ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ថៅកែ​ហាង​អូរ​ប័​រម្នាក់​​ ក្រោយធ្វើ​រឿងមួយលើអ្នក​ជិត​ខាង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ថៅកែ​ង​ហាង​អូរ​ប័​រ​​យីហោ មិន ខុន​ឱ​មា​រ្យ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ សហ​ការ​ជាមួយ​នគ​បាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ ឃាត់ខ្លួន​តាម​ដី​កាប​ង្កា​ប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​និង​ពាក់ព័ន្ធ​ជួល កម្មករ​ចំនួន​១០​ដុល្លារ អោយ​វាយ​បំផ្លិចបំផ្លាញ​របង​អ្នក​ជិតខាង​។…

រាជធានី​ភ្នំពេញ​ ៖​ ថៅកែ​ង​ហាង​អូរ​ប័​រ​​យីហោ មិន ខុន​ឱ​មា​រ្យ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ សហ​ការ​ជាមួយ​នគ​បាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ ឃាត់ខ្លួន​តាម​ដី​កាប​ង្កា​ប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​និង​ពាក់ព័ន្ធ​ជួល កម្មករ​ចំនួន​១០​ដុល្លារ អោយ​វាយ​បំផ្លិចបំផ្លាញ​របង​អ្នក​ជិតខាង​។

ការ​ចាប់​​ខ្លួន​ថៅកែ​ហាង​អូរប័រ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែតុលា ឆ្នាំ​២០២០ ​នៅ​ចំនុច​ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ថៅកែ​ហាង​អូរ​ប័​រ ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​ឈ្មោះ​មិន ឱ​មា​រ្យ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ ៤៦៩ ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។

តាម​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា​ ការ​ចាប់ខ្លួន​នេះ អនុវត្តន៍​តាម​ដីកាបង្កា​ប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន លេខ​៥៧៧​ដ​.​ច​.​ន របស់​ចៅក្រម​ជំនុំជម្រះ​លោក ហន សុ​ខេ​ម​រិ​ន ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៦​។

តាម​ដីការ​បង្កា​ប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន ក៏​បាន​សម្រេច​សេច​ក្កី​១-ផ្តន្ទាទោស​ជនជាប់ចោទ មិន ឱ​មា​រ្យ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​បង់​ចូល​រដ្ឋ ក្នុង​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​និង​អោយ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា​៩១​និង​មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ​។

២-អោយឈ្មោះ មិន ឱ​មា​រ្យ សង​ប្រាក់​សរុប​ចំនួន​៣៧៩០​ដុល្លារ ទៅ​អោយ​ដើម្បី​បណ្តឹងរដ្ឋប្បវេណី​ឈ្មោះ​យូ​ស៊ុន ណា​ឆុង​។​៣.​អោយឈ្មោះ​មិន ឱ​មា​រ្យ សង​សំណង​ជួសជុល​ការ​ខូចខាត​និង​ជំងឺ​ចិត្ត​សរុប​ចំនួន​១០​លាន​រៀល​ទៅ​អោយ​ដើម្បី​បណ្តឹង​ឈ្មោះ​យូ ស៊ុន​ណា​ឆុង​។ ៤-ចេញ​ដិ​កា​រប​ង្គ្រា​ប់​អោយ​ចាប់ខ្លួន​និង​ឃុំខ្លួន ជន​ជាប់​ជាប់​ឈ្មោះ មិន ឱ​មា​រ្យ​ដែល​មាន​សាវតា ជាតិ​ដូច​ខាងលើ តាម​មាត្រា​លេខ​៥៣​នៃ​នីតិវិធី​ព្រហ្មទណ្ឌ ។

តាម​​នគរបាល​អោយ​ដឹង​ទៀត​ថា ក្រៅពី​ពាក់​ព័ន្ធ​នឹង​ដី​កា​នេះ ថៅកែ​ហាង​អូរ​ប័​រ​នោះ ក៍បាន​ជាប់​ពាក់​នឹង​ជួល​កម្មករ​ម្នាក់​ឈ្មោះ ហ៊ុន ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ក្រុម​ទី​១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​ករណី​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា (​យក​ពូថៅ​វាយ​បំផ្លិចបំផ្លាញ​របង​)​អ្នក​ជិតខាង​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ គួ​ន ភី​ម៉ា​លី​ន ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥E២ ផ្លូវ​២៩៦ ភូមិ​១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី ២ ខណ្ឌចំការមន បាន​ជួល​ជាង​ធ្វើ​របង​ស​ង្ក័​សី​ព័ទ្ធ​ព្រំ​ដី​របស់​ខ្លួន នៅ​ក្បែរ​ហាង​អូរ​ប័​រ​ស្រាប់តែ​ឈ្មោះ មិន ឱ​មា​រ្យ បាន​ជួល​ជនសង្ស័យ​ឈ្មោះ ហ៊ុន ប៊ុ​ន​ថន ​អោយ​វាយ​កំទេច​របង​ស​ង្ក័​សី​របស់​ជន​រង​គ្រោះ ក្នុង​តម្លៃ​១០​ដុល្លារ​។

​បន្ទាប់​ពី​ឃាត់ខ្លួន​ឈ្មោះ​មិន ឱ​មា​រ្យ តាម​ដី​កាជន​ដៃដល់​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន នៅ​វេលា​រសៀល​ផង​ដែរ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ