ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឈាម​ប្រភេទ O មិនសូវ​ឆ្លង​កូ​វី​ដ​១៩ ដូច​ឈាម​ប្រភេទ​ផ្សេង​ទៀត

3 ឆ្នាំ មុន

អ្នក​ដែល​មាន​ឈាម​ប្រភេទ O អាច​មិន​ងាយ​នឹង​រង​គ្រោះ​ដោយសារ​កូ​វី​ដ​១៩​ទេ បើ​ប្រៀបធៀប​ជាមួយនឹង​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​ផ្សេង​ទៀត ។នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ចំនួន​ពីរ ។ ប៉ុន្តែ អ្នកជំនាញ​និយាយ​ថា ត្រូវការ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ។…

អ្នក​ដែល​មាន​ឈាម​ប្រភេទ O អាច​មិន​ងាយ​នឹង​រង​គ្រោះ​ដោយសារ​កូ​វី​ដ​១៩​ទេ បើ​ប្រៀបធៀប​ជាមួយនឹង​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​ផ្សេង​ទៀត ។
នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ចំនួន​ពីរ ។ ប៉ុន្តែ អ្នកជំនាញ​និយាយ​ថា ត្រូវការ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ។

សារព័ត៌មាន CNN របស់​អា​មេ​រិ​ក បាន​រាយការណ៍​នៅ​ថ្ងៃនេះ​ថា ការ​ស្រាវជ្រាវ​បាន​ផ្តល់​នូវ​ភស្តុ​តាង​បន្ថែម​ទៀត​ដែល​ថា ក្រុម​ឈាម​អាច​ទាក់ទង​នឹង​ភាព​ទន់ខ្សោយ​របស់​មនុស្ស​ថា តើ​អ្នក​នោះ​ងាយ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ឬ​ក៏​ថា តើ​ពេល​ដែល​មាន​ជំងឺ​កូ​វី​ដ​១៩​ហើយ​នោះ ពួក​គេ​នឹង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ឬ​អត់ ។

ការ​សិក្សា​របស់​ដា​ណឺ​ម៉ាក​បាន​រក​ឃើញ​ថា ក្នុង​ចំនោម​មនុស្ស ៧.៤២២ នាក់​ដែល​បាន​ធ្វើ​តេ​ស្តិ៍​វិជ្ជមាន​ចំពោះ កូ​វី​ដ​១៩ មាន​តែ ៣៨,៤% ប៉ុណ្ណោះ​ដែល​ជា​ប្រភេទ​ឈាម​ប្រភេទ O ។ ផ្ទុយ​ទៅ​វិញ ៤៤,៤% នៃ​ក្រុម​ឈាម A ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន​ឃើញ​កូ​វី​ដ​១៩​។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​កា​ណា​ដា បាន​រក​ឃើញ​ថា ក្នុង​ចំណោម​អ្នកជំងឺ​កូ​វី​ដ​១៩​នោះ ចំនួន ៩៥ នាក់ គេ​រក​ឃើញ​ថា អ្នកមាន​ឈាម​ប្រភេទ A ឬ AB ចំនួន ៨៤% គឺ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវការ​ជំនួយ​ពី​ការ​ដាក់​ប្រដាប់​ជំនួយ​ដកដង្ហើម ។

ប៉ុន្តែ គេ​នៅ​តែ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា មូលហេតុ​អ្វី​បានជា​អ្នក​ឈាម ប្រភេទ O មាន​គ្រោះ​ថ្នាក់ទាប​ជាងគេ​ក្នុង​ការ​ឆ្លង​កូ​វី​ដ​១៩ ឬ​ក៏​ឈឺ​ធ្ងន់​ដោយសារ​មេរោគ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ