ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយ​៣​ជួប​គ្រោះ នាំ​គ្នា​បិទ​ស្លាក​លេខ​ រួច​បើក​គេច កំពុង​រង​ការ​រិះ​គន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស៥៧០​មួយ​គ្រឿង​របស់​លោក​ឧត្តមសេនីយ៍ឯក ម្នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​បុក​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ ហើយ​រថយន្ត​​ស៊េរីទំនើប​នោះ​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ ទាំង​នាំ​គ្នា​បិទ​ស្លាក​លេខ​ទៅ​បាត់​ ដោយ​សមត្ថកិច្ច​ពុំ​ហ៊ាន​ឃាត់​ឡើយ ព្រោះ​ជា​រថយន្ត​របស់​មេ​ខ្លួន…

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស៥៧០​មួយ​គ្រឿង​របស់​លោក​ឧត្តមសេនីយ៍ឯក ម្នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​បុក​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ ហើយ​រថយន្ត​​ស៊េរីទំនើប​នោះ​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ ទាំង​នាំ​គ្នា​បិទ​ស្លាក​លេខ​ទៅ​បាត់​ ដោយ​សមត្ថកិច្ច​ពុំ​ហ៊ាន​ឃាត់​ឡើយ ព្រោះ​ជា​រថយន្ត​របស់​មេ​ខ្លួន ។​ ទន្ទឹមនឹង​​នោះ ក៏​មានការ​រិះគន់​ផង​ដែរ​ ​ទោះបីជា​យ៉ាងណា​ ម្ចាស់ រថយន្ត​បានអោយ​កូនចៅ​នៅ​ចាំ​ដើម្បី​ដោះស្រាយ​សម្របសម្រួល​ជាមួយ​អ្នក​រង​របួស ។

ហេតុការណ៍​គ្រោះថ្នាក់​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​ថ្ងៃត្រង់​​ថ្ងៃ​ទី​១៦ ខែ តុលា​ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវ​លេខ​៣៣១ កែង​ផ្លូវ​លេខ ៥៧៤​ខាងលិច វិទ្យា​ល័យ​ឥន្ទ្រ​ទេវី សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

រថយន្ត​​មួយ​គ្រឿង​ដែល​ជួប​គ្រោះថ្នាក់​ខាងលើ​ម៉ាក​ឡិច​ស៊ិ​ស ៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២BK-៧៧៩៩​ ដែល​សមត្ថកិច្ច​អះអាង​ថា ជា​រថយន្ត​របស់​លោក​ឧត្តមសេនីយ៍ឯក​ម្នាក់​ ។ ចំណែក​ម៉ូតូ​ពាក់​ស្លាក​លេខ​ ទ​.៩៤៧៩ ភព​១ បើកបរ​ដោយ​បុរស​ម្នាក់ បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​បញ្ជូន ទៅ​សង្គ្រោះ​នៅ​គ្លី​និក​ឯកជន ។

​តាម​សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​របួស​ម្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​បណ្តោយ​ផ្លូវ​លេខ ៥៧៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ល្បឿន​លឿន ​លុះ​​​ពេល​មក​ដល់​ចំណុច​ផ្លូវកែង ក៍បាន​បុក​ចំ​កណ្តាល​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស ៥៧០​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ ៣៣១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

​តាមប្រភព​​ព័ត៌មាន​ខាងលើ​​បាន​អោយ​ដឹង​ទៀត​ថា គ្រោះថ្នាក់​​នោះ​បណ្តាល​អោយអ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់​បែក​មុខ ហើយ​ដេក​ស្តូកស្តឹង​នៅ​លើ​ដងផ្លូវ ។ ​ចំណែក រថយន្ត​រងការ​ខូចខាត​ក្រ​ពិត​ចំហៀង​ខាងឆ្វេង និង​ផ្ទុះ​ពោង​សុ​វត្តិភាព​ ។ ​

បន្ទាប់​ពី​គ្រោះថ្នាក់ ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​អ្នកបើកបរ​បាន​ហៅ​គ្នា​មក​ចេញ​មុខ​សម្របសម្រួល​ជាមួយ​នគរបាល​ល​មូលដ្ឋាន​ដោយ​អោយ​រថយន្ត​ចេញពី​កន្លែង​កើត​បាត់​ទៅ​ ។ ​ចំណ​ក​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។

​នៅ​កន្លែង​កើតហេតុ គេ​ឃើញ​ភាគី​ខាង​រថយន្ត ក៍បាន​នៅ​ចាំ​ទំនាក់​ទំ​នង់​ជាមួយ​បងប្អូន​ជន​រង​គ្រោះ ដើម្បី​សម្របសម្រួល​គ្នា​ផង​ដែរ ។ ​ម៉ូតូ​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​ដើម្បី​ទុក​ប្រគល់​អោយ​ម្ចាស់​វិញ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ