ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោបញ្ជាកងកម្លាំងធ្វើយ៉ាងណាសង្រ្គោះប្រជាជនរងគ្រោះឲ្យទាន់ពេលចៀសវាងយឺតបង្កគ្រោះថ្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​បាន អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជន់​លិច និង​បញ្ជា​ឱ្យ​កម្លាំង​ទាំងអស់​ត្រូវ​តែ​ខិតខំ​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុត​ពី​កន្លែង​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បាន​អញ្ជើញ​មក​ដល់ទី​តាំង​ទឹក​លិច​ទី​មួយ​នៅ​ក្នុង​បុរី…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​បាន អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជន់​លិច និង​បញ្ជា​ឱ្យ​កម្លាំង​ទាំងអស់​ត្រូវ​តែ​ខិតខំ​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុត​ពី​កន្លែង​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បាន​អញ្ជើញ​មក​ដល់ទី​តាំង​ទឹក​លិច​ទី​មួយ​នៅ​ក្នុង​បុរី ពិភព​ថ្មី កួរស្រូវ​២ ផ្លូវជាតិ​លេខ​២ នៅ​វេលា​ម៉ោង ៦​និង​៤៨​នាទី​យប់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ និង​បន្ត​ទៅ​ទីតាំង​ទី​២ នៅ​ផ្លូវ​២១៧ ទុល​មុខ ផ្សារ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល ។

ថ្លែង​ចំពោះ​មុខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សម្តេច ហ៊ុន បាន​ដាក់​បទបញ្ជា​ទៅ​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ជួយ​សង្គ្រោះ​ប្រជាជន​ដែល​កំពុង​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ឱ្យ​បាន​ទាន់​ពេលវេលា ចៀសវាង​ការ​យឺត​ណាមួយ​ដែល​បង្ក​ឱ្យ​ប្រជាជន​មាន​គ្រោះថ្នាក់ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ សម្តេច ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ការពារ​សុខភាព​ខ្លួនឯង ជា​ពិសេស​ត្រូវ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​រក្សា​គម្លាត​ពី​គ្នា ។ លើស​ពី​នេះ​ទៀត​នោះ​សម្តេច​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ​មើល​គ្រប់​គោលដៅ ដើម្បី​ការពារ និង​ត្រៀម​បម្រុង​គ្រប់​សកម្មភាព​ជួយ​ប្រជាជន​ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​គ្រប់​ទីកន្លែង​ពី​ជំនន់​ទឹកភ្លៀង ។

សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា ពេល​នេះ​ខ្មែរ​យើង​នឹង​ជម្នះ​បាន​នូវ​ឧបសគ្គ​នៅ​ចំពោះ​មុខ ដោយ​ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រោះ​មហន្តរាយ​ទឹកជំនន់ និង​រួម​គ្នា​ស្តារ​ទ្បើ​ង​វិញ ក្រោយ​ទឹកជំនន់ និង កូ​វី​ដ​-១៩ ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ទឹក​ស្រក​ទៅ​វិញ សម្តេច​គ្រោង​នឹង​ប្រើប្រាស់​ថវិកា​ដែល​សេសសល់​ពី​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ពី​ទឹកជំនន់​ទៅ​ជួយ​ជន​រង​គ្រោះ​ដែល​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​ដោយ​រៀបចំ​ចាត់ចែង​ទៅ​តាម​ទិដ្ឋភាព​ជាក់ស្តែង ។

ទាក់ទង​នៃ​ជំនន់​ទឹកភ្លៀង​នេះ​ដែរ ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​ទាន់​ចេញពីផ្ទះ ហើយ​កំពុង​ត្រូវការ​កម្លាំង​សមត្ថកិច្ច​ដើម្បី​ជួយ​សង្គ្រោះ សូម​ទំនាក់ទំនង​មក​អាជ្ញាធរ​ជា​បន្ទាន់ តាម​រយៈ​លេខ​ទូរស័ព្ទ 015 466 654 / 097 4932 111 / 088 955 4956 / 097 9595 686 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ