ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​៤​ភូមិ​នៃ​ក្រុង​ច្បារមន

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្ថានភាព​ទឹក​ដែល​ជន់​លិច​៤​ភូមិ​នៃ​ក្រុង​ច្បារមន​ពី​ល្ងាច​ថ្ងៃ​ទី 14 រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​15 តុលា​នេះ គឺ​ស្ថានភាព​កម្ពស់​ទឹក​ហាក់​នៅ​ថេរ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ដងស្ទឹង មានការ​ធូរស្បើយ​លែង​សូវ​ព្រួយបារម្ភ​អំពី​ការ​ជន់​លិច​។ អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​នេះ លោក…

ខេត្តកំពង់ស្ពឺ ៖ ស្ថានភាព​ទឹក​ដែល​ជន់​លិច​៤​ភូមិ​នៃ​ក្រុង​ច្បារមន​ពី​ល្ងាច​ថ្ងៃ​ទី 14 រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​15 តុលា​នេះ គឺ​ស្ថានភាព​កម្ពស់​ទឹក​ហាក់​នៅ​ថេរ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ដងស្ទឹង មានការ​ធូរស្បើយ​លែង​សូវ​ព្រួយបារម្ភ​អំពី​ការ​ជន់​លិច​។

អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​នេះ លោក យឹ​ម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ដឹកនាំ​កងកម្លាំង​ទាំង​៣ និង​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព ។ ហើយ​ជាបឋម​បាន​ចំនួន​២​ភូមិ គឺ​ភូមិ​រំលោង និង​ភូមិ​ថ្មី ក្នុង​សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន បាន​ចំនួន ៣១ គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៦៦​គ្រួសារ​។

កាល​យប់​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ​២០២០ លោក​អភិបាលខេត្ត​ក៏​បាន​ចែក​អំណោយ​មួយ​ចំនួន​មាន​ដូច​ជា តង់ និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត​ទៅ​ដល់​ក្រុម​គ្រួសារ​ដែល​ជួប​ប្រទះ​ការ​ជន់​លិច ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​។ ក្នុង​នោះ​ផង​ដែរ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​នាំ​យក​នូវ​អំណោយ​ដូច​ជា ( ថ្នាំពេទ្យ មី ទឹក​សុទ្ធ ត្រីខ សាប៊ូ ទឹកក្រូច ) មក​ជួយ​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​គ្រោះ​ទឹកជំនន់ ដែល​បង្ក​ឡើង​ដោយ​ព្យុះ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ផង​ដែរ​។

ក្នុង​គ្រានោះ​ផង​ដែរ លោក​វ៉ី​សំណាង ក៏​បាន​គោរព​ជូនពរ ឯកឧត្តម និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ​មាន​សុខភាព​ល្អ​បរិបូ​ណ៍ កាយពល​មាំមួន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​ឲ្យ​រីក​ចម្រើន​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​បន្ត​ទៅ​ទៀត​។

ហើយ​មន្ត្រី​សាលាក្រុង​ច្បារមន បាន​បញ្ជាក់​ផង​ដែរ​ថា ស្ថានភាព​ទឹក​ថ្ងៃនេះ​ខុស​ពី​ថ្ងៃ​ម្សិលមិញ ព្រោះថា​កាលពី​ម្សិលមិញ​ទឹកបាន​លិច​ចំនួន​២​ភូមិ​នៅ​ក្រុង​ច្បារមន លុះ​មក​ដល់​ពេល​នេះ មិន​មានការ​ជន់​លិច​បន្ត​ទៀត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ