ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ក្រុមហ៊ុន ស៊ី​ន​ទ្រី បាន​ចូល​ធ្វើការ​ទៅ​តាម​មុខព្រួញ​ទាំងអស់​គ្នា​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រសួង​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ស្ថាបន​ពាក់ព័ន្ធ​ផង​នោះ កម្មករ​ក្រុមហ៊ុន ស៊ី​ន​ទ្រី បាន​ព្រម​ចូល​ធ្វើការ​វិញ​ទាំងអស់​គ្នា​វិញ​ហើយ ចាប់ពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ដោយ​ទទួលយក​នូវ​អ្វី​ដែល​ជា​ការ​ព្រមព្រៀង​គ្នា​។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ព្រមព្រៀង​គ្នា​ជា​លើក​ទី​២ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ កម្មករនិយោជិត​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី ដែល​ធ្វើ​កូដកម្ម​ទាំង​អស់នោះ បាន​យល់ព្រម​ចូល​ធ្វើការ​វិញ តាម​តួនាទី​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ហើយ​ក្រោយ​ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​មួយ​រយៈ​កន្លង​មកនេះ​។

គួរ​រំលឹក​ថា ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២០ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែតុលា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី បាន​ធ្វើ​កូដកម្ម​នៅ​យានដ្ឋាន​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ដែល​មា​នទី​តាំងនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើ​ឱ្យ​មាន​សំរាម​កកស្ទះ​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា​នេះ​ទៅ កម្មករ​បាន​សម្រេចចិត្ត​ចូល​បម្រើ​ការងារ​ជា​ធម្មតា​វិញ​ហើយ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ