ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​មួយ​ថ្ងៃ ចន្លោះ​គ្នា​ប៉ុន្មាន​ម៉ោង​ឆក់​យក​ជីវិត​មនុស្ស​៦​នាក់ និង​គោ​១​ក្បាល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោ​ណាស់​ក៏​មាន​មនុស្ស​ក្មេង​ចាស់​ចំនួន​៦​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត ក្នុង​នោះ​មនុស្ស​៥​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​នៅ​ទីកន្លែង​ដោយឡែក​ពី​គ្នា និង​ម្នាក់​ទៀត​បាត់​បង់ជីវិត​ដោយសារ​ឆក់​ខ្សែភ្លើង រីឯ​សត្វ​គោ​១​ក្បាល​ក៏​ត្រូវ​ងាប់​ដោយសារ​តែ​រន្ទះបាញ់​ផង​ដែរ នៅ​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោ​ណាស់​ក៏​មាន​មនុស្ស​ក្មេង​ចាស់​ចំនួន​៦​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត ក្នុង​នោះ​មនុស្ស​៥​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​នៅ​ទីកន្លែង​ដោយឡែក​ពី​គ្នា និង​ម្នាក់​ទៀត​បាត់​បង់ជីវិត​ដោយសារ​ឆក់​ខ្សែភ្លើង រីឯ​សត្វ​គោ​១​ក្បាល​ក៏​ត្រូវ​ងាប់​ដោយសារ​តែ​រន្ទះបាញ់​ផង​ដែរ នៅ​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ ។

បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ៖

ករណី​ទី​១/- កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ ជន​រង​គ្រោះ​ឈ្មោះ ម៉​ន វួ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មនុស្ស​សតិ​មិន​ប្រក្រតី រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ បាន​ផឹកស្រា​ស្រវឹង រួច​ក៏​ចុះ​ងូតទឹក​ខណៈ​ពេល​ទឹក​កំពុង​ឡើង​ជន់​ខ្លាំង បណ្តាល​ឲ្យ​លង់ទឹក​បាត់បង់​ជីវិត​តែ​ម្តង​។

ករណី​ទី​២/- កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​នា​ថ្ងៃ​ដដែល មាន​ក្មេង​ប្រុស​រង​គ្រោះ​ម្នាក់​ឈ្មោះ ឈៀ មង្គល អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ព្រះ​ស្រែ ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី បាន​លង់ទឹក​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​ក្មេង​ប្រុស​រូប​នេះ​ទៅ​លេង​ទឹក​ហូរ ។

ករណី​ទី​៣/- កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ តុលា​នេះ មាន​២​នាក់​ម្តាយ​និង​កូន​បាន​លង់ទឹក បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​ចំណុច​អាង​គ្រុឌ​។ ដោយ​ដំបូង​មុន​ពេល​កើតហេតុ គឺ​ឈ្មោះ សន ស្រី​អឿ​ង​ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក (​ត្រូវជា​កូន​) បាន​ដើរ​ឆ្លង​ទឹក​ហូរ​ទៅ​បេះ​ម្ទេស ពេល​នោះ​ក៏​ស្រាប់តែ​រអិល​ជើង​ដួល បណ្តាល​ទឹក​ហូរ​កួច​យក​ទៅ ។ ខណៈ​ពេល​ឃើញ​ដូច្នេះ​ម្តាយ​ឈ្មោះ លី​ន សាង អាយុ​៤២​ឆ្នាំ បាន​ចុះ​ទៅ​ជួយ​កូនស្រី ក៏​ត្រូវ​បាន​លង់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទាំង​២​នាក់​តែ​ម្តង​។

ករណី​ទី​៤/- កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែតុលា គឺ​មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ វិ​ន មេ​សា អាយុ​០១​ឆ្នាំ​០៤​ខែ រស់នៅ​ភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ បាន​លង់ទឹក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​ពេល​បងប្រុស​អាយុ​១១​ឆ្នាំ​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​មក​លេង​នៅ​មុខ​ផ្ទះ​។

របាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បង្ហាញ​ទៀត​ថា នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៥ តុលា​នេះ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ​ផង​នោះ ក៏​មាន​សត្វ​គោ​១​ក្បាល​ត្រូវ​រន្ទះ​បាញ់ បណ្តាល​ឲ្យ​ងាប់​ភ្លាម​ៗ​ផង​ដែរ ខណៈ​សត្វ​គោមួយ​ក្បាល​នោះ​កំពុង​តែ​ដើរ​ស៊ី​ស្មៅ​នៅ​ចំណុច​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ។

ដោយឡែក​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៥ ខែតុលា ក៏​មានឈ្មោះ​នី ណុ​យ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ បាន​ត្រូវ​ឆក់​ចរន្តអគ្គិសនី​បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​ពេល​ជន​រង​គ្រោះ​ដើរទៅ​ផ្ទះបាយ​ស្រវា​បើក​កុងតាក់​ភ្លើង ក៏​ប៉ះ​ចំ​ខ្សែភ្លើង​ដាច់ បណ្តាល​ឲ្យ​ឆក់​តែ​ម្តង ហើយ​ក៏​បាន​បាត់បង់​ជីវិត​ខណៈ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

សូម​បញ្ជាក់​ថា តាម​តួលេខ​របស់​ស្នងការដ្ឋាន ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ដោយសារ​លង់ទឹក​ចាប់ពី​មាន​ទឹកជំនន់​មក​ទល់​ថ្ងៃ​ទី​១៥ ខែតុលា​នេះ បាន​កើនឡើង​ចំនួន​១១​នាក់​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ