ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo អាច​ប្រឈម​អវត្តមាន​ជួយ Juventus ពេល​ប៉ះ​ក្រុម Lionel Messi

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ កីឡាករ Cristiano Ronaldo បាន​វិល​ត្រឡប់​មក​កាន់​ទីក្រុង Turin ប្រទេស​អ៊ី​តា​លី​វិញ​ហើយ តាម​រយៈ​យន្តហោះ​ឯកជន បន្ទាប់​ពី​បាន​ធ្វើតេស្ត​វិជ្ជមាន…

អ៊ី​តា​លី ៖ កីឡាករ Cristiano Ronaldo បាន​វិល​ត្រឡប់​មក​កាន់​ទីក្រុង Turin ប្រទេស​អ៊ី​តា​លី​វិញ​ហើយ តាម​រយៈ​យន្តហោះ​ឯកជន បន្ទាប់​ពី​បាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ នៅប្រទេសព័រទុយហ្គាល់។

ក្រុម​សេះបង្កង់ Juventus បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ខ្លួន នឹង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន បន្ទាប់​ពី​ការ​ហោះហើរ​ពី​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​បាន​អនុញ្ញាត​ដោយ​អាជ្ញាធរ​សុខាភិបាល​។

ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់វ័យ ៣៥​ឆ្នាំ​រូប​នេះ នឹង​ចំណាយពេល ១០​ថ្ងៃ​នៅ​ដាច់​ដោយឡែក​ពី​គេ ដែល​មាន​ន័យ​ថា​គេ​អាច​ត្រឡប់​មក​ទី​លា​នប្រកួត​វិញ​ ​នៅ​ថ្ងៃ​ទី​២៣ ខែតុលា​។

គេ​ក៏​នឹង​ត្រូវ​អវត្តមាន​ការ​ប្រកួត​ក្រប​ខណ្ឌ Serie A ទល់​នឹង​ Crotone នៅ​ថ្ងៃ​ទី​១៧ ក៏​ដូច​ជា​ការ​បើក​ឆាក​វគ្គ​ចែក​ពូ​ល​​ក្រប​ខណ្ឌ Champions League ទល់​នឹង​ Dynamo Kiev នៅ​ថ្ងៃ​ទី​២០ ផង​ដែរ​។ Ronaldo ​អាច​លេង​វិញ​ នៅ​ប្រកួត​ទល់​នឹង​ Hellas Verona នៅ​ថ្ងៃ​ទី​២៥ ប៉ុន្តែវា​អាស្រ័យ​លើ​លទ្ធផល​តេស្ត​លើក​ចុងក្រោយ។

Juventus សង្ឃឹមថា Ronaldo នឹង​​ជា​សះស្បើយ​ទាន់​ពេល​សម្រាប់​ការ​ប្រកួត​ Champions League ទល់​នឹង Barcelona ដែល​មាន​វត្តមាន​គូប្រជែង​ចាស់ Lionel Messi ។

សូម​បញ្ជាក់​ថា បើ​យោងតាម​ច្បាប់​ការពារ​ការ​ឆ្លង Covid-19 ដែល​ចេញ​ដោយ UEFA បាន​បញ្ជាក់​ថា Ronaldo អាច​លេង​​ការ​ប្រកួត​ទល់​នឹង​ Barcelona បាន ដរាបណា​ការ​ធ្វើតេស្តចុងក្រោយ ​បង្ហាញ​លទ្ធផល​អវិជ្ជមាន​មួ​យស​ប្តា​ហ៍ មុន​ពេល​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៨ ខែតុលា​ចូល​មក​ដល់​។

ដោយឡែកបច្ចុប្បន្ន​កីឡាករ​ក្រុម​ឈុត​ធំ​ទាំងអស់​របស់ Juventus ក៏​កំពុងបាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ បន្ទាប់​ពី​ខ្សែបម្រើ​អា​មេ​រិ​ក Weston McKennie បាន​ធ្វើតេស្ត​វិជ្ជមាន​ជាមួយ​វីរុស​នេះ​៕ (ដកស្រង់​ចេញពី Goal)