ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាវខ្សាច់៥ពាន់​បាវ​ត្រៀម​ទប់ទឹកការ​​ពារហូរ​ច្រោះ​ដាច់​ផ្លូវជាតិលេខ៥

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ មន្ទីសាធារណៈការនិងដឹកជញ្ចូនខេត្តបានត្រៀម​សម្បក​​បាវ​ចំនួន​៥​ពាន់​បាវ ដើម្បីច្រកដីខ្សាច់ និង​កម្ទេច​ថ្មទប់ទឹកការពារហូរ​ច្រោះ​ដាច់​ផ្លូវជាតិលេខ៥ ជិត១០គីឡូម៉ែត្រ ដែលអន្តរាគមន៍ជួយដោយកម្លាំងទាំងបីស្ថាប័ន​សរុប​ជាង១០០នាក់…

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ មន្ទីសាធារណៈការនិងដឹកជញ្ចូនខេត្តបានត្រៀម​សម្បក​​បាវ​ចំនួន​៥​ពាន់​បាវ ដើម្បីច្រកដីខ្សាច់ និង​កម្ទេច​ថ្មទប់ទឹកការពារហូរ​ច្រោះ​ដាច់​ផ្លូវជាតិលេខ៥ ជិត១០គីឡូម៉ែត្រ ដែលអន្តរាគមន៍ជួយដោយកម្លាំងទាំងបីស្ថាប័ន​សរុប​ជាង១០០នាក់ ស្ថិត​ក្នុង​ភូមិក្បាលស្ពាន សង្កាត់ព្រះ​ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក សុខ ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា មន្ទីរ​ជំនាញបានត្រៀម​​សម្បកបាវ​ជាង៥​ពាន់បាវ​ច្រកដីខ្សាច់ ឬ​កម្ទេច​ថ្មដើម្បីទប់ទឹកការពារទឹកហូរ​ច្រោះ​ដាច់ផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណទៅស្រុកមង្គលបុ​រីប្រវែងជិត១០គីឡូម៉ែត្រ ដែលកងកម្លាំងទាំងបីស្ថាប័នមានកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត កម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ និងកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលខេត្តប្រមាណជាង១០០នាក់។

លោកបានបានបញ្ជាក់ថា ទឹកជំនន់បានហូរកាត់ផ្លូវជាតិលេខ៥នៅចន្លោះចំណុចភូមិក្បាលស្ពានហើយត្រូវកម្លាំងជួយអន្តរាគមន៍យកការ៉ុងច្រកដីខ្សាច់និង​កម្ទេច​ថ្មដាក់ទប់ទឹក២ទៅ៣ជាន់តាមស្ថានភាពទឹកដែលទប់ជាបណ្តើរនៅត្រង់ចំណុចដែលទឹកហូរកាត់ផ្លូវត្រូវបានទប់បានប្រវែងជាង៥០០ម៉ែត្រ ហើយនៅបន្តទប់រហូតដើម្បីការពារទឹកច្រោះ​ដាច់ផ្លូវ និងប្រជាពលរដ្ឋទៅមកជួបការលំបាក។

លោក សុខ ចាន់ថា បានបញ្ជាក់ថា ផ្លូវជាតិលេខ៥ ក្រោយពីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានបិតរថយន្តធំមិនអោយចរាចរណ៍ទៅមកគឺមិនអោយចរាចរណ៍ទៅមកនៅឡើយទេ ព្រោះពេលនេះខេត្តបន្ទាយមានជ័យត្រូវទឹកជំនន់លិចផ្លូវនិងហូរកាត់នៅផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណទៅស្រុកមង្គលបូរីជិត១០គីឡូម៉ែត្រនិងគម្រាមកំហែងជាងច្រើនទៀតនៅពេលនេះកំពុងទប់មិនអោយហូរកាត់ផ្លូវការពារ​ច្រោះ​ហូរដាច់ផ្លូវ៕(​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ