ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​! អ្នកគាំទ្រ West Ham រង​ទណ្ឌកម្ម​ធ្ងន់​ក​ពាក់ព័ន្ធ​នឹង​កីឡាករ Salah

3 ឆ្នាំ មុន

អង់គ្លេស ៖ អ្នកគាំទ្រ​ម្នាក់​របស់​ក្រុម West Ham United បាន​ទទួល​រង​ទណ្ឌកម្ម មិន​ឱ្យ​ចូលរួម​ទស្សនាការ​ប្រកួត​បាល់ទាត់​ផ្ទាល់​រយៈពេល ៣​ឆ្នាំ បន្ទាប់​ពី​រូបគេ​បាន​សារភាព​អំពី​កំហុស​របស់​ខ្លួន…

អង់គ្លេស ៖ អ្នកគាំទ្រ​ម្នាក់​របស់​ក្រុម West Ham United បាន​ទទួល​រង​ទណ្ឌកម្ម មិន​ឱ្យ​ចូលរួម​ទស្សនាការ​ប្រកួត​បាល់ទាត់​ផ្ទាល់​រយៈពេល ៣​ឆ្នាំ បន្ទាប់​ពី​រូបគេ​បាន​សារភាព​អំពី​កំហុស​របស់​ខ្លួន ក្នុង​ការ​រើសអើង​ពូជសាសន៍​ទៅ​កាន់​ខ្សែប្រយុទ្ធ Mohamed Salah របស់​ក្រុម​ហង្ស​ក្រហម Liverpool​។

លោក Bradley Thumwood អាយុ ៤៨​ឆ្នាំ​បាន​ទទួល​រង​ទណ្ឌកម្ម បន្ទាប់​ពី​បាន​បង្ហាញខ្លួន​នៅ​តុលាការ Thames Magistrates កាលពី​ថ្ងៃ​អង្គារ ចំពោះ​ហេតុការណ៍​រើសអើង​ពូជសាសន៍​មួយ ដែល​បាន​កើតឡើង​អំឡុង​ការ​ប្រកួត​ដែល​ក្រុម​ម្ចាស់ផ្ទះ West Ham បាន​ចាញ់ Liverpool ក្នុង​លទ្ធផល ២-០ កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​។

ប៉ូ​លី​សបាន​ថ្លែង​ឱ្យ​ដឹង​ថា « Thumwood បាន​ទទួល​រង​បំរាម​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ទស្សនា​បាល់ទាត់​រយៈពេល ៣​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៤០០​ផោន (៥២១​ដុល្លារ​អា​មេ​រិ​ក​) ។

ក្លិប West Ham ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ផង​ដែរ ដើម្បី​បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ទ​ង្វើ​ដែល​បាន​កើតឡើង​ដោយ​អ្នកគាំទ្រ​ខ្លួន ព្រមទាំង​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ប្រកាន់​យក​វិធីសាស្ត្រ​អធ្យាស្រ័យ​គ្នា ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​រើសអើង​ពូជសាសន៍​គ្រប់​ទម្រង់​រូបភាព​ទាំងអស់​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ