ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លូវទឹក​លិច! រថយន្ត​កូរ៉េ​ដឹក​គ្រឿងចក្រ​ចូល​​ជង្ហុក​ក្រឡាប់​ធ្លាក់​អេ​ស្កា​វ៉ា​ទ័​រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​គ្រឿងចក្រ​មួយ​គ្រឿង ខណៈ​បើកបរ​ឆ្លងកាត់​ទឹកបាន​ធ្លាក់​ជង្ហុក បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​អេ​ស្កា​វ៉ា​ទ័​រ​ពីលើ​រថយន្ត តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ទេ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​គ្រឿងចក្រ​មួយ​គ្រឿង ខណៈ​បើកបរ​ឆ្លងកាត់​ទឹកបាន​ធ្លាក់​ជង្ហុក បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​អេ​ស្កា​វ៉ា​ទ័​រ​ពីលើ​រថយន្ត តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ទេ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​កែង​រវាងផ្លូវ​បេតុង​និង​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា រថយន្ត​ដឹក​គ្រឿងចក្រ​ម៉ាក​ហ/Iយ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ហ​០០៧៨ ភព​៣ ដឹក​អេស្កា​វ៉ា​ទ័​រ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​ពី​ខាង
ជើង​ទៅ​ខាងត្បូង បំណង​ឡើង​ទៅ​ផ្លូវជាតិ​លេខ៣ ។ ខណៈ​ទៅ​ដល់​ចំណុច​កែង​ជាមួយ​ផ្លូវជាតិ​លេខ​៣ ដោយ​ស្ថានភាព​ផ្លូវទឹក​លិច មិនដឹង​ថា មាន​ជង្ហុក​ជ្រៅ ក៏​ធ្លាក់​ចូល​ជង្ហុក​បណ្តាល​ឲ្យ​ក្រ
ឡាប់​ធ្លាក់​អេ​ស្កា​វ៉ា​ទ័​រ​ពីលើ​រថយន្ត​តែ​ម្តង ។

ក្រោយ​កើតហេតុ ម្ចាស់​បាន​ទាក់ទង​ហៅ​រថ យន្ត​ស្ទូច​២​គ្រឿង មក​ចាប់​លើកយក​រថយន្តចេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ