពុង​រៀបចំ​ការ​ដេញថ្លៃ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ក្នុង​ទំហំ​ទឹកប្រាក់ ៤០០​លាន​អឺ​រ៉ូ​សម្រាប់​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappé ពី​ក្រុម Paris Saint-Germain នៅ​ឆ្នាំ ២០២១ ខាង​មុខ​។

បើ​យោង​តាម​របាយការណ៍​ពី​កាសែត Tuttosport របស់​អ៊ី​តា​លី​បាន​អះអាង​ថា Juventus កំពុង​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ក្នុង​ការ​ប្រមូល​មូលនិធិ​ដែល​ចាំបាច់ ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង​វ័យ ២១​ឆ្នាំ​រូប​នេះ មក​កាន់​ទឹកដី Allianz​។

វា​នឹង​ក្លាយជា​ការ​បំពេញ​ក្តី​សុបិន​មួយ​សម្រាប់​អ្នកគាំទ្រ​របស់ Juventus និង​ជា​ពិសេស​សម្រាប់ Mbappé ផ្ទាល់​តែ​ម្តង ដើម្បី​មានឱកាស​លេង​ជាមួយ​និមិត្តរូប​របស់​ខ្លួន (Idol) គឺ​កីឡាករ Cristiano Ronaldo ដែល​រូបគេ​ស្រលាញ់ និង​គាំទ្រ​តាំងពី​នៅ​កុមារភាព​។ ហើយ​ហេតុផល​នេះ ក៏​ជា​ការ​បើកផ្លូវ​មួយ​សម្រាប់ Juventus ក្នុង​ការ​ដេញថ្លៃ​កីឡាករ​កំពូល​ល្បឿន​រូប​នេះ​ពី PSG៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ