ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលខេត្ត​ដឹកនាំ​កម្លាំង​ទប់ទឹក​ទំនប់​ក្រ​វ៉ា​ត់​ក្រុង​ប្រវែង​១៥០​ម៉ែត្រ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ លោក ម៉ែ​ន វិបុល អភិបាលខេត្ត និង​ជា​មេបញ្ជាការ​ឯកភាព​ខេត្ត…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ លោក ម៉ែ​ន វិបុល អភិបាលខេត្ត និង​ជា​មេបញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កម្លាំង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​មាន​ចំនួន​ជាង​៣០០​នាក់​ទៅ​ទប់ទឹក​ទំនប់​ក្រ​វ៉ា​ត់​ក្រុង​ស្វាយ​រៀង ប្រវែង​១៥០​ម៉ែត្រ ចាប់ពី​ភូមិ​ពោធិ៍​តា​ហោ សង្កាត់​ពោធិ៍​តា​ហោ ដល់​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង ដែល​កំពុង​ជន់​លិច​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង ដើម្បី​កុំ​ឲ្យ​ហូរ​កាត់​ថ្នល់​ស្រុត​ខូច​។

លោក ម៉ែ​ន វិបុល មាន​ប្រសាសន៍​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ច​ន្ទ្រា​៦៧​ហិ​កតា​។​នៅ​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង ប៉ះពាល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​២៨​គ្រួសារ​។ ហើយ​មក​ដល់​ថ្ងៃ​ទី​១៤ តុលា​នេះ ជំនន់​ទឹកភ្លៀង​ជន់​លិច​អាង​ទន្លេ​វ៉ៃ​គោ និង​លិច​ទ្វា​បង្ហៀ​ទឹក​ស្ពាន​ពោធិ៍​តា​ហោ​ហើយ​។

នៅ​ចំណុច​ស្ថានីយ​ជល​សាស្ត្រ​ទន្លេ​វ៉ៃ​គោ​វិញ មាន​កម្ពស់​ទឹក​៣,១៤​ម៉ែត្រ​នៅ​ថ្ងៃ​ទី​១៤​តុលា​នេះ គឺ​ពុំ​ទាន់​ដល់​ចំណុច​ប្រកាស​អាសន្ន​នៅឡើយ​ទេ​។ ក៏​ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​ដោយ​ហ្វឹកហាត់​ត្រៀម​ចុះ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ​នៃ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹក​ភ្លៀ​នេះ និង​បាន​ត្រៀម​ស្បៀង​សង្គ្រោះ និង​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​២៨​គ្រួសារ ដែល​រង​គ្រោះ​លិច​លំនៅ​ឋាន​ក្នុង​ក្រុង​ស្វាយ​រៀង នា​ព្រឹក​ថ្ងៃ​ទី​១៤ តុលា​នេះ​។

លោក សុខ សុទ្ធា​វុ​ធ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​អាជ្ញា​ធរ​ស្រុក​ច​ន្ទ្រា បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដំណាំ​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ដោយ​ផ្អែក​លើ​របាយការណ៍​របស់​លោក​មេឃុំ​ច​ន្ទ្រា និង​ដោយ​សារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ មានការ​បើកទ្វារ​ទឹក​មក​ពី​ខាងលើ មាន​អាង​ទឹក​ដូន​ទយ អាង​ទឹក​ធ្លក​កំបុត និង​អាង​ទឹក​ស្វាយ​យា បណ្ដាល​ឲ្យ​លិច​ខូច​ស្រូវ​ប្រជាពលរដ្ឋ​។

លោក​បាន​បន្ត​ថា ដោយ​ផ្អែក​តាម​ការ​ពិនិត្យ​ជាក់ស្តែង​ផ្ទៃដី​សរុប​ពីរ​ភូមិ​មាន​ចំនួន ៦៧​ហិ​កតា ប៉ះពាល់ ៣៥​ហិ​កតា ខូចខាត​សរុប ៣២​ហិ​កតា​ស្មើនឹង​២៦​គ្រួសារ​។ ក្នុង​នោះ​ភូមិ​សែន ផ្ទៃដី​សរុប​៣៥​ហិ​កតា ប៉ះពាល់​សរុប​២៥​ហិ​កតា ខូចខាត​ទាំងស្រុង​១០​ហិ​កតា ស្មើ​១០​គ្រួសារ​, ភូ​មិច​ន្ទ្រា ផ្ទៃដី​សរុប​៣២​ហិ​កតា ប៉ះពាល់​១០​ហិ​កតា ខូចខាត​ទាំងស្រុង​២២​ហិ​កតា ស្មើ​១៦​គ្រួសារ ផ្ទៃដី​ដែល​ប៉ះពាល់ និង​ខូចខាត​មាន​ទីតាំង​តាម​មាត់​អូរ និង​បឹង​។

លោក​បាន​បន្ត​ថា ក្នុង​នាម​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត តែងតែ​ជំរុញ​ឲ្យ​កសិករ​យកចិត្តទុកដាក់​ស្ដាប់​តាម​ការ​ណែនាំ​របស់​ការិយាល័យ​កសិកម្ម​ស្រុក​ដូច​ជា មន្ទីរ​កសិកម្ម​ខេត្ត និង​ការ​ព្យាករណ៍​ឧតុនិយម​មុន​សម្រេចចិត្ត​ធ្វើការ​ដាំ​ដុះ និង​ជ្រើស​ពូជ​ដែល​ធន់ និង​ការ​រាំង​ស្ងួត ទឹកជំនន់ និង​ត្រៀម​ពូជ​សម្រាប់​ធ្វើការ​ដាំ​ដុះ​ស្ដារ​ឡើង​វិញ​នៅ​ពេល​ទឹក​ស្រក​។

ចំណែក​លោក ណុ​ប ទូច អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា ចំពោះ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តស្វាយរៀង មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ឥឡូវ​លោក​កំពុង​តែ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ