ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​ចិត្តល្អ​! បងប្អូន​ក្នុង​ខណ្ឌដង្កោ​ដែល​ទឹក​លិច​ផ្ទះ អាច​យក​សត្វ​ចិញ្ចឹម​មក​ផ្ញើ​ដោយ​ឥត​គិតថ្លៃ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រា​ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង ឲ្យ​ទៅ​ទីទួល​សុវត្ថិភាព​នោះ ប្រហែលជា​មាន​ប្រជាពលរដ្ឋ​ខ្លះ​ទុក​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ចោល​នៅ​តាម​ផ្ទះ​ផង​ដែរ ដឹង​ទេ? សត្វ​វា​ក៏​ចង់​រស់​ដែរ…

រាជធានី​ភ្នំពេញ ៖ គ្រា​ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង ឲ្យ​ទៅ​ទីទួល​សុវត្ថិភាព​នោះ ប្រហែលជា​មាន​ប្រជាពលរដ្ឋ​ខ្លះ​ទុក​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ចោល​នៅ​តាម​ផ្ទះ​ផង​ដែរ ដឹង​ទេ? សត្វ​វា​ក៏​ចង់​រស់​ដែរ បើ​អាច​សូម​យក​សត្វ​ទាំងនោះ មក​ផ្ញើ​នៅ​ហាង​មួយ អោយ​ជួយ​ចិញ្ចឹម​ក៏​បាន ដោយ​ឥត​គិតថ្លៃ ។

ហាង​មួយ​ឈ្មោះ pet collection shop បាន​ប្រកាស​នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ​ថា «​ខ្មែរ​ជួយ​ខ្មែរ ដោយសារ​តែ​ប្រទេស​កម្ពុជា​យើង ជួប​វិបត្តិ​ទឹកជំនន់​ធ្ងន់ធ្ងរ ហាង​យើងខ្ញុំ​មាន​ទទួល​ផ្ញើ​សត្វ​ចិញ្ចឹម ដោយ​ឥត​គិតថ្លៃ រហូត​ដល់​ស្ថានភាព​ត្រលប់​មក​ជា​ធម្មតា​វិញ ។ អាស្រ័យ​ហេតុនេះ បង​ៗ​ណា ដែល​ជួប​វិបត្តិ​ទឹកជំនន់ ជា​ពិសេស​បង​ៗ ដែល​នៅ​ខណ្ឌដង្កោ និង​កន្លែង​ដែល​រង​គ្រោះ​ផ្សេង​ទៀត អាច​យក​សត្វ​ចិញ្ចឹម​របស់​ខ្លួន មក​ផ្ញើ​នៅ​កន្លែង​នាង​ខ្ញុំ​បាន ដោយ​ក្ដី​គោរព និង​ចែករំលែក​ចំពោះ​ការ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ។ ទាក់ទង​មក​លេខ​ទូរស័ព្ទ​នាង​ខ្ញុំ​ផ្ទាល់ 096 6666 500» ។

ដូច្នេះ​បើសិន​បងប្អូន​ណា ដែល​រង​គ្រោះ​ដោយសារ​តែ​ទឹកជំនន់​លិច​ផ្ទះសំបែង ហើយ​មាន​បំណង​ចង់​ផ្ញើ​សត្វ​ចិញ្ចឹម​ជាទី​ស្រលាញ់ បងប្អូន​អាច​ទំនាក់ទំនង​ម្ចាស់​ហាង​ដែល​មានចិត្ត​សប្បុរសធម៌​រូប​នេះ​តាម​លេខ​ទូរស័ព្ទ​ខាងលើ ឫ​តាម​រយៈ​អាសយដ្ឋាន នៅ​ខាងក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ផ្លូវ 265 ផ្ទះ​លេខ 4 (​ខាង​ចុង​ស្ពា​អាកាស​៧​មក​រា​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ