ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សុក្រ​សីលធំ​ជុំ​លាភ​សំណាង​ឆ្នាំ​ទាំង​៩​ស្អែក​កើប​មាស​កើប​ប្រាក់

3 ឆ្នាំ មុន

ស្អែក​សីលធំ ជុំ​លាភ ជុំ​ជ័យ ជុំ​មហា​សំណាង​ចូល​មក​ជុំ​ទិស ! គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​សុក្រ ទី​១៦ តុលា ជា​ថ្ងៃ​ឡើង​ស័ក្តិ…

ស្អែក​សីលធំ ជុំ​លាភ ជុំ​ជ័យ ជុំ​មហា​សំណាង​ចូល​មក​ជុំ​ទិស ! គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​សុក្រ ទី​១៦ តុលា ជា​ថ្ងៃ​ឡើង​ស័ក្តិ ឡើង​លាភ​សំណាង ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត ជា​ថ្ងៃ​មហា​សិរី​មង្គល កើប​មាស កើប​ប្រាក់ ប្រជុំ​ង៉ូ​វ​ហេង​នៃ​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៩ ម្សាញ់ មមី រោង មមែ ឆ្លូវ ច ខាល ជូត កុរ លេខលាភហេង៩៩៩៩៩ និង​ជា​ថ្ងៃ​ដែល​លោក​អ្នក​ផុត​ទុក្ខ អស់​ភ័យ ជួប​តែ​លាភ​សំណាង កាក់កប​នឹង​មុខរបរ​ខ្លាំង លុយ​ធំ​ចូល​ផ្ទះ​ហូរហៀរ ។

ក្បួន​ហុងស៊ុយ​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​មហា​សំណាង​ទាំង​៩​នៅ​ក្នុង​ថ្ងៃ​ដ៏​សែន​មនោ​រម្យ​នេះ លោក​អ្នក​ផុត​ទុក្ខ អស់​ភ័យ ជួប​តែ​លាភ​សំណាង កាក់កប​នឹង​មុខរបរ​ខ្លាំង លុយ​ធំ​ហូរ​ចូល​ផ្ទះ​លើករាសី​អង្គុយ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ប្រកបដោយ​សិរី​សួស្តី​វិបុល​សុខ​គ្រប់​ប្រការ ដែល​ចាត់​ថា​ជា​ថ្ងៃ​មហា​សំណាង មហា​មង្គល​បវរ​មហាប្រសើរ​ចាប់ពី​ពេល​នេះ​តរៀង​ទៅ​ហើយ ។

ស្តេច​ហោរ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃសីល​ធំ​នេះ​លោក​អ្នកមាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ​ធ្វើ​ឱ្យ​ជួប​ការ​ហត់នឿយ​នឹង​ការ​ប្រមូល​ទុកដាក់​ទ្រព្យសម្បត្តិ មាស ប្រាក់​លើស​ពេល​ណា​ៗ​ទាំងអស់ ។ នៅ​ក្នុង​ឱកាស​មាស​នេះ​ផង​ដែរ លោក​អ្នក​ទទួល​បានទ្រព្យរ​ស់គឺ​មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ចូល​មក​ជួយ​ជ្រោមជ្រែង​ក្នុង​កិច្ចការ​រហូត​សម្រេចប្រយោជន៍​ធំធេង និង​មានរឿង​ល្អ​ៗ​ចូល​មក​ដំណាលគ្នា​ផង​ដែរ ឯ​អ្នក​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ ក៏​នឹង​ជួប​គូគ្រង​ក្នុងថ្ងៃនេះ នាំ​ទាំង​លាភ​សំណាង​ចូល​មក​ផង​ដែរ ។

ជើង​លេខ​ប្រាប់​ថា បើ​លោក​អ្នកមាន​ភ័ព្វ​មិនល្អ​ពី​មុន​មក គ្រាន់តែ​ចូល​មក​ដល់​ថ្ងៃ​ពិសេស​នេះ​ភ្លាម​លោក​អ្នកមាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​កម្ចាត់​ទុក្ខ​កង្វល់ ជម្រះ​គ្រោះកាច​ចង្រៃ​ទាំងឡាយ​ចេញពី​ជីវិត​ឱ្យ​អន្តរធាន​ទៅ​ហោង ហើយ​នាំ​មក​តែ​លាភ​សំណាង លុយ​ធំ​ហូរ​ចូល​ជុំ​ទិស និង​មានរឿង​ល្អ​ៗ​ចូល​មក​ដំណាលគ្នា ។

លើស​ពី​នេះ​ទៀត​លោក​អ្នក​នឹង​ទទួល​បាន​កំណប់ទ្រព្យ​ពិសេស​ណាមួយ​ដែល​តែងតែ​ប៉ងប្រាថ្នា​ជា​យូរ​មក​ហើយ គឺ​លាភ​ធំ លុយ​ធំ​ចូល​មក​ពេញ​ៗ​ដៃ ណែន​ៗ​ផ្ទះ​លែង​ស្គាល់​ពាក្យ​ថា​ខ្វះ​ចាយ​ហើយ ឯ​បំណងប្រាថ្នា​របស់​លោក​អ្នក​ទាំង​អម្បាលម៉ាន​ក៏​នឹង​បាន​សម្រេច​ទាំងអស់​នៅ​ពេល​នេះ​។ សូម​លោក​អ្នក​ដែល​កើត​ឆ្នាំ​ហេង​ទាំង​៩​អាន​ជោគជតារាសី​ហើយ​បួងសួង​សុំ​លាភ​ហេង​ហេង យក​លាភ​សំណាង​ឥឡូវនេះ អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ