ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​នៅ​ក្បែរ​រោងចក្រ​វា​រី​អគ្គិសនី​មួយ​នៅ​វៀតណាមសម្លា.ប់​មនុស្ស​និង​បាត់​ខ្លួន​ជា​ច្រើន​នាក់

3 ឆ្នាំ មុន

វៀតណាម ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៦ ខែតុលា​ឆ្នាំ ២០២០ នេះ​សាកសព​មនុស្ស​ចំនួន ១៣ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​រោងចក្រ​វា​រី​អគ្គិសនី ដែល​បាន​បាក់​ដី​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ហើយ​សាកសព​ទាំងនោះ​គឺ​ភាគច្រើន​ជា​ទាហាន​ដែល​បាន​ព្យាយាម​ជួយ​សង្គ្រោះ​កម្មករ​ដែល​ជាប់​នៅ​ក្នុង​រោងចក្រ​រោងចក្រ​វា​រី​អគ្គិសនី…

វៀតណាម ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៦ ខែតុលា​ឆ្នាំ ២០២០ នេះ​សាកសព​មនុស្ស​ចំនួន ១៣ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​រោងចក្រ​វា​រី​អគ្គិសនី ដែល​បាន​បាក់​ដី​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ហើយ​សាកសព​ទាំងនោះ​គឺ​ភាគច្រើន​ជា​ទាហាន​ដែល​បាន​ព្យាយាម​ជួយ​សង្គ្រោះ​កម្មករ​ដែល​ជាប់​នៅ​ក្នុង​រោងចក្រ​រោងចក្រ​វា​រី​អគ្គិសនី ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Vietnam News ។

សាកសព ត្រូវ​បាន​គេ​រក​ឃើញ​នៅ​អនុ​តំបន់ ៦៧ នៃ​ស្ថានីយ៍​អនុរក្ស​ព្រៃ​ទន្លេ Bồ, ដែល​មាន​ទាហាន ១៣ នាក់​ត្រូវ​បាន​ជាប់​ដោយ​ការ​រអិល​បាក់​ដី​នៅ​តាម​ផ្លូវ​របស់​ពួក​គេ​ទៅ​កាន់​រោងចក្រ​វា​រី​អគ្គិសនី Rào Trăng 3 នៃ​បេសកកម្ម​ជួយ​សង្គ្រោះ​មួយ​របស់​ពួក​ទា​ហាម ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​កំណត់​ទីតាំង​សមាជិក​បាត់​ខ្លួន​ទាំង ១៣ នាក់​នៃ​ក្រុម​ជួយ​សង្គ្រោះ​នៅ​ក្នុង​អនុ​តំបន់ ៦៧ ដែល​មាន​ចម្ងាយ​ជាង ១០ គីឡូម៉ែត្រ​ពី​ផ្លូវ​ធំ​ហើយ​សាកសព​ដំបូង​ត្រូវ​បាន​គេ​ទាញ​ចេញពី​តំបន់​នោះ​។

ក្រោយ​ការ​ខិតខំ​របស់​ក្រុម​ជួយ​សង្គ្រោះ ទាហាន​ទាំង ១៣ នាក់​ដែល​រង​គ្រោះ​ដោយសារ​តែ​ដី​បាក់​សង្កត់​ត្រូវ​បាន​រក​ឃើញ​និង​កំណត់​នូវ​អត្តសញ្ញាណ​ជន​រង​គ្រោះ​ចំនួន ១៣ នាក់ ផង​ដែរ ដែល​សុទ្ធ​ជា​ទាហាន មាន​ទាំង មេបញ្ជាការ​រង​នៃ​យោធភូមិ​ភាគ​ទី ៤ និង អនុប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​និង​ជួយ​សង្គ្រោះ​ក្រសួងការពារជាតិ​ជាដើម ។ សាកសព​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​យោធា ២៦៨ ក្នុង​ខេត្ត Thừa Thiên Huế ។

នៅ​ព្រឹក​ថ្ងៃ​ទី ១៦ តុលា​នេះ នាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc ក្នុង​នាម​រដ្ឋាភិបាល​បាន​ផ្ញើ​សារ​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដល់​ក្រុម​គ្រួសារ​និង​សាច់ញាតិ​របស់​នាយទាហាន​និង​ពល​ទាហាន​ដែល​ត្រូវ​បាន​កប់​ដោយ​ការ​បាក់​ដី​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​រោងចក្រ​វា​រី​អគ្គិ​ស Rào Trăng 3 ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​នៅ​ទីនោះ​កាលពី​ថ្ងៃ​អង្គា​រ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ