ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ស្រុក​មង្គល​បូ​រី​ជូនដំណឹង ឲ្យ​ផ្អាក​ចរាចរណ៍​ផ្លូវ​ជាប់មាត់​ស្ទឹង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ស្រុក​មង្គល​បូ​រី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ផ្អាក​ចរាចរណ៍​ផ្លូវ​ជាប់មាត់​ស្ទឹង​ពី​ឃុំ​បត់​ត្រង់​ត​ភ្ជាប់​ទៅ​ឃុំ​រហាត់ទឹក នៅ​ពេល​ទឹក​ហូរ​កាត់​ផ្លូវ និង​ច្រោះ​ដាច់​ផ្លូវ​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ ស្ថិត​ក្នុងស្រុក​មង្គល​បូ​រី​។ លោក រ័​ត្ន…

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ស្រុក​មង្គល​បូ​រី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ផ្អាក​ចរាចរណ៍​ផ្លូវ​ជាប់មាត់​ស្ទឹង​ពី​ឃុំ​បត់​ត្រង់​ត​ភ្ជាប់​ទៅ​ឃុំ​រហាត់ទឹក នៅ​ពេល​ទឹក​ហូរ​កាត់​ផ្លូវ និង​ច្រោះ​ដាច់​ផ្លូវ​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ ស្ថិត​ក្នុងស្រុក​មង្គល​បូ​រី​។ លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា​៖ ផ្លូវ​១​ខ្សែស្រប​មាត់​ស្ទឹង​ដែល​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ឃុំ​បត់​ត្រង់​ទៅ​ឃុំ​រហាត់ទឹក​ក្នុងស្រុក​មង្គល​បូ​រី ត្រូវ​បាន​ទឹក​ហូរ​កាត់​ផ្លូវ និង​ច្រោះ​ដាច់​ជា​ច្រើន​កន្លែង​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ដែល​ជា​ការ​ព្រួយបារម្ភ​ប្រជាពលរដ្ឋ​កាត់​រដ្ឋបាល​ស្រុក​មង្គល​បូ​រី​បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ផ្អាក​ចរាចរណ៍​មួយ​រយៈ​សិន​។

លោក​បាន​បញ្ជាក់​ថា​៖ ផ្លូវ​ស្រប​មាត់​ស្ទឹង​នេះ​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ ដែល​ទើប​កសាង​បាន​រយៈពេល​២​ឆ្នាំ ហើយ​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ក្នុង​ឃុំ​បត់​ត្រង់ ត​ភ្ជាប់​ទៅ​ឃុំ​រហាត់​រហូត​ដល់​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។ តែ​នៅ​ឆ្នាំ​២០២០​នេះ​ដោយ​ទឹកជំនន់​បាន​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ឃុំ​ជាប់មាត់​ស្ទឹង ហើយ​បណ្តាល​លិច​ផ្លូវ​ចំនួន​៨០​កន្លែង​ដែល​មាន​ប្រវែង​៩០.៦៤៥​ម៉ែត្រ ក្នុង​នោះ​ផ្លូវ​១​ខ្សែ​ជាប់​ស្ទឹង​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​ត្រូវ​បាន​ទឹក​ហូរ​ច្រុះ​ដាច់​ហើយ​ត្រូវ​ផ្អាក់​ចរាចរណ៍​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​ដែល​រដ្ឋបាល​សាលាស្រុក​មង្គល​បូ​រី​បាន​ជូនដំណឹង​ហើយ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ផ្អាក់​ចរាចរណ៍​ដើម្បី​ការពារ​សុវត្ថិភាព​ព្រោះ​ផ្លូវត្រូវ​បាន​ទឹក​ហូរ​កាត់ និង​ច្រោះ​ដាច់​ដែល​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន​ហើយ​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​នៅ​ស្រុក​មង្គល​បូ​រី​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ