ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជួប​ឧប្បតិហេតុ​គ្រោះថ្នាក់​ដល់​ជីវិត ពេល​ជិះ​ឡើង​ជែង​តែ​មិន​ផុត

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត​ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្រោយ​ពី​ជួប​ឧប្បតិហេតុ​គ្រោះ​ចរាចរណ៍​ដ៏​រ​ន្ទ​ត់​មួយ​រវាង​ម៉ូតូ​ជាមួយនឹង​ម៉ូតូ កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​ទៅ​កាន់​ប្រសា​ទបាណ​ន់ ត្រង់​ចំណុច​ភូមិ​បត់​សាលា…

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត​ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្រោយ​ពី​ជួប​ឧប្បតិហេតុ​គ្រោះ​ចរាចរណ៍​ដ៏​រ​ន្ទ​ត់​មួយ​រវាង​ម៉ូតូ​ជាមួយនឹង​ម៉ូតូ កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​ទៅ​កាន់​ប្រសា​ទបាណ​ន់ ត្រង់​ចំណុច​ភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខណៈ​ភាគី​ម្ខាង​ទៀត​រង​របួស​២​នាក់​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ ម៉ឹង ពិសិដ្ឋ​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បាយដំរាំ ឃុំ​បាយដំរាំ ស្រុក​បាណ​ន់ ដំបូង​ឡើយ​យុវជន​រូប​នេះ​របួសធ្ងន់​តែ តែ​ក្រោយមក​ក៏​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​។ ដោយឡែក​ភាគី​ម្ខាង​ទៀត​របួសស្រាល​២​នាក់ គឺ​ឈ្មោះ ឡេ​ង ឈួ​ន អាយុ​៥២​ឆ្នាំ និង ប្រពន្ធ​របស់​គាត់​ឈ្មោះ​ឌួ​ង ម៉ា​លី ដែល​រស់នៅ​ក្រុង​បាត់ដំបង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ភាគី​ទាំង​២​បាន​ជួប​គ្រោះថ្នាក់ ខណៈ​ពេល​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា ដោយសារ​ភាគី​ដែល​បាត់បង់​ជីវិត​បាន​ជិះ​ម៉ូតូ​ឡើង​វ៉ា​រថយន្ត តែ​មិន​បាន​សម្រេច​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​បឋម​នៅ​ទីកន្លែង​កើតហេតុ និង​ការ​បំភ្លឺ​នានា​ពី​សាក្សី​ផង​នោះ គឺ​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ដោយសារ​យុវជន​រង​គ្រោះ​ឈ្មោះ ម៉ឹង ពិសិដ្ឋ ដែល​ជិះ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​បំពាន​ច្បាប់​ចរាចរណ៍​។

បើ​តាម​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​វិញ​ថា យុវជន​រូប​នោះ​ជិះ​ម៉ូតូ​លឿង លុះដល់​ចំណុច​កើតហេតុ យុវជន​រូប​នេះ​បាន​ព្យាយាម​បន្ថែម​ល្បឿន​ឡើង ដើម្បី​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត តែ​ឡើង​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ដែល​ជិះ​ដោយ​២​នាក់​ប្ដី​ប្រពន្ធ ទើប​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ខ្លួនឯង​ដល់​ជីវិត​បែប​នេះ​។

ទោះបីជា​យ៉ាងណា មន្ត្រី​ជំនាញ​បាន​នាំ​យក​មធ្យោបាយ​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ