មិនដឹង​ធម៌​គឺ​មិនដឹង​សេចក្តី​ពិត


តាម​គម្ពីរ​អភិធម្ម​បាន​ពន្យល់​អំពី​ព្រះធម៌​ដោយ​សង្ខេប​យ៉ាងនេះ​ថា ធម៌​ពិត​គឺ​ស្ថិត​នៅ​ត្រង់​ដែល​បុគ្គល​ស្គាល់​សុខ​ស្ងប់​ក្នុង​ចិត្ត និង​ដឹង​ថា អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​គឺ​សុទ្ធតែ​ជា​របស់​ផ្លូវ​ទាំង​៦ នេះ​ជា​ច្បាប់​សង្ខារលោក ។

បើ​យើង​មិន​បាន​សិក្សា​ព្រះធម៌​ឱ្យ​ឃើញ​ជា​ប្រយោជន៍​ពិត​ទេ នោះ​យើង​មានជីវិត​រស់នៅ​ដោយ​មិនដឹង​ថា ជីវិត​នេះ​ជា​អ្វី​ឡើយ គឺ​រស់នៅ​ពោរពេញ​ទៅ​ដោយ​ការ​មិនដឹង​ធម៌ មិនដឹង​សេចក្តី​ពិត មាន​តែ​សេចក្តី​ប្រកាន់​នូវ​រូប​កាយ​តាំង​តែ​ពី​សក់​ក្បាល​រហូត​ដល់​បាតជើង​ថា​ជា​របស់​អញ ប្រកាន់​វិញ្ញាណ ប្រកាន់​ចិត្តគំនិត ប្រកាន់​សុខ ប្រកាន់​ទុក្ខ​ជាដើម​ថា​សុទ្ធតែ​ជា​របស់​ខ្លួន នោះ​ហើយ​ដែល​លោក​ហៅ​ថា​ប្រកាន់​ខុស ។

តាម​ពិត​ទៅ​ទាំង​អស់នេះ​សុទ្ធតែ​ជា​របស់​ផ្លូវ​ទាំង​៦​គឺ ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវ​កាយ និង​ផ្លូវចិត្ត សុទ្ធតែ​ជា​សភាវធម៌ ជា​ធម៌​ពិត គ្រាន់តែ​ជា​រូបធម៌ ជា​នាម​ធម៌​តែ​ប៉ុណ្ណោះ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ