ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ផ្សាយ​ថា ទឹក​លើ​ខ្នងភ្នំ​គូលែន​ឡើង​ខ្លាំង ជា​ព័ត៌មាន​ក្លែងក្លាយ​ទេ

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ថា ទឹក​លើ​ភ្នំ​គូលែន​ឡើង​ខ្លាំង​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ថា ទឹក​លើ​ភ្នំ​គូលែន​ឡើង​ខ្លាំង​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ ហើយ​រូបភាព​ទាំងនោះ តាំងពី​ឆ្នាំ​២០១៧ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ទឹក​មាន​ស្ថានភាព​ធម្មតា​ទេ ។

ក្នុងអំឡុងពេល ស្ថានភាព​ប្រទេស​កម្ពុជា​កំពុង​តែ​ជួប​ប្រទះ​នឹង​ជំនន់​ទឹកភ្លៀង រដ្ឋបាល​ខេត្តសៀមរាប សង្កេត​ឃើញ​ថា មាន​គណនេយ្យ​ឈ្មោះ Mai Muon និង​គណនេយ្យ​ឈ្មោះ អុក ជួរ បាន​យក​រូបភាព​ទឹក​ឡើង​ខ្លាំង​នៅ​តំបន់​ភ្នំ​គូលែន​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៧ មក​បង្ហោះ​ក្នុង​គណនេយ្យ​ឡើង​វិញ ដែល​សកម្មភាព​នេះ​ធ្វើ​ឱ្យ​បងប្អូន ក៏​ដូច​ជា​សាធារណជន​មានការ​ភាន់ច្រឡំ ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​សូម​បញ្ជាក់​ថា ស្ថានភាព​ទឹក​នៅ​តំបន់​ភ្នំ​គូលែន មាន​ស្ថាន​ភាពល្អ​ប្រសើរ និង​គ្រប់គ្រង​បាន​ដែល​មិន​ទាន់​ប្រកាស​អាសន្ន​នោះ​ទេ ដូច​មាននៅ​ក្នុង​រូបភាព​ដែល​បាន​ថត កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ។

រដ្ឋបាល​ខេត្ត សូម​ស្នើ​ឲ្យ​បងប្អូន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយហេតុ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​មាន​ចេតនា​បង្ក​រការ​យល់​ច្រឡំ ឬ​អ​សណ្តាប់​សង្គម គឺ​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ