ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ មាន​ជន​ឆ្លៀតឱកាស ចូល​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ក្នុង​បុរី​មួយ​កន្លែង(មានវីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ នៅ​តែ​មមាញឹក​បន្ត​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ នៅ​ក្នុង​សង្កាត់​ចំនួន​៤ ក្នុង​ខណ្ឌដង្កោ ដែល​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នោះ ស្រាប់តែ​មាន​ក្រុម​ចោរ​ដើរ​កាត់​សោ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ លួច​យក​ទ្រព្យសម្បត្តិ…

រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ នៅ​តែ​មមាញឹក​បន្ត​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ នៅ​ក្នុង​សង្កាត់​ចំនួន​៤ ក្នុង​ខណ្ឌដង្កោ ដែល​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នោះ ស្រាប់តែ​មាន​ក្រុម​ចោរ​ដើរ​កាត់​សោ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ លួច​យក​ទ្រព្យសម្បត្តិ ក្នុង​បុរី​មួយ​កន្លែង ដែល​ម្ចាស់ផ្ទះ​បាន​ចាក់សោ​ទុក​ចោល ។

ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា​នេះ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ វណ្ណ​ណេ​ង Vanneng បាន​បង្ហោះ​វី​ដេ​អូ​និង​សារ​យ៉ាង​ដូច្នេះ​ថា «​សូម​ប្រកាស​-​ស្វែងរក​ម្ចាស់ផ្ទះ​លេខ​86 ផ្លូវ​លេខ​4​បេ បុរី​ពិភព​ថ្មី​គួរ​ស្រូវ​ទី​3 សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចុះ​មក​ពិនិត្យ​នឹង​ដាក់​ពាក្យបណ្តឹង​ករណី​មាន​ចោរ​គាស់​ផ្ទះ ។ សូម​បង​-​ប្អូន​ជួយ​ចែករំលែក​អោយ​ដល់​ម្ចាស់ផ្ទះ​នេះ​ផង សូម​អរគុណ បច្ចុប្បន្ន​កងកម្លាំង​កងពល​ដឹក​ជញ្ជូន​លេខ 99 បាន​យក​ខ្សែ​ចង់​បណ្តោះអាសន្ន » ។

នៅ​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ គ្រា​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ចុះ​ពិនិត្យ​ស្ថានភាព​ដោយ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ រង​គ្រោះ​ដោយសារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោយ​ជម្លៀស​ចេញពី​ភូមិឋាន​មក​ទីទួល​សុវត្ថិភាព សម្ដេច​តេ​ជោ បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ចាត់​មាន​កម្លាំង​នានា ចល័ត​ទៅ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ​មើល​ថា តើ​មាន​ប្រជាពលរដ្ឋ​នៅ​សេះសល់​ដែរ​ឬទេ ហើយ​ត្រូវ​ជួយ​ការពារ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ពី​ក្រុម​ចោរលួច​ចោរប្លន់ ក្រុម​ឱកាសនិយម ដែល​យក​ឱកាស​នេះ ដើម្បី​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ។

ចង់​ជ្រាប​កាន់តែ​ច្បាស់ សូម​ទស្សនា​វី​ដេ​អូ មាន​ដូច​ខាងក្រោម ៖

សូមប្រកាស-ស្វែងរកម្ចាស់ផ្ទះលេខ86 ផ្លូវលេខ4បេ បុរីពិភពថ្មីគួរស្រូវទី3 សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចុះមកពិនិត្យនឹងដាក់ពាក្យបណ្តឹងករណីមានចោរគាស់ផ្ទះ ។ សូមបង-ប្អូនជួយចែករំលែកអោយដល់ម្ចាស់ផ្ទះនេះផង សូមអរគុណ បច្ចុប្បន្នកងកម្លាំងកងពលដឹកជញ្ជូនលេខ 99 បានយកខ្សែចង់បណ្តោះអាសន្ន ៕

បាន​បង្ហោះ​ដោយ វណ្ណណេង Vanneng នៅ សុក្រ 16 តុលា 2020

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ