ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​ពីរ​បី​ថ្ងៃ ស្រាប់តែ​ក្លាយ​ជង្ហុក​ធំ​មួយ​កណ្តាលផ្លូវ​ជិត​ពេទ្យ​រុ​ស្ស៊ី(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រ៉ឺម៉​ក​ម៉ូតូ​ដឹក​ធុង​ទឹកកក​យ៉ាងច្រើន​សំពីងសំពោង​មួយ​គ្រឿង បាន​ក្រឡាប់​ផ្ងារជើង​ប្រាស់​ខ្លួន​ដេក​ទៅ​លើ​ផ្លូវ ​បន្ទាប់ពី​បុរស​​ជា​អ្នកបើករ់ឺម៉ក​​ដឹក​ពី​ផ្សារ​ដើម​គ​ក្នុង​បំណង​យក​ទៅ​អ្នក​លឿង ដោយធ្វើដំណើរ​​តាម​ផ្លូវ​លេខ​១៩៩ ក្បែរ​ផ្សារ​សុ​​វ​ណ្ណា​ ហើយ​ក៏ជិតមន្ទីរពេទ្យ​រុស្ស៊ីដែរ បណ្តាល​ឱ្យ​ធ្លាក់​ជង្ហុក​នោះ ​ខណៈ​កាលពី​​ពេល​កន្លង​មក​តែងតែបាន​ដឹក​ឆ្លងកាត់​ផ្លូវ​មួយ​នេះ​រាល់ដង​តែ​មិនអី…

​រាជធានីភ្នំពេញ ៖ រ៉ឺម៉​ក​ម៉ូតូ​ដឹក​ធុង​ទឹកកក​យ៉ាងច្រើន​សំពីងសំពោង​មួយ​គ្រឿង បាន​ក្រឡាប់​ផ្ងារជើង​ប្រាស់​ខ្លួន​ដេក​ទៅ​លើ​ផ្លូវ ​បន្ទាប់ពី​បុរស​​ជា​អ្នកបើករ់ឺម៉ក​​ដឹក​ពី​ផ្សារ​ដើម​គ​ក្នុង​បំណង​យក​ទៅ​អ្នក​លឿង ដោយធ្វើដំណើរ​​តាម​ផ្លូវ​លេខ​១៩៩ ក្បែរ​ផ្សារ​សុ​​វ​ណ្ណា​ ហើយ​ក៏ជិតមន្ទីរពេទ្យ​រុស្ស៊ីដែរ បណ្តាល​ឱ្យ​ធ្លាក់​ជង្ហុក​នោះ ​ខណៈ​កាលពី​​ពេល​កន្លង​មក​តែងតែបាន​ដឹក​ឆ្លងកាត់​ផ្លូវ​មួយ​នេះ​រាល់ដង​តែ​មិនអី ព្រោះ​ផ្លូវ​ស្អាត​ល្អ​ លុះដល់​រយៈ​​ពេល​ពី​២​ទៅ​៣​ថ្ងៃនេះ​ធ្វើ​អោយ​ផ្លូវ​ខូច​​និង​ជួប​រឿង​បែប​នេះ​តែ​ម្តង ​សំណាងល្អ​មិន​បាន​បង្ក​​អោយ​ប៉ះពាល់​ដល់​​អ្នក​​ដំ​ណើរ​តាម​ផ្លូវ​ឡើយ​។

​ករណី​ខាងលើ​​នេះ​ដែរ​បាន​កើត​ឡើ​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹកថ្ងៃ​ទី​១៣ ខែ តុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ ២៧១ (​ក្បែរ​ផ្សារ​សុ​វ​ណ្ណា និងជិតមន្ទីរពេទ្យរុស្ស៊ី​​) ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​ រាជធានីភ្នំពេញ ។

បុរស​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ដឹកធុងទឹកកកខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពល​កើតហេតុ​ពួក​គាត់​មាន​គ្នា​២​នាក់ ដោយ​រូប​គាត់​ជា​អ្នក​បើក​រ៉ឺ​ម៉ក និង​ម្នាក់​ទៀត​ជិះ​ខាងក្រោយ ​ព្រមទាំង​បាន​ដឹក​ធុង​ទឹកកក មាន​តូច មាន​ធំ​សរុប​ពី​៥៦ ទៅ​៥៧​ធុង ចេញពី​ម្តុំ​ផ្សារ​ដើម​គ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩​នេះ ក្នុង​គោលបំណង​ដឹក​យក​ទៅ​កាន់​ផ្សារ​អ្នកលឿង​។​

តាម​ប្រភពដដែលបានប​ន្ត​ថា លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ ឃើញ​ថា​ ផ្លូវ​មាន ការ​ខូច​ខាត​ខ្លាំង ដោយ​ផ្លូវ​មាន​ជង្ហុក​ច្រើន ខ្លះ​ជ្រៅ ខ្លះ​រាក់ ក៏​ធ្លាក់​កង់​រ៉ឺ​ម៉ក​ម្ខាង​ក្រឡាប់​តែ​ម្តង ហើយ​ធុង​ទឹកកក​ស្ទើរតែ​ខ្ទាត​ទៅ​ត្រូវ​ចំ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៥៧០ ​មួយ​គ្រឿង ដែល​ធ្វើ​ដំ​ណើរ​ក្បែរ​នោះ​ ប៊ិះ​តែ​គ្មាន​លុយ​សង​គេ​ទៅ​ហើយ តែ​ពួក​គាត់​មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

​តាម​ប្រភពដដែល​​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា កាលពី​ពេល​កន្លង​មក​ រូប​គាត់​តែងតែបាន​បើក​រ៉ឺ​ម៉ក​ដឹក​ធុង​ទឹកកក​ឆ្លងកាត់​តាម​ផ្លូវ​លេខ​១៩៩​នេះ យក​ទៅ​កាន់​ផ្សារ​អ្នក​លឿង​ជា​ញឹកញាប់ដែរ ​តែ​ស្ថានភាព​ផ្លូវល្អ​​ស្អាត​ធម្មតា​មិន​អី​ទេ លុះ​ក្នុង​រយៈ​ពេល​ពី​២​ទៅ​៣​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទើប​ធ្វើ​អោយ​ផ្លូវ​ខូច​មាន​ជង្ហុក និង​ធ្វើ​អោយ​រ៉ឺ​ម៉ក​ក​របស់​គាត់​ធ្លាក់ ជង្ហុក​ក្រឡាប់​ផ្ងារជើង​បែប​នេះ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​មាន​ដឹក​ធុង​ទឹកកក​យ៉ាងច្រើន​សំពីងសំពោង ធ្លាក់​ជង្ហុក​ក្រឡាប់​ផ្ងា​ជើង​កណ្តាលផ្លូវ​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់ និង​ប៉ះពាល់​ដល់​រថយន្ត និង​ម៉ូតូ​របស់​អ្នកដំ​ណើរ​តាម​ផ្លូវ​ណា​នោះ ទើប​បុរស​ជា​អ្នកបើកបរ​ហៅ​រ៉ឺ​ម៉ក​ផ្សេង​ទៀត​មក​ដឹក​បន្ត​យក​ទៅ​វិញ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ