ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន​ក្នុង​ការ​បើក​ដំណើរការ​ក្នុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩

3 ឆ្នាំ មុន

ទោះជា​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ដែល​បាន​បង្ក​នូវ​ការ​ចលាចល​អស់​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ពិតមែន​ក្តី ភោជនីយដ្ឋាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​បន្ត​បើក​ដំណើរការ​ជា​ធម្មតា ដែល​បង្ហាញ​នូវ​សារៈសំខាន់​នៃ​អាជីវកម្ម​ទាំងនេះ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​។ ប្រសិនបើ​អ្នកជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​រូប​នោះ អ្នក​អាច​សាកល្បង​គន្លឹះ​ខាងក្រោម​ដើម្បី​បង្កើន​ឱកាស​ជោគជ័យ​របស់​អ្នក​ក្នុង​កំឡុង​ពេល​ជំនាន់​កូ​វី​ដ ១៩ នេះ​៖ ១….

ទោះជា​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ដែល​បាន​បង្ក​នូវ​ការ​ចលាចល​អស់​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ពិតមែន​ក្តី ភោជនីយដ្ឋាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​បន្ត​បើក​ដំណើរការ​ជា​ធម្មតា ដែល​បង្ហាញ​នូវ​សារៈសំខាន់​នៃ​អាជីវកម្ម​ទាំងនេះ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​។ ប្រសិនបើ​អ្នកជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​រូប​នោះ អ្នក​អាច​សាកល្បង​គន្លឹះ​ខាងក្រោម​ដើម្បី​បង្កើន​ឱកាស​ជោគជ័យ​របស់​អ្នក​ក្នុង​កំឡុង​ពេល​ជំនាន់​កូ​វី​ដ ១៩ នេះ​៖

១. ធានា​ថា​ភោជនីយដ្ឋាន​របស់​អ្នក​មិន​មាន​កូ​វី​ដ
មុន​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កត្តា​ចម្បង​សម្រាប់​ភោជនីយដ្ឋាន​នីមួយ​ៗ​គឺ​អនាម័យ​។ គ្រាន់តែ​សក់​មួ​យស​សៃ​លើ​អាហារ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​អតិថិជន​មួយ​ជា​រៀង​រហូត​ដែរ​។ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩​មក គ្រាន់តែ​អនាម័យ​ធម្មតា​គឺ​មិន​គ្រប់គ្រាន់​ទេ​។ អ្នក​ត្រូវ​តែ​រៀបចំ​កន្លែង​អង្គុយ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​ៗ​ពី​គ្នា​ព្រោះ​មនុស្ស​ជា​ច្រើន​នៅ​តែ​ព្យាយាម​ជៀសវាង​មនុស្ស​ដែល​ពួក​គេ​មិន​ស្គាល់​ដដែល​។
លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​តែ​ធានា​ថា​តុ និង​កៅអី​ត្រូវ​បាន​សម្អាត​ជាមួយនឹង​អាល់កុល​កម្ចាត់​មេរោគ​ជា​ប្រចាំ ហើយ​អ្នក​រត់​តុ និង​បុគ្គលិក​ផ្សេង​ៗ​ក្នុង​ភោជនីយដ្ឋាន​ត្រូវ​តែ​ពាក់​ម៉ាស់​ផង​ដែរ​។

២. កែសម្រួល​ផលិតផល ឬ​សេវាកម្ម​ប្រសិនបើ​ចាំបាច់
ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​កំឡុង​ពេល​នេះ អ្នក​ត្រូវ​តែ​មានគំនិត​ច្នៃប្រឌិត​ជាង​មុន​។ ឧទាហរណ៍ ភោជនីយដ្ឋាន​ដែល​ធ្លាប់តែ​មាន​អតិថិជន​អង្គុយ​ទទួលទាន​អាហារ​ក្នុង​ហាង​ជា​ច្រើន​បាន​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​អតិថិជន​តាម​ផ្ទះ​។ ប្រសិនបើ​អ្នក​កំពុង​ពិចារណា​លើ​ចំណុច​នេះ​ដែរ អ្នក​អាច​ពិចារណា​សហការ​ជាមួយ​អាជីវកម្ម​ដឹក​ជញ្ជូន​ដទៃ​ទៀត​បាន​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​។

៣. យល់ចិត្ត​អតិថិជន​របស់​អ្នក
កូ​វី​ដ ១៩ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ទេ តែ​វា​ក៏​ប៉ះពាល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ដែរ​។ មនុស្ស​មួយ​ចំនួន​ថែម​ទាំង​បាន​បាត់បង់​ការងារ ឬ​មើលឃើញ​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ព្រោះតែ​កូ​វី​ដ ១៩ ដែរ​។ ក្នុង​នាម​ជា​អាជីវករ អ្នក​ត្រូវ​តែ​ទទួលស្គាល់​ចំណុច​នេះ និង​រក​វិធី​បង្ហាញ​ទៅ​អតិថិជន​អ្នក​ថា​អ្នក​ពិតជា​យល់ចិត្ត​របស់​ពួក​គេ​ពិតមែន​។មាន​ពេល​ខ្លះ គ្រាន់តែ​ការ​សួរសុខទុក្ខ និង​និយាយ​សន្ទនា​លេង​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ធូ​ស្រាល​ជាង​មុន​បាន​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ