ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហាន​​អ្នក​ត្រូវ​ដើរ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ការងារ​ដែល​តម្រូវ​ឲ្យ​អ្នកធ្វើការ​ពី​ចម្ងាយ

3 ឆ្នាំ មុន

ព្រោះតែ​ការ​ធ្វើ​ដំណើរ​ទាំង​ក្នុង និង​ឆ្លង​ប្រទេស​ត្រូវ​បាន​រឹត​បន្តឹង​ព្រោះតែ​កូ​វី​ដ ១៩ ការ​ប្រកបការងារ​របស់​មនុស្ស​ជា​ច្រើន​ក៏​មាន​លក្ខណៈ​ខុស​ប្លែក​ពី​មុន​ច្រើន​ផង​ដែរ​។ មនុស្ស​កាន់តែ​ច្រើន​បាន​ចាប់ផ្តើម​ធ្វើការ​ពី​ចម្ងាយ ហើយ​វា​កាន់តែ​មានការ​លំបាក​សម្រាប់​អ្នក​ដែល​ទើបតែ​ចូល​ធ្វើការ​ដំបូង​។ សម្រាប់​អ្នក​ដែល​ទើបតែ​ចាប់ផ្តើម​ការងារ​ដែល​តម្រូវ​ឲ្យ​អ្នកធ្វើការ​ពី​ចម្ងាយ អ្នក​គួរតែ​ដើរ​តាម​ជំហាន​ខាងក្រោម​នេះ​ប្រសិនបើ​អ្នក​ចង់​មានឱកាស​ជោគជ័យ​ខ្ពស់​៖ ១. ប្តូរ​កន្លែងធ្វើការលោក​ដេ​ន…

ព្រោះតែ​ការ​ធ្វើ​ដំណើរ​ទាំង​ក្នុង និង​ឆ្លង​ប្រទេស​ត្រូវ​បាន​រឹត​បន្តឹង​ព្រោះតែ​កូ​វី​ដ ១៩ ការ​ប្រកបការងារ​របស់​មនុស្ស​ជា​ច្រើន​ក៏​មាន​លក្ខណៈ​ខុស​ប្លែក​ពី​មុន​ច្រើន​ផង​ដែរ​។ មនុស្ស​កាន់តែ​ច្រើន​បាន​ចាប់ផ្តើម​ធ្វើការ​ពី​ចម្ងាយ ហើយ​វា​កាន់តែ​មានការ​លំបាក​សម្រាប់​អ្នក​ដែល​ទើបតែ​ចូល​ធ្វើការ​ដំបូង​។

សម្រាប់​អ្នក​ដែល​ទើបតែ​ចាប់ផ្តើម​ការងារ​ដែល​តម្រូវ​ឲ្យ​អ្នកធ្វើការ​ពី​ចម្ងាយ អ្នក​គួរតែ​ដើរ​តាម​ជំហាន​ខាងក្រោម​នេះ​ប្រសិនបើ​អ្នក​ចង់​មានឱកាស​ជោគជ័យ​ខ្ពស់​៖

១. ប្តូរ​កន្លែងធ្វើការ
លោក​ដេ​ន ប្លេ​ក (Dan Black) ដែល​ជា​អ្នក​ជ្រើសរើស​បុគ្គលិក​ប្រចាំ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ EY បាន​ប្រាប់​មក​ថា ពេល​ដែល​ចាប់ផ្តើម​ការងារ​ថ្មី អ្នក​គួរតែ​ផ្លាស់​ប្តូរ​បរិស្ថាន​ធ្វើការ​របស់​អ្នក​ពេល​ដែល​អ្នកធ្វើការ​ពី​ផ្ទះ​។ អ្នក​អាច​រៀបចំ​តុ​ធ្វើការ​ថ្មី ឬ​ប្តូរ​បន្ទប់ធ្វើការ​ទៅ​បន្ទប់​ថ្មី​មួយទៀត​។ ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​ខួរក្បាល​របស់​អ្នក​គិត​ថា​អ្នក​កំពុង​តែ​ចាប់ផ្តើម​អ្វី​ថ្មី​ដែល​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​មានចិត្ត​ចង់​ធ្វើការ​ជាង​មុន​។

២. និយាយ​ជាមួយ​អ្នកគ្រប់គ្រង​របស់​អ្នក
បន្ទាប់​ពី​ចូល​ធ្វើការ​បាន​ប៉ុន្មាន​ថ្ងៃ​ហើយ អ្នក​គួរតែ​និយាយ​ជាមួយ​អ្នកគ្រប់គ្រង​របស់​អ្នក​ដើម្បី​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ចង់​មើលឃើញ​ពី​អ្នក​។ អ្នក​អាច​សួរ​ពី​អ្វី​ដែល​ពួក​គេ​ចង់​មើលឃើញ​អ្នក​សម្រេច​ក្នុង​រយៈពេល ៦​ខែ​ខាង​មុខ ឬ​១​ឆ្នាំ​ខាង​មុខជា​ដើម​។ ឬ​សួរ​ពី​អ្វី​ដែល​ពួក​គេ​ឲ្យ​តម្លៃ​ជាងគេ​ក្នុង​ការងារ​ជាដើម​។

ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​ស្ថាប័ន​ការងារ​របស់​អ្នក​កាន់តែ​ច្បាស់​ទេ តែ​អាច​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​គោលដៅ និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​ឲ្យ​ស្ថាប័ន​ការងារ​អ្នក​សម្រេច​គោលដៅ​ទាំងនោះ​បាន​ថែម​ទៀត​។

៣. កំណត់​ស្តង់ដារ​ក្នុង​ការ​ទំនាក់ទំនង
ពេល​ដែល​អ្នកធ្វើការ​ពី​ចម្ងាយ ការ​រៀន​ទំនាក់ទំនង​គ្នា​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាន់តែ​មាន​សារៈសំខាន់​ដែរ​។ នេះ​ជា​ហេតុ​ដែល​អ្នក​ត្រូវ​តែ​សួរ​សមាជិក​ក្នុង​ក្រុម​របស់​អ្នក​ឲ្យ​បាន​ច្បាស់​ថា តើ​មធ្យោបាយ​មួយ​ណា​ជា​មធ្យោបាយ​ដែល​ល្អ​ជាងគេ​សម្រាប់​ទំនាក់ទំនង​ជាមួយ​ពួក​គេ? វា​អាច​ជា​អ៊ីមែល ការ​និយាយ​ផ្ទាល់​មុខ ឬ​ការ​ឆាត​តាម Facebook ជាដើម​។ អ្នក​អាច​ពិភាក្សា​គ្នា និង​ចរចា​ដើម្បី​រក​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ឲ្យ​មនុស្ស​ទាំងអស់​ទំនាក់ទំនង​ជាមួយ​គ្នា​ដោយ​រលូន​។

ប្រសិនបើ​អ្នក​គិត​ថា​អ្នក​ត្រូវការ​ពេល​យូរ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ការងារ​ថ្មី​នេះ អ្នក​ត្រូវ​ដឹង​ថា​វា​មិនមែន​ជា​បញ្ហា​ទេ ជា​ពិសេស​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច និង​សង្គម​កំពុង​ប្រឈម​មុខ​នឹង​ភាព​មិន​ប្រាកដប្រជា​ព្រោះតែ​កូ​វី​ដ ១៩​។ ប្រសិនបើ​អ្នកមាន​សំណួរ អ្នក​គួរតែ​ចំណាយពេល​ក្នុង​ការ​សួរ​ស្ថាប័ន​ការងារ​របស់​អ្នក​ឲ្យ​បាន​ច្រើន និង​ទុក​ពេល​ឲ្យ​អ្នក​សម្រប​ខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ