ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ខ្លះការ​សម្រាក​អាច​ជួយ​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ

3 ឆ្នាំ មុន

រាង​កាយ​របស់​មនុស្ស​ប្រៀប​បានជា​ម៉ាស៊ីន​ដ៏​ឆ្លាត​វៃ​មួយ​។ ប្រសិនបើ​អ្នក​បន្ត​ធ្វើការ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ខ្លួនឯង​គិត និង​ទទួលយក​អ្វី​ដែល​អ្នក​បាន​រៀន​ពី​សកម្មភាព​របស់​អ្នក អ្នក​មិន​បាន​រៀនសូត្រ​អ្វី​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​នឹង​មានការ​លំបាក​ក្នុង​ការ​ទទួលស្គាល់​ការ​សម្រេច​របស់​អ្នក និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ ។ ខាងក្រោម​គឺជា​មូលហេតុ​ដែល​អ្នក​ត្រូវ​ទុក​ពេល​ឲ្យ​ខ្លួន​ទំនេរ និង​សម្រាក​ខ្លះ​៖…

រាង​កាយ​របស់​មនុស្ស​ប្រៀប​បានជា​ម៉ាស៊ីន​ដ៏​ឆ្លាត​វៃ​មួយ​។ ប្រសិនបើ​អ្នក​បន្ត​ធ្វើការ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ខ្លួនឯង​គិត និង​ទទួលយក​អ្វី​ដែល​អ្នក​បាន​រៀន​ពី​សកម្មភាព​របស់​អ្នក អ្នក​មិន​បាន​រៀនសូត្រ​អ្វី​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​នឹង​មានការ​លំបាក​ក្នុង​ការ​ទទួលស្គាល់​ការ​សម្រេច​របស់​អ្នក និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ ។ ខាងក្រោម​គឺជា​មូលហេតុ​ដែល​អ្នក​ត្រូវ​ទុក​ពេល​ឲ្យ​ខ្លួន​ទំនេរ និង​សម្រាក​ខ្លះ​៖

១. ការ​សម្រាក​អនុញ្ញាត​ឲ្យ​អ្នករៀន​សូត្រ
ការ​សម្រាក​ក្នុង​អត្ថបទ​នេះ​មិនមែន​មាន​ន័យ​ថា​ការ​មិន​ធ្វើ​អ្វី​ទាល់តែ​សោះ​ទេ តែ​គឺ​ការ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​អនុញ្ញាត​ឲ្យ​អ្នក​គិត និង​ឮំ​លឹ​ក​ពី​អ្វី​ដែល​អ្នក​ធ្វើ​បាន​ល្អ និង​កំហុសឆ្គង​ដែល​អ្នក​អាច​រៀនសូត្រ​បាន​។ វា​អាច​ជា​ការ​ដើរ​ហាត់ប្រាណ​រៀង​រាល់​ព្រឹក ឬ​ការ​អង្គុយ​ផឹក​កាហ្វេ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ជាដើម​។ វា​ជា​ពេល​ដែល​អ្នក​អាច​មើលឃើញ​អ្វី​ដែល​អ្នក​ខ្វះខាត និង​គិត​ពី​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​បន្ត​អភិវឌ្ឍន៍​ខ្លួនឯង​បន្ថែម​ទៀត​។

២. ការ​សម្រាក​អនុញ្ញាត​ឲ្យ​អ្នក​មើលឃើញ​កាន់តែ​ច្បាស់
ការ​ចំណាយពេល​ច្រើន​ក្នុង​ការ​បំពេញការងារ​តូច​ៗ និង​មិន​ទុក​ពេល​ក្នុង​ការ​គិត​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ឱកាស​ក្នុង​ការ​គិត​ពី​គោលដៅ​រយៈពេល​វែង​សម្រាប់​អ្នក អាជីព​អ្នក ឬ​អាជីវកម្ម​របស់​អ្នក​។ បុគ្គល​ដែល​ជោគជ័យ​ភាគច្រើន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ដើម្បី​ធានា​ថា​រាល់​សកម្មភាព​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ជួយ​ដល់​ពួក​គេ​ឲ្យ​ខិត​ជិត​គោលដៅ​ធំ​ៗ​ទាំងនោះ​។

៣. ការ​សម្រាក​ជួយ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ
ពេល​ដែល​អ្នក​កំណត់​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការ​ដើរ​ចេញពី​ការងារ អ្នក​នឹង​ចាប់ផ្តើម​មាន​ពេលវេលា​ដើម្បី​យកចិត្តទុកដាក់​លើ​មនុស្ស​ដទៃ និង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​។ វា​មិន​ត្រឹមតែ​ល្អ​សម្រាប់​ការងារ និង​អាជីវកម្ម​ទេ តែ​ថែម​ទាំង​អាច​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​ថែម​ទៀត​។

អ្នក​ត្រូវ​ចង​ចាំ​ថា ការ​មានការ​ងារ​ធ្វើ​ជាប់រវល់​គ្រប់ពេល​មិន​ធានា​ថា​អ្នក​នឹង​ជោគជ័យ​នៅ​ថ្ងៃ​មុខ​ទេ​។ ពេល​ខ្លះ ការ​សម្រាក​ដើម្បី​គិត​និង​រៀបចំ​ផែនការ​មាន​សារៈសំខាន់​ណាស់​ដើម្បី​អាច​ជួយ​ឲ្យ​អ្នក​ដើរទៅ​មុខ​បាន​កាន់តែ​ឆ្ងាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ