ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​មាន​ជាងគេ​លើ​លោក​ធ្លាប់​ផ្ញើ​អ៊ីមែល​ទៅ​មនុស្ស​១​ពាន់​នាក់​ក្នុង​ពេល​តែ​មួយ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក បាន​ចាប់ផ្តើម​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ​លើ​លោក​នេះ​ពី​កន្លែង​ថត​រថយន្ត​នៅផ្ទះ​របស់​លោក​ក្នុង​ឆ្នាំ ១៩៩៤​។ បច្ចុប្បន្ន​នេះ…

លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក បាន​ចាប់ផ្តើម​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ​លើ​លោក​នេះ​ពី​កន្លែង​ថត​រថយន្ត​នៅផ្ទះ​របស់​លោក​ក្នុង​ឆ្នាំ ១៩៩៤​។ បច្ចុប្បន្ន​នេះ Amazon បាន​ក្លាយជា​ហាង​ដែល​មាន​លក់​អ្វី​ៗ​សព្វគ្រប់​បែប​យ៉ាង​។

Amazon បាន​ចាប់ផ្តើម​ជា​ក្រុមហ៊ុន​លក់​សៀវភៅ មុន​នឹង​ពង្រីក​ទៅ​លក់ CD និង DVD នៅ​ឆ្នាំ ១៩៩៧​។ ពេល​នោះ​លោក​បេ​សូ​សបាន​ផ្ញើ​អ៊ីមែល​ទៅ​កាន់​អតិថិជន​ចំនួន ១ ពាន់​នាក់​ចោល និង​សួរ​ទៅ​ពួក​គេ​ថា «​ក្រៅពី​អ្វី​ដែល​ពួក​យើង​លក់​ក្នុងថ្ងៃនេះ តើ​អ្នក​ចង់​មើលឃើញ​មានការ​លក់​អ្វី​ទៀត?» ​។ ជាក់ស្តែង មនុស្ស​ដែល​បាន​ឆ្លើយ​តប​គឺ​គ្រាន់តែ​ប្រាប់​ពី​អ្វី​ដែល​ពួក​គេ​មើលឃើញ​ភ្លាម​ៗ​ប៉ុណ្ណោះ​។

ពេល​នោះ​លោក​បេ​សូ​ស​បែរជា​គិត​ថា លោក​អាច​លក់​អ្វី​ក៏​បាន​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ Amazon ពង្រីក​ទៅ​លក់​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច ប្រដាប់ប្រដារ​ក្មេង​លេង និង​ផលិតផល​ជា​ច្រើន​ទៀត​ ។ នៅ​ឆ្នាំ ១៩៩៩ លោក​បេ​សូ​សបាន​ចែករំលែក​ចក្ខុវិស័យ​ដែល​លោក​មាន​សម្រាប់ Amazon ថា លោក​ចង់​ធ្វើ​ឲ្យ Amazon ក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​ជាងគេ​លើ​ពិភពលោក និង​ជា​កន្លែង​ដែល​អតិថិជន​អាច​រក និង​ប្រទះ​ឃើញ​អ្វី​ទាំងអស់​ដែល​ពួក​គេ​ចង់​ទិញ​អន​ឡាញ​។

លោក​បាន​សរសេរ​ថា «ពួក​យើង​នឹង​ស្តាប់​អតិថិជន បង្កើត​អ្វី​ថ្មី​ៗ​សម្រាប់​ពួក​គេ និង​ផ្តល់​នូវ​ហាង​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​សម្រាប់​អតិថិជន​ម្នាក់​ៗ ខណៈ​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ទុកចិត្ត​ពួក​យើង​កាន់តែ​ខ្លាំង​ឡើង​។​»
ខាងក្រោម​គឺជា​មេរៀន​ដែល​អាជីវករ​ដទៃ​អាច​រៀន​ពី​លោក​បេ​សូ​សបាន​៖

១. គំនិត​សាមញ្ញ​ៗ​ក៏​អាច​ជា​គំនិតល្អ​ដែរ
អ្នក​មិន​ចាំបាច់​គិត​ឃើញ​គំនិត​ដែល​ស្មុគស្មាញ​ដើម្បី​បង្កើត​បាន​អ្វី​ដែល​ថ្មី​និង​ជោគជ័យ​ទេ​។ លោក​បេ​សូ​សបាន​បង្ហាញ​ឲ្យ​ឃើញ​ថា គំនិត​សាមញ្ញ​ៗ ដូច​ហាង​លក់​សៀវភៅ​អន​ឡាញ ក៏​អាច​ត្រូវ​បាន​ពង្រីក​ឲ្យ​ក្លាយទៅជា​អ្វីមួយ​ដែល​ខុស​ពី​មុន​ទាំងស្រុង​ដែរ​។

២. ទទួលស្គាល់​ថា​អ្នក​មិន​អាច​ជៀសវាង​ការ​បរាជ័យ​បាន​ទេ
លោក​បេ​សូ​ស​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៤ ថា ការ​បរាជ័យ​របស់​លោក​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​លោក​ខាតបង់​អស់​រាប់​ប៊ី​លាន​ដុល្លារ​។ ប៉ុន្តែ​លោក​បាន​បន្ត​ថា «​ការងារ​មួយ​របស់ខ្ញុំ​គឺ​ការ​ជំរុញ​មនុស្ស​ឲ្យ​មាន​ភាព​ក្លាហាន​។ វា​ពិតជា​ពិបាក​ណាស់​។ ជាក់ស្តែង ការ​ពិសោធន៍​ងាយ​បរាជ័យ​ណាស់​។​»

៣. និយាយ​ជាមួយ​មនុស្ស​ដែល​មក​ពី​ក្រុម​ខុស​ពី​អ្នក
ទោះជា​មនុស្ស​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​ពិតមែន​ក្តី ពួក​យើង​មាន​តម្រូវការ​ខុស​ៗ​គ្នា​។ ការ​ស្តាប់​ពី​ទ​ម្រូ​វ​ការ​ទាំងនោះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆ្លាត​វៃ និង​ធ្វើការ​សម្រេច​ចិត្តបាន​កាន់តែ​លឿន​ជាង​មុន​ដែរ​។ ពេល​ដែល​ព្យាយាម​ពង្រីក Amazon លោក​បេ​សូ​ស​មិន​បាន​គិតតែ​ម្នាក់ឯង ឬ​សួរ​តែ​បុគ្គលិក​របស់​លោក​ទេ​។ តែ​លោក​បាន​សួរ​ទៅ​កាន់​អតិថិជន​លោក​ដោយ​ផ្ទាល់​។

៤. ដើរ​មួយ​ៗ
គ្មាន​នរណា​ម្នាក់​ដែល​អាច​ក្លាយជា​អ្នកមាន​ក្នុង​មួយ​រំពេច​ភ្នែក​ទេ​។ Amazon បាន​ចំណាយ​អស់ ២៦ ឆ្នាំ​ដើម្បី​មាន​ថ្ងៃនេះ ហើយ​ក្រុមហ៊ុន​នេះ​បន្ត​ព្យាយាម​អភិវឌ្ឍន៍ និង​បង្កើត​អ្វី​ថ្មី​ៗ​មិន​ថា​ជោគជ័យ​ឬ​បរាជ័យ​ទេ​។ លោក​បេ​សូ​ស​ក៏​បាន​ទទួលស្គាល់​ដែរ​ថា អ្វី​ៗ​ត្រូវការ​ពេលវេលា ហើយ​មនុស្ស​មិន​មាន​ផ្លូវ​កាត់​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ