រាជធានីភ្នំពេញ៖ ចិត្តមនុស្សពិបាកនឹងស្មានដល់ ខណៈនារីវ័យក្មេងម្នាក់បានលង់ខ្លួននឹងប្រុសចិត្តអប្រិយ ទីបំផុតបានធ្វើអោយនាងចាញ់បោកទាំងកាយ ទាំងចិត្តនិងបោកម៉ូតូហ៊្សូមមើ១គ្រឿងយកទៅបាត់ហើយមកគំរាមសម្លាប់ទៀត ។ បន្ទាប់ពីដឹងដល់ក្រុមគ្រួសារ ស្ត្រីជាម្តាយក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ។
ជនដែលត្រូវបានខាងស្រី មកដាក់ពាក្យបណ្តឹងចោទប្រកាន់ ឈ្មោះញើង អ៊ាង អាយុ៣២ឆ្នាំ មានស្រុកកំណើតភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែក នាងដែលលង់ខ្លួនមានអាយុ២៣ឆ្នាំ ជាអ្នករត់តុ នៅភោជនីយដ្ឋានមួយ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
បើតាមតាមនារីរងគ្រោះបានអោយដឹងថា នាងត្រូវបានបុរសរូបនោះ បោកយកម៉ូតូម៉ាក ហ្ស៊ូមមើរ ពណ៌លឿងលាយ.ស ស៊េរី២០១៧មួយគ្រឿង ពាក់ស្លាកលេខកំពង់ធំ១N-២៨៥០ កាលពីពីចុងខែកក្កដា ឆ្នាំ២០២០ ហើយមកគំរាមសម្លាប់ជីវិតនាងទៀត ។
តាមព័ត៌មានអោយដឹងទៀត នារីរងគ្រោះបានទំនាក់ទំនងស្គាល់បុរសរូបនោះតាមរយៈពេលមិត្តភក្តិប្រមាណជាង២ខែមកហើយ ។ ដោយបុរសរូបនោះទៅលេងផ្ទះនិងបានលួងលោមសុំស្នេហា ជាហេតុធ្វើអោយនាងលង់ស្នេហ៍ ហើយបុរសនោះក៏បានបបួលនាងមករកការងារធ្វើនៅភ្នំពេញ ព្រមទាំងរស់នៅផ្ទះជួល នៅសង្កាត់ជ្រោយចង្វារ ដោយនាងធ្វើជាអ្នករត់តុ ។
លុះមៅកំឡុងចុងខែកក្កដា បុរសរូបនោះបានខ្ចីម៉ូតូជិះរយៈពេល៣ថ្ងៃថា ទៅធ្វើការ ហើយ យកទៅបាត់។ ក្រោយមក បានលេចមុខត្រឡប់ មកវិញ ហើយនារីរូបនោះ សួរនាំដោះសារថា ទុកនៅឃ្លាំងក្រោយមកថា យកទៅបញ្ចាំ ។ នៅពេលនាងសួរនាំពីកន្លែង យកលុយទៅលោះ ក៏មិនបានប្រាប់ហើយគេចរហូតមក។ តាមព័ត៌មានអោយដឹងទៀត ដោយសារតែនាងមិនដាច់ចិត្តហើយ ត្រូវបានជននោះ គំរាមសម្លាប់បើសិន ជាប្តឹងសមត្ថកិច្ច ទើបភ្លាមៗមិនបានមកដាក់ពាក្យបណ្តឹងនោះទេ។
តាមព័ត៌មានអោយដឹងទៀត ទើបតែពេលថ្មីនេះក៏បានដឹងដល់គ្រួសារ ទើបនៅរសៀលថ្ងៃទី១៥ ខែតុលា ម្តាយបាននាំមកដាក់ពាក្យបណ្តឹង ។ តាមក្រុមគ្រួសារនារីរងគ្រោះ បានសំណូមពរដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវរកម៉ូតូនិងឃាត់ខ្លួនជនរូបនេះចាត់ការតាមផ្លូវច្បាប់ផង ។
ចែករំលែកព័តមាននេះ