ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់! អ្នកសិល្បៈ​ណាខ្លះ​ចូលរួម​បរិ​ច្ចាគ​​ជួយ​​គ្រា​លំបាក​ទឹកជំនន់?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិល្បករ​មួយ​ចំនួន​បាន​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដោយ​បរិច្ចាគ​ប្រាក់​របស់​ខ្លួន ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ។ ១-អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា…

រាជធានី​ភ្នំពេញ ៖ សិល្បករ​មួយ​ចំនួន​បាន​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដោយ​បរិច្ចាគ​ប្រាក់​របស់​ខ្លួន ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ។

១-អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​ហេង ឡុ​ង បាន​ឧបត្ថម្ភ​ចំនួន​១០០០​ដុល្លារ ។
២-លោក​ព្រាប សុវត្ថិ ឧបត្ថម្ភ​ចំនួន​៥០០០​ដុល្លារ ។
៣-លោក​ខេមរៈ សិរីមន្ត ចំនួន​១២៥០​ដុល្លារ​។
៤-តារាចម្រៀង​លោក​ឆ​ន សុវណ្ណ​រាជ ឧបត្ថម្ភ​ចំនួន​១០០០​ដុល្លារ ។
៥-អ្នក​នាង​ឌួ​ង ហ្សូ​៊​រី​ដា ចំនួន​២០០០​ដុល្លារ ។
៦-តារាចម្រៀង​ពេជ្រ សោភា ចំនួន​១០០០​ដុល្លារ ។

៧-តារា​កំប្លែង​នាយ​ក្រឹម​ចំនួន​១០០​ដុល្លារ ។
៨-តារាចម្រៀង​នី រតនា ៥០០ ដុល្លារ​។
៩-សួ​ស វី​ហ្សា ៥០០​ដុល្លារ ។
១០-វី​ឌី ណែ​ត ចំនួន​២០០​ដុល្លារ ។
១១-តារា​សម្តែង​ឌី សូ​នី​តា ចំនួន​១០០​ដុល្លារ​។
១២-តារាចម្រៀង​ទៀង មុំ​សុធា​វី និង​ស្វាមី​ឧបត្ថម្ភ​ចំនួន​២០០០​ដុល្លារ ។
ក្រៅពី​នេះ​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​បាន​ចូលរួម​ឧបត្ថម្ភ​ផង​ដែរ ។

អ្នកសិល្បៈ​ជា​ច្រើន​ទៀត​ថ្វី​ដ្បិត​មិន​បាន​ជួយ​ឧបត្ថម្ភ តែ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក របស់​ខ្លួន​បន់ស្រន់​ឲ្យ​ទេវតា​ជួយ​ជនរួមជាតិ​ខ្មែរ​រួច​ផុត​ពី​គ្រោះ​ទឹកជំនន់​នា​ពេល​នេះ ។

តាម​រយៈ​ការ​ចូលរួម​ឧបត្ថម្ភ​ពី​អ្នកសិល្បៈ​ទាំងនោះ លោក​ហេង ឡុ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សិល្បករ​ខ្មែរ​បាន​បង្ហោះ​សារ​ថា «​ពួក​យើង​ទាំង​ពីរ​ពិតជា​រំភើប​ណាស់​នៅ​ពេល​ដែល​ឃើញ​​បងប្អូន​សិល្បករ​សិល្ប​ការិនី​មាន​សន្ដាន​ចិត្ត​ចូលរួម​ចែករំលែក​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​រង​គ្រោះ ។ នេះ​គឺជា​មហា​ទឹកចិត្ត​ដែល​មិន​អាច​កាត់ថ្លៃ​បាន ច្បាស់​ណាស់​ថា​ថវិកា​ពួក​គាត់​តិចតួច​សម្រាប់​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ក៏​ប៉ុន្តែ​ពិតជា​ធំធេង​ណាស់​សម្រាប់​សិល្បករ​សិល្ប​ការិនី​ដែល​រកបាន​ដោយ​ញើស​ឈាម​ពួក​គាត់​សម្រាប់​ទទួលទាន​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ។

ដើម្បី​ចូលរួម​ជាមួយ​ទឹកចិត្ត​លះបង់​របស់​ពួក​គាត់​ក្នុង​នាម​អ្នកសិល្បៈ​ចំពោះ​បងប្អូន​រង​គ្រោះ​ទាំងអស់ ខ្ញុំ​ទាំង​ពីរ​នាក់​សូម​ចូលរួម​បរិច្ចាគ​ចំនួន ១.០០០​ដុល្លារ តប​តាម​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង ។

សូម​ទេវតា​តាម​ជួយ​ថែរក្សា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា និង​បញ្ចៀស​ឱ្យ​ផុត​ពី​គ្រោះ​ដ៏​អាក្រក់​មួយ​នេះ​»​។

បើ​តាម​លោក​ហេង ឡុ​ង បាន​បង្ហោះ​សារ​ឲ្យ​ដឹង​ទៀត​ថា «​គ្រួសារ​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​ឧបត្ថម្ភ​អង្ករ​២​តោន ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ