ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​៤​រូប​ប៉ះ​គ្នា​លើសង្វៀន​ក្នុង​កម្ម​វិធី​​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​ថ្ងៃ​សៅរ៍​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១៧ តុលា ខាង​មុខ​នេះ កម្មវិធី​ប្រកួត​​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​នឹង​វិល​មក​ជួប​ទស្សនិកជន​ដែល​និយម​ទស្សនា​កីឡា​ប្រដាល់​ជា​ថ្មី​ទៀត​ហើយ ។ លើក​នេះ​គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រកួត​បាន​ដាក់​សុទ្ធតែ​គូ​ខ្លាំង​ៗ​ឱ្យ​ប៉ះ​គ្នា ដើម្បី​បំពេញ​បំណង​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​បាន​រង់ចាំ​អស់​រយៈពេល​១​ស​ប្ដា​ហ៍​មក​ហើយ​។ មន្ត្រី​គ្រប់គ្រង​ចៅក្រម…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១៧ តុលា ខាង​មុខ​នេះ កម្មវិធី​ប្រកួត​​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​នឹង​វិល​មក​ជួប​ទស្សនិកជន​ដែល​និយម​ទស្សនា​កីឡា​ប្រដាល់​ជា​ថ្មី​ទៀត​ហើយ ។ លើក​នេះ​គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រកួត​បាន​ដាក់​សុទ្ធតែ​គូ​ខ្លាំង​ៗ​ឱ្យ​ប៉ះ​គ្នា ដើម្បី​បំពេញ​បំណង​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​បាន​រង់ចាំ​អស់​រយៈពេល​១​ស​ប្ដា​ហ៍​មក​ហើយ​។

មន្ត្រី​គ្រប់គ្រង​ចៅក្រម អាជ្ញាកណ្ដាល ប្រចាំ​សង្វៀន​ស៊ី​អិន​ស៊ី​បានឱ្យ​ដឹង​ថា គូប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​មាន​ដូច​ជា កីឡាករ ឈាន​ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ អេ ណា​រ័​ត្ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ​លាភ រ​ដ្ឋា មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ អេ ណា​រ័​ត្ន មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​។

ឈៀន ហុង ធ្លាប់​ធ្វើ​ឱ្យ​ទស្សនិកជន​ភាគច្រើន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​បច្ចេកទេស​ប្រកួត
របស់​គេ​នៅ​លើ​សង្វៀន ។ ជា​ពិសេស​ការ​ប្រើ​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ល្អ​ខ្លាំង​ណាស់​។ ទោះបី​ពេល​នេះ គេ​រាង​ចាស់​បន្តិច​មែន​តែ​កម្លាំង​វិញ​នោះ​អាច​ប្រកួត​បាន​៥​ទឹក​ពេញ​មិន​ចេះ​ហត់​នោះ​ឡើយ ។ រវាង​ឈាន ហុង និង​ឡុ​ង សំណាងធ្លាប់​ប៉ះ​គ្នា​ចំនួន​៤​លើក​រួច​មក​ហើយ ក្នុង​នោះ
ឡុ​ង សំណាង បាន​ធ្វើ​ឱ្យ​ឈាន ហុង ចាញ់​ពិន្ទុទាំង​មិន​អស់ចិត្ត​ចំនួន​៤​លើក​ជាប់​គ្នា​តែ​ម្ដង ។

ទោះបី​ជា​ជួប​លទ្ធផល​បែប​នេះ​ក្ដី ក៏​ឈាន ហុង នៅ​តែចង់​ឡើង​សង្វៀន​ប្រកួត​សងសឹក​ដដែល ។

លោក ឡុ​ង សាល​វ័​ន្ត ដែល​ជា​គ្រូបង្វឹក​របស់​កីឡាករ ឡុ​ង សំណាង ប្រាប់​ថា សិស្ស​របស់​លោក​នឹង​ធ្វើ​ឱ្យ​ឈាន ហុង ជួប​ការ​បរាជ័យ​ជា​លើក​ទី​៥​មិន​ខាន ព្រោះ​អី​ឡុ​ង សំណាង សព្វថ្ងៃ​ក្រៅពី​យ៉េន ឌី ណា គ្មាន​អ្នក​ណា​អាច​បង្ក្រាប​គេ​បាន​ឡើយ​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ឡុ​ង សំណាង ក៏​មិន​ធ្វើ​ឱ្យ​តំណែង​ជា​ម្ចាស់​ប្រាក់​លាន​ធ្លាក់​ទៅ​លើ​កណ្ដាប់ដៃ​ឈាន ហុង បាន​ដោយ​ងាយ​នោះ​ដែរ​។

ចំណែក​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​លាភ រ​ដ្ឋា និង​អេ ណា​រ័​ត្ន វិញ​នោះ​ពិបាក​ទាយ​ទុក​មុន​ខ្លាំង​ណាស់​ថា​អ្នក​ណា​ជា​ម្ចាស់​ប្រាក់​លាន​នោះ​។

ម្យ៉ាងវិញទៀត​គូ​នេះ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​ទេ​។​ប៉ុន្តែ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ថ្វីដៃ​ប្រកួត​វិញ​នោះ​គឺ​ល្អ​ម្យ៉ាង​ម្នាក់ ។ លាភ រ​ដ្ឋា ល្អ​ស្នៀត​ដៃ​និង​ជង្គង់ ហើយ​កម្លាំង​ស៊ុ​ហ្វ​របស់​គេ​ក៏​ខ្លាំង​ណាស់​ដែរ អាច​តស៊ូ​ប្រកួត​បាន​៥​ទឹក​ពេញ​ដោយ​មិន​លំបាក ។ ចំណែក​អេ ណា​រ័​ត្ន ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែល​ទើបតែ​ល្បីឈ្មោះ​ប៉ុណ្ណោះ​ទាំង​ស្នៀត​កែង​និង​ជង្គង់ អាច​ប្រើ​ការ​បាន គ្រាន់​តែ​គេ​មានចិត្ត​ឆេវឆាវ​បន្តិច​ប៉ុណ្ណោះ ។ ដូច្នេះ​បើ​ចង់​ដឹង​កាន់តែ​ច្បាស់ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ទាំងអស់​គ្នា​ប៉ុណ្ណោះ​នៅ​ថ្ងៃ​សៅរ៍​ទី​១៧ តុលា វេលា​ម៉ោង​២​រសៀល​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ