ខេត្តកំពង់ស្ពឺ ៖ មន្ទីរសាធារណការខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកសកម្មភាពចរាចរណ៍ដឹកជញ្ជូនលើមធ្យោបាយរថយន្តប្រភេទធុនធ្ងន់ ឆ្លងកាត់តាមផ្លូវជាតិលេខ៤ (ពីភូមិសាស្ត្រខេត្ដកំពង់ស្ពឺ គីឡូម៉ែត្រលេខ៣២-១០៧) និងផ្លូវជាតិលេខ៤១ (ពីចំណុចថ្នល់ទទឹង រហូតទៅស្រុកបសេដ្ឋ) ព្រមទាំងផ្លូវលេខ១៤១ (ចាប់ពីចំណុចផ្សាព្រៃផ្ដៅ ទៅកាន់ផ្លូវ១៣០) ។
សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ មេត្ដាជ្រាប និងយោគយល់ចូលរួមសហការដើម្បីថែរក្សាផ្លូវថ្នល់កុំឱ្យបាក់ស្រុត ចំពោះការផ្អាកចរាចរណ៍ខាងលើ គឺបណ្ដាលមកពីការលិចទឹក ទើបធ្វើឱ្យលក្ខណៈផ្លូវមានជង្ហុក និងខូចខាត ពេលមានរថយន្ដធុនធ្ងន់នៅបន្ដបើកឆ្លងកាត់ទៅមក ហើយរដ្ឋបាលខេត្ដកំពង់ស្ពឺ នឹងជូនដំណឹងអំពីការបើកឱ្យដំណើរវិញ បន្ទាប់ពីស្ថានភាពទឹកបានស្រកចុះមកជាធម្មតាវិញ៕
ចែករំលែកព័តមាននេះ